ហ្សឺណែវៈប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី អំពាវនាវដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងនៅថ្ងៃសុក្រនេះក្នុងការទុកជីវិតដល់ជនស៊ីវិល ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនៃជីវិតដែលមានការប្រឈមគ្នានៅក្នុងទីក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយក្នុងទីក្រុងហ្សឺណែវ លោកស្រីបាននិយាយថា ឥរិយាបថដែលមិនដឹងខុសត្រូវបានលេចឡើង ដោយកងកម្លាំងទាហានរបស់លោកបាសាដ អាលអាសាដ បានប្រើប្រាស់ទាហាន រថគ្រោះនិងការរុករកតាមផ្ទះ ដើម្បីធ្វើការបោសសម្អាតតំបន់ដែលគេថាគ្រប់គ្រងដោយពួកបោះបោរ។
លោកស្រីបាននិយាយក្នុងរបាយការណ៍មួយថាការប្រើប្រាស់អំពើហឹង្សារួមមានការកាត់ទោស និងការបាញ់ជនស៊ីវិលអំឡុងពេលប្រយុទ្ធថ្មីៗនេះក្នុងរដ្ឋធានីស៊ីរី។ លោកស្រីបញ្ជាក់ថាពួកដែលបង្កឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិគឺគេចមិនផុតពីអំពើយុត្តិធម៌ទេ។Reuter/លាង ផាន់ណារ៉ា
No comments:
Post a Comment
yes