សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

នាយសង្កាត់រដ្ឋបាលព្រៃឈើ-ប៉េអឹម និង អធិការស្រុកស្វាយលើ បើកដៃឲ្យមានការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ


ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ​បានចេញសេចក្តី​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវតែដកខ្លួន​ចេញពី​អំពើ​ល្មើសច្បាប់ ហើយ​យកចិត្តទុកដាក់​បង្ការនិងបង្ក្រាប​បទល្មើស​អោយមាន​ប្រ​សិ​ទ្ឋ​ភាពនោះ សេចក្តីរាយការណ៏​ពីស្រុក​ស្វាយ​លើ ខេត្ត​សៀមរាបមកបានឲ្យដឹងថា រាល់ថ្ងៃនេះ​បទល្មើស​កាប់បំផ្លាញ​និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ កំពុងតែ​កើតមាន​ឡើងយ៉ាង​អនាធិបតេយ្យ នៅក្នុងស្រុក​ស្វាយ​លើ ​ក៏ដូចជា​នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​ ដែល​ភាគច្រើន​ក្រុម​ឈ្មួញ​ស្ថិត​ក្នុងចំណោម​កងកម្លាំងប្រដាប់អាវុធ ហើយ​មន្ត្រី​ជំនាញ​មួយចំនួន​ក៏បាន​ឃុបឃិត​គ្នាថែមទៀត ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាទ្រង់ទ្រាយ​ធំ​ដើម្បី​ប្រមូល​លុយ​ដាក់ក្នុង​ហោប៉ៅរបស់ពួកគេ

សេចក្តីរាយណ៏បានឲ្យដឹងថា លោក យ៉ាន់ ស៊ី​វ៉ាត ដែលជានាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ស្វាយ​លើ ដែលមាន​ទំនាក់ទំនង​យ៉ាងល្អ​បំផុត​ជាមួយ​និងថ្នាក់លើ​របស់ខ្លួន ហើយ​ថែមទាំង​ចេះ​បែងចែក​ផលប្រយោជន ដែល​បានមកពី​ជំនួញ​ឈើ​ខុសច្បាប់​យកទៅអោយ​លោក ទា គឹម​សុ​ទ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ផងដែរនោះ គឺ​ដើម្បី​រក្សា​លំនឹង​របស់ខ្លួន ​អោយ​បានយូរ​ក្នុង​ទឹកដី​ស្រុក​ស្វាយ​លើ​ នៃខេត្កសៀមរាបនេះ
ហើយសូម្បីតែ​លោក យឹម សុភាព ដែល​ជា​មេ​ប៉េអឹម​ស្រុក​ និង​លោក រស់ សំអឿន ជា​អធិការ​ស្រុក​ស្វាយ​លើ ក៏សុ​ទ្ឋ​តែ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ និងមិន​ហ៊ាន​ហើបមាត់​ពី​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​ផងដែរ ព្រោះ​ខ្លាច​បាត់បង់ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ពួកគេ ។

ជាមួយគ្នានោះមន្រ្តីតូចតាចដែលមិនបានទទួលផលប្រយោជន៏ ពីអំពើពុករលួយ​ដែលថ្នាក់លើ​របស់ពួកគេបានប្រព្រឹត្តនោះរួមមាន មន្ត្រី​ប៉េអឹម ​ ​ប៉ូលិស ក៏ដូចជាមន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ ​បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា រឿង​ដែល​គ្មាន​ការបង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ស្វាយ​លើ ​ទៅតាម​បណ្តា​ខេត្ត​នានា និង​ទៅយួន​នោះ នរណាៗ​ក៏​គេដឹង​ដែរ ​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផលប្រយោជន ហើយ​ភាព​អសកម្ម​របស់​មន្ត្រី​ខិលខូច​ទាំងនោះ ក៏បាន និងកុំពុងតែ​លក់មុខ​លោក ហ៊ុន សែន ខ្លាំងណាស់ផងដែរ ​។
បើយោងតាមសេចក្តីរាយការណ៏ដ៏គួរឲ្យទុកចិត្តបានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ស្វាយ​លើ គឺពោរពេញ​ទៅដោយ​ការដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​គ្រប់​ប្រភេទ យ៉ាង​គគ្រឹក គគ្រេង​ទាំង​ថ្ងៃ ទាំងយប់ ដូចជា​ភ្លៀងរលឹម​នេះ គឺ​ស្ថិតនៅក្នុង​ដែន​គ្រប់គ្រង​ដោយ​លោក យ៉ាន់ ស៊ី​វ៉ាត ដែលជា​មនុស្ស​ស្រឡាញ់​លុយ​ធំ​ជាង​ស្រឡាញ់​ជាតិទៅទៀត ហើយក៏ជាមនុស្ស​ដែលមិនចេះខ្វល់​ពី​ការ​ខ្សឹបខ្សៀវពីមន្រ្តីក្រោមឱវាទរបស់ខ្លួនដែលនិយាយពីមាត់មួយ ទៅមាត់​មួយពីការប្រព្រឹត្ត​អំពើពុករលួយរបស់ខ្លួនផងដែរ។

