លោក គីម សួរភីរិទ្ធ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការ
គឺតែងតែទទួលរងនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋានថា ជាឧបករណ៏នយោបាយ
របស់គណបក្សកាន់អំណាចលោក ហ៊ុន សែន ព្រោះថានៅរាល់ពេលបោះឆ្នោតម្តងៗគឺ ស្ថាប័ន គ.ជ.ប តែងតែធ្វើការរៀបចំរួចជាស្រាច់ដើម្បីឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ឈ្នះជានិច្ច ឈ្នះតែឯង និងឈ្នះជារៀងរហូតនោះ ។
បន្ទាប់ពីមានការរិះគន់ទៅលើស្ថាប័ន គ.ជ.ប បែបនេះ
ក៏មានការតវ៉ា និងស្នើសុំពីគណបក្ស សម រង្ស៊ី មន្រ្តីអង្គការក្រៅរដ្ឋាភិបាល
និងប្រជាពលរដ្ឋ ឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ គ.ជ.ប និងធ្វើការកែប្រែរចនាសម្ព័ននេះផងដែរ
តែមិនត្រូវបានគេទទួលយកទៅធ្វើការពិចារណា និងសិក្សាបន្ថែមលើការស្នើរសុំនោះឡើយ
មានន័យថារាល់សុំណើរទាំងនោះត្រូវបានគេទាត់ចោលទាំងស្រុង ។
ប៉ុន្តែអ្វីដែលជារឿងថ្មីនិងគួរឲ្យចាប់អារម្មណ៏នោះ កាលពីពេលកន្លងទៅថ្មីៗនេះ
លោក អ៊ឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលពីមុនមកមិនដែលធ្លាប់ហ៊ាននិយាយពីការផ្លាស់ប្តូរប្រធាន គ.ជ.ប រួមជាមួយនិងការកែប្រែរចនាសម្ព័នរបស់ គ.ជ.ប នោះបានធ្វើការបង្ហើប ពីការផ្លាស់ប្តូរប្រធាន គ.ជ.ប ប្រសិនបើមានអ្នកដែលមានសមត្ថភាពចូលមកអង្គុយកៅអីរបស់ លោកនោះ ។ ការដែលលោក
អ៊ឹម សួស្តី មិនដែលនិយាយពីរឿងផ្លាស់ប្តូរប្រធាន គ.ជ.បនោះ ក៏ព្រោះដោយសារតែតំណែងរបស់លោកគឺបានមកដោយលំបាក ដូចនេះលោក អ៊ឹម
សួស្តី មិនចង់បាត់ បង់ទៅវិញដោយងាយៗនោះទេ ហើយសុខចិត្តធ្វើអ្វីៗតាមតែបញ្ជារបស់គណបក្សកាន់អំណាចដែលជាចង្កូតរបស់
គ.ជ.ប នោះ ។ ដូចយើងបានដឹងស្រាប់ហើយ
នាពេលកន្លងមក ប្រសិនបើ លោក ហ៊ុន សែន ហ៊ានតែស្រែកជាសារធារណៈថាការបោះឆ្នោតនៅអាណត្តិនេះគណបក្សប្រជាជនទទួលបានប៉ុណ្ណេះសម្លេង
ប៉ុណ្ណោះសម្លេងនោះ ពិតណាស់ថានៅពេលបោះឆ្នោតគឺគណបក្សប្រជាជននិងទទួលបានប៉ុណ្ណឹងមែន
ដែលត្រង់ចំណុចនេះហើយជាការសង្ស័យរបស់គណបក្ស សម រង្ស៊ី
មន្រ្តីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនោះ ។ បើទោះបីជាគណបក្សសម រង្ស៊ី
ខំប្រឹងយ៉ាងណាក៏មិនអាចទទួលបានសម្លេងឆ្នោតច្រើននោះដែរ បើ គ.ជ.ប រៀបចំឲ្យគណបក្សប្រជាជនឈ្នះរួចស្រាច់ហើយនោះ ។ ដូចនេះសរុបសេចក្តីមកទាល់តែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់
គ.ជ.ប និងរៀបចំរចនាស័ម្ពនឡើងវិញ ទើបការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាអាចតំណើរការទៅបានដោយ
សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
លោក អ៊ឹម សួស្តី ដែលដាច់ចិត្តហ៊ាននិយាយពីការផ្លាសច់ប្តូរប្រធាន គ.ជ.ប ទាំងប្រថុយប្រថាន នោះគឺបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប កាលពីពេលកន្លងទៅ ដោយលោកបានថ្លែងថា « ឥឡូវនេះលោកកំពុងតែអង្គុយចាំអ្នកថ្មីមកជំនួស ខណៈដែលមានការទាមទារឲ្យមានការកែសម្រួល
និងផ្លាស់ប្តូរសមាសភាពដឹកនាំរបស់ គ.ជ.ប ពីសំណាក់គណបក្សប្រ
ឆាំង
និងអង្គការសង្គមស៊ីវិលនោះ » ។
ការលើកឡើងរបស់លោក អ៊ឹម សួស្តី ខាងលើនេះគឺបង្កប់ទៅដោយអត្ថន័យ ដែលជាគំនិតមានអំនួតខ្លួនឯងថា
ប្រសិនបើអ្នកណាមានសមត្ថភាពដូចលោក គឺអាចចូលមកអង្គុយកៅអីរបស់លោកបានហើយ ។
