លោក ចន បៀត ( JOHN Baird ) រដ្ឋមន្ត្រីការបរទេសកាណាដា
វិមានសន្តិភាព: លោក ចន បៀត ( JOHN Baird ) រដ្ឋមន្ត្រីការបរទេសកាណាដា បានប្រកាសផ្តល់ជំនួយ ១០ លានដុល្លារអាមេរិក សម្រាប់ការធ្វើសមាហរណកម្មអាស៊ាន។ សេចក្តីប្រកាសដូច្នេះ បានធ្វើឡើង ក្នុងពេលលោករដ្ឋមន្ត្រីកាណាដា ចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។
បន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វារ ដែលជាទម្លាប់ មិនឲ្យអ្នកកាសែត ចូលស្តាប់ យកព័ត៌មាននោះ លោកអៀងសុផល្លែត ជំនួយការផ្ទាល់សម្តេចហ៊ុនសែន បាននាំពាក្យប្រាប់អ្នកកាសែតថា លោក ចន បៀត បានសន្យាផ្តល់ជំនួយចំនួន ១០ លានដុល្លារអាមេរិក ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ការធ្វើ សមាហរណកម្មអាស៊ាន។
លោក អ៊ាង សុផល្លែត បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានសំដែងការស្វាគមន៍ចំពោះជំនួយជាទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិក សម្រាប់ការធ្វើសមាហរណកម្មអាស៊ាននោះ។ សម្តេចបានចាត់ទុកថា ជំនួយរបស់កាណាដា សម្រាប់សមាហរណកម្មនេះ មានសារៈសំខាន់ណាស់។ បើធ្វើមិនបានទេ នោះវានឹងធ្វើឲ្យការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ នឹងមានបញ្ហា។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសកាណា ក៏បានបន្តថា ប្រទេសកាណាដា មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការទាំងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ានទាំងអស់។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា នាខែក្រោយនេះ។
លោក JOHN Baird ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា ប្រទេសកាណាដាបានចាត់ទុកបញ្ហាដោះមីន គឺជាបញ្ហាដ៏សំខាន់មួយ សម្រាប់កិច្ចអភិវឌ្ឍន៍កម្ពុជា ហើយរដ្ឋាភិបាលកាណាដា នឹងបន្តជួយកម្ពុជា លើការបោសសំអាតមីនបន្តទៀត។
លោក JOHN Baird រដ្ឋមន្ត្រីការបរទេសកាណា មកកម្ពុជាពេលនេះ ដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា នាថ្ងៃទី១១កក្កដា ឆ្នាំ២០១២ និងចូលរួមក្នុងវេទិកាតំបន់អាស៊ាននៅកម្ពុជា។
ជាមួយគ្នានោះ សម្តេចហ៊ុនសែន ក៏បានថ្លែងអំណរគុណ ចំពោះប្រទេសកាណាដា ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចទីក្រុងសឺណែវ កាលពីឆ្នាំ១៩៨៩ ក៏ដូចជាការជួយដល់ប្រទេសកម្ពុជាក្រោយៗទៀត រួមទាំងវិស័យបោសសំអាតមីន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស៊ីម៉ាក់ ប្រៀបបានជាកូនមួយ ដែលបង្កើតឡើងដោយប្រទេសកាណាដា ដូចនេះ សម្តេចបានស្នើសុំឲ្យកាណាដា បន្តជួយដល់ ស៊ីម៉ាក់ ក្នុងការដោះមីន ព្រោះកម្ពុជានៅមានផ្ទៃដីចំនួន ១.៦០០ គីឡូម៉ែត្រការ៉េទៀត ដែលមិនទាន់បានដោះមីន នៅឡើយ។
ជាមួយនេះសម្តេច ហ៊ុន សែន ក៏បានសំដែងការអបអរចំពោះប្រទេស កាណាដា ដែលមានបំណងចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសអាស៊ាន ឲ្យកាន់តែជិតស្និទ្ធថែមទៀត៕
No comments:
Post a Comment
yes