សៀមរាប: ជនសង្ស័យជាក្រុមចោរប្លន់ចំនួនបីនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបក្ខពួកម្នាក់បានទទួលរងរបួសធ្ងន់ ក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់ ក៏បានស្លាប់ផងដែរ ខណៈពេលដែលក្រុមចោរបានចាប់យកទៅធ្វើជាចំណាប់ខ្មាំង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទី រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ នៅផ្សារពួក ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។
ក្រោយពីបានធ្វើសកម្មភាពប្លន់ទូមាស ពីប្រជាពលរដ្ឋហើយ ក្រុមចោរដែលមានគ្នា៥នាក់ ពួកគេបាននាំគ្នារត់ចោល ម៉ូតូ មួយគ្រឿង និងឡានមួយ គ្រឿង ក្នុងនោះក៏មានការ ចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង។ ក្រោយមកក្រុមជនសង្ស័យ បានធ្វើការបាញ់តដៃជាមួយសមត្ថកិច្ច ដែលបានធ្វើ ឲ្យបក្ខពួកក្រុមចោរប្លន់ បីនាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងទទួលរងរបួសធ្ងន់ម្នាក់ រត់រួចម្នាក់។ ក្នុងហេតុការណ៍នោះ ជាអកុសល បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់បានស្លាប់ផងដែរ។ចំពោះទ្រព្យសម្បត្តិរបស់អាជីវករដែលបាត់បង់ នៅមិនទាន់ដឹងចំនួននៅឡើយទេ៕
No comments:
Post a Comment
yes