សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

ករណីលក់មជ្ឈមណ្ឌលយុវជន ខេត្តសៀមរាប ដែលជាអតីតទីតាំង លោក ដាប ឈួន គ្មានការស៊ើបអង្កេតពីក្រសួងដែលពាក់ព័ន្ធ


អតីត​​ទី​តាំងលោក​​​ ដាប​ ឈួន ដែលជាមេទ័ពដ៏ល្បីរបស់កម្ពុជា ស្ថិតនៅក្នុង​ខេត្តសៀមរាប ក្រោម
​​ការ​គ្រប់​គ្រង​​របស់​រដ្ឋ​​កាលពី​ចុង​ទស​វត្ស​​ទី​​៥០​​​មក​​ ដែលត្រូវបានប្តូរ​​​ឈ្មោះ​​​មកថា​ « មជ្ឈមណ្ឌល​​​យុវជន​​​ខេត្ត​សៀម​រាប ​​​»​ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ខេត្តសៀមរាបបានយកទៅលក់
ឲ្យក្រុមហ៊ុន J & R ដែលមានថៅកែជា​នាយឧត្ត​ម​​សេនីយ៏នោះ គឹបានបង្កប់ទៅដោយអំពើពុក​រលួយ​ខ្លាំង ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ត្រូវបានក្រសួង មន្ទីរ ដែលពាក់ព័ន្ធចុះ​ធ្វើ​ការ​ស៊ើបអង្កេតនៅឡើយនោះទេ ។

សូមជំរាបថានៅក្នុងលិខិតចំហរមួយដែលត្រូវបានទំលាយបានឲ្យដឹងថា « ក្រសួងអប់រំ យុវជន
និងកីឡា នាពេលកន្លងមក​បានលើកយកសំណើសុំទៅនាយករដ្ឋមន្រ្តី សុំ​ដោះដូរដី១កន្លែងដែល ជាមជ្ឍមណ្ឌលយុវជន ខេត្តសៀមរាបនោះ ក៏ប៉ុន្តែការស្នើរសុំដោះដូរនោះ​ គឺត្រូវបានបង្វែរ​ជាការ​លក់ដូរឲ្យ​ឈ្មួញទៅវិញ ហើយឈ្មួញបានទទួលទិញ និងក៏បានធ្វើការលក់ដីនេះបន្តទៀតយ៉ាង
ស្ងៀមស្ងាត់ផងដែរ ដែលសកម្ម​ភាពរបស់យុវជន សាលាសិល្បៈ ក៏ដូចទីតាំងអ្នក​ចាស់ ដែល​រស់​នៅ​ក្នុងដីនេះកំពុងដំណើរការជារៀផងរាល់ថ្ងៃនោះ ។ 


បើយោងតាមឯកសារដែលបែកធ្លាយបានលើកឡើងថា​ ក្រសួងអប់រំ យុវជន និងកីឡា ខេត្តសៀមរាប គឺបានធ្វើការបំភ័ន្តលោកនាយករដ្ឋមន្រ្តីថា( មានអាគារចាស់ទ្រុឌទ្រោមដែលមិនដំណើរការ​នៅទីតាំងខាងលើនោះ ដែលចាំបាច់ត្រូវមានការដុះដូរទៅកន្លែងថ្មី ដែលកន្លែង​ចាស់​ត្រូវ​បានផ្ទេរទៅឲ្យអ្នកផ្សេង ដែលគេបានចេញការចំណាយចំពោះការសាងសង់អាគារ របស់​ក្រសួងអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ថ្មីជំនួសក្រសួង ) ដោយក្រសួងមិនបានជំរាបទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាដីនោះគឺជាដី និងអាគារលោក ដាប ឈួន នោះឡើយ
ដែលដីប្រវត្តិសាស្រ្តនេះមានទំហ៊ំ ១៥,៣៣៤ ម៉ែត្រការ៉េ លក់ឲ្យទៅឈ្មួញប្រហែល ៥០ ម៉ឺនដុល្លា ចំណែកឈ្មួញលក់ចេញវិញ ១ម៉ែត្រការ៉េ ៥០០ដុល្លា គឺបានជាង៧​លាន​ដុល្លាឯនោះ »

ជាមួយគ្នានោះក៏មានការលើកឡើងថា ការលក់ទីតាំងខាងលើនេះគឺបានធ្វើឲ្យមានការប៉ះពាល់
យ៉ាងខ្លាំង ដល់ទីតាំងបោះជំរំរបស់យុវជនទូទាំងប្រទេស ប៉ះពាល់ដល់អង្គការ អ៊ីតាលី ជួយ
សង្គ្រោះកុមារដែលកំពុងតែបង្រៀន​សិ​ល្បះ សិស្សក្រីក្រ ក្មេងកំព្រា ក្មេងមិនចូលសាលាជាដើម

