សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

លោក សម រង្ស៊ី ៖ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ពិតជាអាចយកឈ្នះលើ គណកប្សកាន់អំណាចសព្វថ្ងៃនៅឆ្នាំ២០១៣ខាងមុខនេះ


លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន
ពីប្រទេសហ្វីលីពិន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣

ពីទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានសម្តែង ការសប្បាយរីករាយ ចំពោះការចរចាររវាងគណបក្សប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ទទួលបាននូវជោគជ័យ ចំពោះការច្របាច់បញ្ចូលគ្នារវាងគណបក្ស ទាំងពីរជាសម្លេងតែមួយ ដើម្បីបញ្ចប់អំណាចផ្តាច់ការរបស់គណបក្សប្រជាជនកាន់អំណាចសព្វ ថ្ងៃ ដែលធ្វើបាបរាស្រ្ត និងឲ្យរាស្រ្តស្គាល់តែពាក្យ ខ្លាច ខ្លៅ និងឃ្លាន ហើយរដ្ឋាភិបាលសព្វថ្ងៃគឺ ជារដ្ឋាភិបាល ដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការនោះ ។

លោក សម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ពីបរិវេន​អា​គារ​មួយរបស់ក្រុមប្រឹក្សានៃអ្នកប្រជាធិបតេយ្យសេរីអាស៊ី ដែលហៅកាត់ថាកាល់ បាន ថ្លែងថា នៅក្នុងកាលៈទេសៈនេះនយោបាយនៅក្នុងប្រទេសកម្ពុជា និងមានការផ្លាស់ប្តូរដ៏ធំ ដូច អ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស​​ សិទ្ធិមនុស្សបានធ្វើគឺនៅក្នុងជំហរស្រោចស្រង់ប្រទេស​ជាតិឲ្យបានទាន់ពេលវេលា ពិសេសគឺការយកឈ្នះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។


លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា គណបក្ស​សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស បានព្យាយាមរកផ្លូវដើម្បីរួមបញ្ចូលគ្នាជាកម្លាំងប្រជាធិបតេយ្យតែមួយដើម្បីធ្វើការតទល់មួយ ទល់និងមួយ ជាមួយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបង្កើតឡើងដោយយួន ដែលបានកាន់អំណាចនិងគ្រប់គ្រងប្រទេសអស់ជាច្រើនឆ្នាំមកហើយនោះ ។  លោក សម រង្ស៊ី បានថ្លែងទៀតថា នៅប្រទេសកម្ពុជាពេលនេះមានតែគណបក្សតែពីរប៉ុណ្ណោះគឺគណបក្សដែល បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ ទល់ជាមួយគណបក្សដែលដឹកនាំប្រទេសតាមរបត់នយោ បាយផ្តាប់ការដែលបានបង្កើតឡើងដោយសារយួន ហើយគណបក្សប្រជាជនសព្វថ្ងៃគឺបានធ្វើ ការកាត់ទឹកដីរបស់ខ្មែរឲ្យទៅយួនជាដុំៗ តាមរយៈការយកដីធ្លីរបស់ពលរដ្ឋខ្មែរ ទៅឲ្យក្រុមហ៊ុន​របស់​យួនក្នុងលក្ខណៈសម្បទានដីសេដ្ឋកិច្ច ។

លោក សម រង្ស៊ី បានហៅទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះថា ជាទង្វើដែលធ្វើ បាបរាស្រ្ត សម្លាប់ជាតិឯង បំផ្លាញជាតិឯង ដែលយើងជំទាស់ដាច់ខាត ។ លោកថាឥឡូវនេះ​ពេលវេលាដែលបងប្អូនបានទន្ទឹងរងចាំជាយូរមកហើយនោះបានមកដល់ហើយ ដែលពេលនេះ បន្ទាប់ពីការចរចាររវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សបានប​ញ្ចប់ គឺគណបក្ស ទាំងពីបានបង្កើតចលនាមួយដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណ បក្សថ្មីដែលនិងចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលនិងរៀបចំបញ្ជីឈ្មោះ​បេក្ខជន​បោះ​ឆ្នោតតែមួយ រួមទាំងរចនាសម័្ពន្ធរបស់គណបក្ស តែប៉ុណ្ណោះ ។