ប្រភពខាងលើ​បានអោយដឹងបន្តរទៀតថា ឈ្មួញបានដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ​ទាំងនោះ​តាម​រថយន្ត​កាមរី នីសា​ន់ សាម​យ៉ុង ឡាន​កូរ៉េ ២​តោន ទៅ៥​តោន គោយន្តកន្ត្រៃ រ៉ឺម៉ក​ម៉ូតូ រទេះគោ និឡាន​យីឌុប​ធំៗ ចេញ​បន្តកន្ទុយ​គ្នា ដូចគេ​ដង្ហែរ​អង្គ​កឋិន ហើយ​ការដឹកជញ្ជូន​នេះ​គឺ​ចេញពី​ស្រុក​ស្វាយ​លើ ​ដោយ​ឆ្លងកាត់​ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង យកមក​លក់​តាម​សិប្ប​កម្ម​នៅក្នុង​ខេត្តសៀមរាប និង​ខ្លះទៀត​បន្តទៅ​លក់​នៅយួន ដោយ​ឆ្លងកាត់​ខេត្តសៀមរាប ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម ។

សូមជំរាបថាភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ដែលនៅតែបន្តរកើតមានដដែល ជាដដែលនេះ គឺមន្រ្តីទាំងនោះបានធ្វើផ្ទុយ​ពី​អនុសាសនរបស់ ហ៊ុន សែន ដែលអាចនិយាយបាន​ថាទឹកមាត់របស់លោក ហ៊ុន សែន លែងប្រៃទៀតហើយ ឬអាចនិងយាយបានមួយបែបទៀតថា អនុសាសន៏របស់លោក ហ៊ុន សែន លែងមានប្រសិទ្ធភាពហើយ ។

សូមជំរាបជូនផងដែរថា ប្រជាពលរដ្ឋ មន្ត្រី​ប៉េអឹម ​ប៉ូលិស រួមជាមួយនិង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលស្ថិតនៅក្រោមអំណាចលោកទាំងនោះ បានធ្វើការសុំណូមពរដល់លោក ឆេង គឹមស៊្រុន ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប និង​ស្ថាប័ន ដែល​ពាក់ព័ន្ធមួយចំនួនទៀត សូមឲ្យពួកអស់លោកអញ្ជើញជួយ​ចុះមក​ពិនិត្យ​មើលភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់ក្រោម​ទាំងនេះផង បើ​មិន​ដូច្នោះ​ទេ​អំពើពុករលួយ​របស់​ម​ន្ត្រី​ថ្នាក់ក្រោម​របស់ពួក​អស់​លោកទាំងនោះ នឹង​រីកដុះដាលធំឡើងៗ​ទៀតជាក់​ជាមិនខាន​នោះឡើយ ​។ ហើយ​ត្រូវតែចាត់វិ​ធាន​ការ ដាក់ទោសដល់មន្រ្តីពុករលួយទាំងនោះឲ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជាការ​ព្រ​មានដល់មន្រ្តីឯទៀតផងដែរ កុំឲ្យប្រព្រឹត្តអំពើពុករលួយ បំផ្លាញជាតិរបៀបនេះ និងសូមកុំឲ្យពួក គេគិតពីផលប្រយោជន៏របស់ខ្លួនជាធំ សូ​មឲ្យគិតផលប្រយោជន៏របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន និង ប្រទេសជាតិជាធំវិញ ។

សូមជំរាបជូនផងដែរថា កាលពីពេលកន្លងទៅ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បាន​ចេញ​នូវបទបញ្ជាលេខ ០១​បប ចុះ​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១២ ដើម្បី​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ទប់ស្កាត់​ឲ្យ​ខាងតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅតាម​តំបន់​ដី​សម្បទាន តែបទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ប្រៀបបានទៅនិងក្រមួន ត្រូវថ្ងៃ អំបិលត្រូវទឹកយ៉ាងដូចច្នោះដែរ ។

ទាក់ទងទៅនងករណីខាងលើនេះមន្រ្តីជាន់ខ្ពស់របស់គណកប្ស​ សម រង្ស៊ី បានប្រាប់ឲ្យដឹងថា ទាំងអស់នេះគឺបណ្តាលមកពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព​នោះ បានថាតែមាត់ តែចំពោះការអនុវត្តន៏ជាក់ស្តែងគឺគ្មានទាល់តែសោះ ហេតុដូចនេះហើយ ទើបបទល្មើសព្រៃឈើនៅតែកើតមានដ៏ដែល ។

មន្រ្តីជាន់ខ្ពស់របស់គណកប្ស សម រង្ស៊ី បានលើកឡើងទៀតថា រដ្ឋាភិបាលដែលដឹកនាំដោយ គណបក្ស សម រង្ស៊ី និងចាត់វិធានការចំពោះករណីខាងលើនេះឲ្យមានប្រសិទ្ធភាពបំផុត និងលប់​បំបាត់ឲ្យអស់នូវអំពើពុករលួយ មន្រ្តីខិលខូច និងឈ្មួញទិច្ចរឹតទាំងនោះ ។ រៀចបំឡើងវិញរចនា សម្ព័ន្ធតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងដាក់វិធានការ ក៏ដូចជាបទបញ្ជាឲ្យបានតឹងរឹងបំ​ផុត ដើម្បីកុំឲ្យមានករណីរបៀបនេះកើតឡើងជាថ្មីម្តងទៀតនៅក្នុងរដ្ឋាភិបាល ដែលគ្រប់គ្រង ដោយគណបក្ស សម រង្ស៊ី ៕

No comments:

Post a Comment

yes