ហើយនៅបន្ទាប់ពីមានការប្រកាសរបស់លោក អ៊ឹម សួស្តី បែបនេះប្រជាពលរដ្ឋ
មន្រ្តីអង្គការសង្គមស៊ីវិល បានលើកឡើងថា សូមលោក អ៊ឹម សួស្តី កុំមានមោទនភាពខ្លួនឯងខ្លាំងពេក
នៅក្នុងប្រទេសកម្ពុជាគឺមានអ្នកដែលមានសមត្ថភាពច្រើនណាស់ដែលអាចចូលមកអង្គុយកន្លែងរបស់លោក
។ ហើយថែមទាំងមានមនសិការខ្ពស់ជាងលោក អ៊ឹម សួស្តី ថែមទៀតផង
ដែលធ្វើការដោយឈរលើភាពត្រឹមត្រូវ យុត្តិធម៌ សេរី មិនលំអៀងដូចដែលលោក អ៊ឹម សួស្តី
បានធ្វើនាពេលបោះឆ្នោតកន្លងមកម្តងៗ ដែលមានការរៀបចំឲ្យគណបក្សប្រជាជន ឈ្នះជានិច្ច
ឈ្នះតែឯង និងឈ្នះជារៀងរហូតនោះ ។
ឆ្លើយតបទៅនិងការលើកឡើងរបស់លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានអះអាងថា សមាសភាព គ.ជ.ប អាចនឹងត្រូវផ្លាស់ប្តូរបានប្រសិនបើមានអ្នកមកជំនួសកន្លែងចាស់របស់លោកនោះ លោក
គីម សួរភីរិទ្ធ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានលើកឡើងថា «
ប្រសិនបើជាមានការតែងតាំងអ្នកផ្សេងមកជំនួសលោក អ៊ឹម សួស្តី នោះពិតណាស់លោក អ៊ឹម
សួស្តី ត្រូវតែចាកចេញហើយ តែនៅត្រង់ថានីតិវិធីនៃការតែងតាំងជំនួសថាតើអ្នកណាជាអ្នករៀបចំធ្វើ
? ។ ហើយមួយវិញទៀតការជ្រើសរើសនោះត្រូវតែបង្ហាញថា អ្នកដែលត្រូវចូលមកជំនួសលោក អ៊ឹម
សួស្តីនោះ ធ្វើការដើម្បីបំរើផលប្រយោជន៏ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយត្រូវតែរៀបចំឲ្យមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ » ។
លោក គីម សួរភិរិទ្ធិ បាបន្តរទៀតថា យោងតាមច្បាប់បោះឆ្នោតសមាសភាព
ដែលត្រូវធ្វើការផ្លាស់ប្តូរនោះគឺគេត្រូវរៀបចំឲ្យមានរយៈពេល៩ខែមុនការបោះឆ្នោត ។
ដោយលោកបានលើក ជាឧទាហរណ៏ថា
ដូចជានៅពេលឥឡូវនេះតំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តបាន ជិតចូលមកដល់ហើយ
គឺយើងអាចធ្វើចាប់ពីពេលនេះទៅបាន ។ តែលោក គីម សួរភីរិទ្ធ បានធ្វើ ការបញ្ជាក់ជាថ្មីថា
តើយើងគួរជ្រើសរើសសមាសភាព គ.ជ.ប របៀបណា ?
លោកបន្ថែមថា មិន មែនត្រឹមតែ គ.ជ.ប
នោះទេគឺថែមទាំងនីតិវិធី ដែលត្រូវគិតពីសមាសភាពខាងក្រោមថ្នាក់ជាតិ នោះតទៅទៀត
ដោយធ្វើយ៉ាងណាឲ្យស្ថាប័ន គ.ជ.ប ចាប់ពីថ្នាក់ជាតិ
រហូតដល់ថ្នាក់ក្រោមជាតិ ជាស្ថាប័នមួយដែលឯករាជ្យ ហើយអព្យាក្រឹត្ត និងធ្វើឲ្យគ្រប់ភាគីទាំងអស់មានភាពជឿជាក់បាន
ប្រសិនបើមិនដូចនេះទេ ការបោះឆ្នោតនៅកម្ពុជានៅតែមានភាពមិនប្រក្រតីដដែលជាដ៏ដែល » ។
សូមជំរាបជូនថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលោក អ៊ឹម សួស្តី
ជាប្រធាន និងលោក ទេពនីថា ជាអគ្គលេខាធិការជាញយដងគឺមានការទាមទារពីគណបក្ស សម រង្ស៊ី
មន្រ្តី អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ គ.ជ.ប តែការទាមទារនោះ គឺពុំប្រសិទ្ធិភាពនោះឡើយ ដោយហេតុថា នៅក្នុងស្ថាប័ន គ.ជ.ប តាំងពីថ្នាក់លើរហូតដល់ថា្នក់
ក្រោមគឺជាមនុស្សរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ព្រោះប្រសិនបើមានការផ្លាស់ប្តូរ
សមាសភាពរបស់ គ.ជ.ប
ដែលជាអ្នកធ្វើការប្រកាន់យកភាពយុត្តិធម៌ និងគិតជាតិ រួមជាមួយនិងប្រជាពលរដ្ឋជាធំនោះ
ពិតណាស់ថាសម្លេងឆ្នោតរបស់គណបក្សប្រជាជន និងធ្លាក់ហៅមិន ឮនោះឡើយ ៕
No comments:
Post a Comment
yes