លោកស្រី Hillary Rodham Clinton
ភ្នំពេញ: លោកស្រី Hillary Rodham Clinton រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មានដែលមានការចាប់អារម្មណ៍ចូលរួម ត្រូវបានស្វាគមន៍ ហើយអ្នកមកមុនបានកន្លែងមុន។ កន្លែងចូលរួមក្នុងសន្និសីទកាសែតមានកំណត់។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវទៅដល់បន្ទប់ធ្វើសន្និសីទកាសែត នៅជាន់ទី១ នៃវិមានសន្តិភាព ត្រឹមម៉ោង ៥ និង ១៥ រសៀល ថ្ងៃទី១២កក្កដា ឆ្នាំ២០១២ ដើម្បីចូលរួម។ អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណសម្គាល់ខ្លួនផ្លូវការសម្រាប់ចូលយកព័ត៌មានក្នុងវេទិកាតំបន់អាស៊ាន។ សូមជម្រាបថា ក្នុងសន្និសីទកាសែតនេះ គ្មានការបកប្រែភាសាខ្មែរទេ៕

No comments:
Post a Comment
yes