លោក សម រង្ស៊ី បន្តរថាទោះជាយ៉ាងណាក៏ដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមាន រូបលោកជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន និងខិតខំពន្លឿនដំណើរការនេះទៅមុខ ដើម្បីបង្កើតគណបក្សថ្មីឲ្យបានឆាប់បំផុត សម្រាប់​ចូលរួមក្នុងការប្រគួតប្រជែង​និងធ្វើការឃោស​នាបោះឆ្នោតនៅឆ្នាំ២០១៣ឲ្យបានទាន់ពេលវេលា ហើយលោកបានសម្តែងការមានជំនឿយ៉ាង​ខ្លាំងថា កម្លាំងប្រជាធិបតេយ្យថ្មីនេះនិងមានប្រៀប ហើយអាចយកឈ្នះលើគណបក្សកា​ន់អំ​ណាចសព្វថ្ងៃនេះបាន បើទោះបីជាគណបក្សកាន់អំណាចមានប្រព័ន្ធផ្សព្វផ្សាយស្កេកស្កះ ជាង​គណ​បក្សអ្នកប្រជាធិបតេយ្យ និងមានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ស្ថិតនៅ​ក្នុងកណ្តាប់ដៃរបស់គេក៏ដោយ ។ ហើយជាជំហ៊ានៗគណបក្សនយោបាយថ្មីនេះ និងជំរុញឲ្យ​មាន​ការកែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោតឲ្យទាល់តែបាន ដើម្បីធានាដល់ការបោះឆ្នោត​នៅក្នុង​ឆ្នាំ២០១៣ ខាងមុខនេះមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។

លោក សម រង្ស៊ី បានថ្លែងទាំងទឹកមុខញញឹមពោពេញទៅដោយក្តីសង្ឃឹមថា គណបក្ស​សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស បានដើរមកដល់ផ្លូវជោគជ័យហើយ ហើយកម្លាំងប្រជាធិបតេយ្យ​តែ​មួយដែល តទល់ជាមួយនិងគណបក្សប្រជាជន លោកសង្ឃឹមថា គណបក្សប្រជាជន គឺមិនអាច​ឈ្នះអ្នក​ប្រជាធិបតេយ្យ និងមិនអាចឈ្នះអ្នកស្នេហាជាតិបាននោះទេ របបដែលធ្វើ​បាបរាស្រ្ត​សព្វថ្ងៃនេះនិងបរាជ័យជាក់ជាពុំខាន នៅ​ពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។ លោកថា ពួកអ្នកទាំងអស់នោះទេ ដែលប្រជារាស្រ្ត​លោកផ្តន្ទាទោស មិនមែនអ្នកស្នេហាជាតិ មិនមែនអ្នក​ប្រជាធិបតេយ្យដែលយើងមានកិត្តិយស ធ្វើជាតំណាងនៅពេលនេះ និងនៅថ្ងៃអនាគត់នោះទេ ។

សូមជំរាបជូនផងដែរថា នៅឆ្នាំ២០១៣គឺជាឆ្នាំដែលហោរាដ៏ល្បីដែលគេបានធ្វើការទស្សទាយថា  អំណាចផ្តាច់ការទាំងអស់នៅលើសកលលោកនិងត្រូវដួលរលំ ហើយបើយោងទៅលើស្ថាន​ការណ៏នៅលើសកលលោក បានបង្ហាញឲ្យឃើញថាប្រទេសដែលកាន់អំណាចផ្តាប់ការ​យូរឆ្នាំ​នានានៅលើសកលលោកបានដួលរលំអស់ទៅហើយ នៅសល់តែប្រទេសកម្ពុជាដែលមានមេ ដឹកនាំកាន់អំណាចជាងជិត៣០ឆ្នាំដែលកំពុងតែគ្រប់គ្រងអំណាចបច្ចុប្បន្ននេះតែប៉ុណ្ណោះ ។

អ្នកវិភាគបានលើកឡើងថា បើយោងតាមស្ថានការណ៏របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ការឈឺចាប់ របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ការរងគ្រោះរបស់ប្រជាពលរដ្ឋបន្តកើតមានដោយគ្មាន ការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ។ ហើយគណបក្សកាន់អំណាចហាក់ដូចជាបានចូល រួម និងបង្កើតឲ្យមានភាពរងគ្រោះលើប្រជាពលរដ្ឋ ។

អ្នកវិភាគបានលើកឡើងទៀតផងដែរថា លើសពីនេះទៅទៀតទៅតាមសុំណូមពររបស់ប្រជា ពលរដ្ឋ គណបក្សប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាន ច្របាច់រួមបញ្ចូលគ្នាជាសម្លេងតែមួយទៅហើយ ដែលហេតុការណ៏នៅលើសកលលោក និង​ហេតុការណ៏នៅក្នុងប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថាទំនាយដែលហោរាដ៏ល្បីរបស់​ចិន​បានលើឡើង ពីការដួលរលំមេដឹកនាំផ្តាច់ការនៅលើសកលលោកគឺពិតជាត្រឹមត្រូវ ហើយ​ប្រជា​ពលរដ្ឋខ្មែរក៏មានសង្ឃឹមនិងប្តូរមេដឹកនាំប្រទេស នៅពេលបោះឆ្នោតថ្នាក់​ជាតិឆ្នាំ​២០១៣​នេះផង​ដែរ ៕

No comments:

Post a Comment

yes