សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី​និង​សិទ្ធិមនុស្ស​ជួប​ជុំ​គ្នា​នៅ​ថ្ងៃទី​៣០ កក្កដា


ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ពី​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ការ​ជួប​ជុំ​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​៣០ កក្កដា ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ពី ស្មារតី​រួម នៃ​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ ដែល​គណបក្ស​ទាំង​ពីរ​ទើប​រួម​គ្នា​បង្កើត​ឡើង​នោះ។
តាម​សេចក្តី​ជូន​ដំណឹង​រួម​គ្នា​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ កម្មវិធី​នោះ​នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស​ផ្ទះ​លេខ​៧២-៧៤ ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​ពី​ប្រទេស​បារាំង​តាម​រយៈ​វីដេអូខនហ្វឺរិន​ផង​ដែរ។
សូម​រំលឹក​ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ​កាល​ពី​ថ្ងៃទី​១៧ កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​រួម​គ្នា​បង្កើត​ចលនា​មួយ​ឈ្មោះ​ថា «ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ» ដោយ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន ​និង​លោក កឹម សុខា ជា​អនុ​ប្រធាន ដើម្បី​យក​ជ័យ​ជំនះ​ពី​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​នៅ​ឯ​ការ​បោះឆ្នោត​ខាង​មុខ៕

No comments:

Post a Comment

yes