ការលួចលក់ទីតាំងក្រសួងអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដែលជាទីតាំងប្រវត្តិសាស្រ្តជាតិ របស់ខ្មែរ ដែលជាលំនៅដ្ឋានរបស់លោក ដាប ឈួន រហូតមកដល់ពេលនេះ គឺដែលមានរយៈ ពេលរាប់ខែមកហើយ នៅមិនទាន់មានការស៊ើបអង្កេតនៅឡើយនោះទេ ។ ហើយ អ្នកដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយទាំងនោះ បានយកលុយដាក់ក្នុងហោប៉ាវរបស់ពួកគេធ្វើព្រងើយ ។ ហើយ​អ្នកដែលត្រូវរងគ្រោះនោះគឺ យុវជនបោះជំរុំ អង្គការអ៊ីតាលី និងកុមារដែលកំពុងតែរៀន ​សិ​ល្បះ​នៅទីនោះ ដែលសុទ្ធសឹងគឺជាសិស្សក្រីក្រ ក្មេងកំព្រា ក្មេងមិនចូលសាលាជាដើមនោះ ។ ដែល​អ្នកដែលបានដឹងរឿងនេះ ក៏បានដាក់ការសង្ស័យថា​ រឿងលួកលក់​អាគារដែល​ជាតាំង​ក្រសួងអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នេះប្រហែលជាការប្រព្រឹត្តិអំពើពុករលួយ​ មានលក្ខណះ​ជាប្រព័ន្ធហើយមើលទៅ បើមិនដូចច្នោះទេ ប្រហែលជាគេមិនទុករហូតមកដល់ពេលនេះឡើយ ។

សូមជំរាបថា មិនមែនមានតែអាគាររដ្ឋដែលជាទីតាំងក្រសួងអប់រំ យុវជន និងកីឡា នៅក្នុង​ខេត្តសៀមរាប មួយនេះទេដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវបានគេលួចយកទៅលក់នោះ គឺ​មានអាគាររបស់រដ្ឋជាច្រើនទៀត ដែលត្រូវបានគេលួចយកទៅលក់ដោយស្ងាត់ ដើម្បីបានលុយ យកមកចែកចាយក្រុមរបស់ពួកគេ និងថ្នាក់លើដែលខំប្រឹងធ្វើគរធ្វើថ្លង់នោះ ។ ហើយទាំង​អស់​នេះក៏​​ជាកំហុសឆ្គងរបស់លោក ហ៊ុន សែន ផងដែរ ដែលមុននិង​យល់ព្រម​និងស៊ីញ៉េ ឬបោះត្រា
លើ​លិខិ​ត​ស្នើរសុំអ្វីមួយនោះ គួរតែចាត់មន្រ្តីក្រោមឱវាទ ធ្វើការចុះស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ថាតើទីតាំង​​នោះជាទីតាំងកំពុងដំណើរការ ឬមួយយ៉ាងណា? ហើយមួយវិញទៀតថាតើទីតាំងនោះជាទីតាំងធម្មតា ឬជាទីតាំងប្រវត្តិសាស្រ្ត ។ ដូចនេះនៅពេលក្រោយ មុ​ននិងស៊ីញ៉េលើឯកសារអ្វីមួយនោះលោក ហ៊ុន សែន គួរតែអង្កេតនិងតាមដានឲ្យបានច្បាស់លាស់ជាមុនសិន កុំចេះតែទុកចិត្តមន្រ្តីខិតខូចរបស់ខ្លួន​របៀបនេះតទៅទៀតអោយសោះ ។

ជាមួយគ្នានោះអង្គភាពប្រឆាំងអំពើពុលរលួយ ដែលមានលោ ឱម យិនទៀង ជាប្រធាន ក៏ដូចជា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម សិទ្ធី ត្រូវតែរួមដៃគ្នាធ្វើការចុះស្រាវជ្រាវ និង​បើក​ការស៊ើបអង្កេតចំពោះករណីខាងលើនេះជាបន្ទាន់ កុំទុកយូហើយបណ្តេតបណ្តោយបែប នេះតទៅទៀត ព្រោះទ្រព្យសម្បត្តិរបស់រដ្ឋ មិនត្រូវអនុញ្ញាត្តិឲ្យមន្រ្តីក្នុងក្រសួង មន្ទីរ យកទៅលក់ ប្រព្រឹត្តអំពើពុករលួយបែបនេះទោះទេ ។

សូមជំរាបថា ​នៅពេលដែលគណបក្ស សម រង្ស៊ី បានទទួលសម្លេងគ្រប់គ្រងអំណាចហើយនោះ
គណបក្ស និងបោសសំអាតឲ្យអស់នូវមន្រ្តី ពុករលួយ ខិលខូច លួចជាតិ បំផ្លាញជាតិ បែបនេះឲ្យ​អស់ ហើយគណបក្ស សម រង្ស៊ី និងរៀបចំប្រព័ន្ធគ្រប់គ្រង​គ្រប់ស្ថាប័ន្ត មន្ទីរ ឲ្យមានភាពល្អប្រ
សើរឡើងវិញ មិនឲ្យកររណីនេះកើតមានឡើងដូចជាការគ្រប់គ្រងប្រទេសនាពេលបច្ចុប្បន្ន
ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចលោក ហ៊ុន សែន តេ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី មួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជា​ពលរដ្ឋខ្មែរ សូមចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ទាំងអស់គ្នាដើម្បីយើង និងប្រទេសជាតិ ៕



No comments:

Post a Comment

yes