លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីព័ត៌មាន
ឃើញគេត្រូវគ្នាខ្លាចឈ្នះខំប្រឹងស្រែកបន្លប់ការភ័យខ្លាចរបស់ខ្លួន ព្រោះខ្លាចចាញ់ឆ្នោតអាម៉ាស់មុខនៅឆ្នាំ២០១៣ នេះហើយគឺជាវប្បធម៌របស់គណបក្សប្រជាជននោះ
ភ្នំពេញ: ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីយកឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នាពេលបច្ចុប្បន្នក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា មិនបានការព្រួយបារម្ភ។
ការលើកឡើងខាងលើនេះ ជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីព័ត៌មាន បានថ្លែងនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២នេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា “ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គេកំពុងតែយកប្រៀប និងកេញចំណេញលើគ្នារៀងខ្លួន ដោយលោក កឹម សុខា គាត់គិតថា គាត់ធ្វើជាអនុប្រធាន គឺត្រូវហើយ ព្រោះលោក សម រង្ស៊ី គាត់អត់បានចូលស្រុក។ អ៊ីចឹងគាត់ធ្វើជាប្រធានស្ដីទី ប៉ុន្តែលោក សម រង្ស៊ី នៅធ្វើសន្និសីទវីដេអូ ខនហ្វើរិនមកដដែល។ ដូច្នេះចាំមើល តើគេបានរួមគ្នាដល់ត្រឹមណាទៀត ពីគេដេកលើគ្រែជាមួយគ្នា ប៉ុន្តែយល់សប្តិផ្សេងគ្នា។ អ៊ីចឹង ទុកឲ្យគេធ្វើតទៅទៀតសិនចុះ”។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះគណបក្សប្រជាជនកម្ពុជា ការរួបរួមរបស់គណបក្សទាំងពីរ គឺមិនសំខាន់ទេ។ លោកបន្តថា មានគណបក្សដែលប្រឈមជាមួយគណបក្សប្រជាជនកាន់តែខ្លាំង វាធ្វើឲ្យសមាជិកគណបក្សប្រជាជន កាន់តែភ្ញាក់កុំឲ្យគាត់ដេកលង់លក់ពេក៕
No comments:
Post a Comment
yes