សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

អគារ​កម្ពស់​៤២​ជាន់​ឆាបឆេះ​សន្ធោរ​សន្ធៅ​នៅ​ប្រទេស​ទួ​រ​គី​


កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ មាន​គ្រោះ​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ឆាបឆេះ​អគារ​កម្ពស់​៤២​ជាន់​ស្ថិត​នៅ​ក្នុង​ម​ជ្ឈ​មណ្ឌល​រដ្ឋធានី​អ៊ិ​ទ​ស្ដន់​ប៊ុល​ ប្រទេស​ទួ​រ​គី​ ។​ ប៉ុន្ដែ​ជា​ភ័ព្វសំណាង​ មនុស្ស​១៥០០​នាក់​ ដែល​នៅ​ក្នុង​អគារ​នោះ​បាន​ភៀសខ្លួន​ ចេញ​ទៅ​ក្រៅ​ទាន់​ពេលវេលា​ ។​
​រូបភាព​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ផ្ទាំង​កញ្ចក់​ និង​កម្ទេចកម្ទី​បាក់បែក​បណ្ដាល​ មក​ពី​ការ​ឆាបឆេះ​នោះ​បាន​ធ្លាក់​ចុះ​មក​ ចំ​ពលរដ្ឋ​ដែល​កំពុង​រត់​ភៀសខ្លួន​ចេញពី​ បរិវេណ​អគារ​នោះ​ ។​ អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ដើម​ចេញពី​ជាន់​ក្រោម​ដី​ ហើយ​ រាលដាល​រហូត​ដល់​ជាន់​ទី​៤២​បង្ក​ឱ្យ​មាន​ អណ្ដាតភ្លើង​ធំៗ​ ផ្សែង​ខ្មៅ​ខ្មួរ​ខ្មាញ់​គ្រប​ ដណ្ដប​ពេញ​ផ្ទៃមេឃ​ក្នុង​ទីក្រុង​អ៊ិ់​ស្ដន់​ប៊ុល​ ។​
​លោក​ Kadir​ Topbas​ ចៅហ្វាយ​ក្រុង​អ៊ិ​ស្ដន់​ប៊ុល​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ “​យើងខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ បណ្ដាល​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​យ៉ាង​ សាហាវ​នោះ​ឡើយ​ ហើយ​មិន​ទាន់​អាច​ បញ្ជាក់​បាន​ថា​ អគ្គិភ័យ​ផ្ដើម​ចេញ​មក​ពី​ អ្វី​នោះ​ឡើយ​ ។​ យើង​នឹង​បើក​ការ​ស្រាវ​ ជ្រាវ​ទ្រង់ទ្រាយ​ធំ​ស្វែងរក​មូលហេតុ​ពិត​ ប្រាកដ​ក្រោយ​របាយការណ៍​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​និង​ក្រុម​ជួយ​សង្គ្រោះ​បាន​រៀបចំ​រួចរាល់​នោះ​”​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ លោក​ Adnan​ Polat​ ម្ចាស់​អគារ​ដែល​រង​អគ្គិភ័យ​ឆាប​ ឆេះ​នោះ​បានឱ្យ​ដឹងផង​ដែរ​ថា​ មនុស្ស​ ដែល​រស់នៅ​ខាងក្នុង​នោះ​បាន​ជម្លៀស​ ចេញ​ក្រៅ​ប្រកបដោយ​សុវត្ថិភាព​។​ មក​ ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​ ស្ដី​ពី​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​ និង​អាយុ​ ជីវិត​នៅឡើយ​ទេ​ ។​
​លោក​ Adnan​ Polat​ បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ “​អ្នក​ដែល​រស់នៅ​ក្នុង​អគារ​នោះ​ ចាកចេញ​ដោយ​មាន​សុខភាព​ល្អ​ប្រសើរ​នោះ​ទេ​ ។​ យើង​ក៏​បាន​ជួយ​រំដោះ​នូវ​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ក្នុង​អគារ​នោះ​ផង​ដែរ​។​ ទាំងនោះ​គឺជា​ជោគជ័យ​មួយ​ដ៏​ធំធេង​ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បាត់បង់​ជីវិត​ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់​នោះ​ ។​ នៅ​ក្នុង​អគារ​បាន​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជួយ​ឱ្យ​អ្នក​ដែល​នៅ​លើ​អគារ​នោះ​ ចាកចេញ​ទាន់​ពេលវេលា​ ៕

No comments:

Post a Comment

yes