សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

ក្រុម​អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ បួងសួង​សុំឲ្យមានការ​ដោះលែង​គាត់​

Give our kids a better deal

ភ្នំពេញ: ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កំពុងតែ​ជួបជុំគ្នា​នៅ​ព្រះអង្គ​ដ​ងកើ​​ដើម្បី​ធ្វើការ​បួងសួង​ឲ្យមាន​ការដោះលែង​មេដឹកនាំ​របស់​ពួកគេ​ដែលកំពុងតែ​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​។​

​លោក​សៀ​ សុ​ផុន ​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​នៅ​ស្រុ​កកំពង់សៀម​ខេត្តកំពង់ចាម ​បាន​និយាយថា​ យើង​ធ្វើការ​បួងសួង​ឲ្យមាន​ការដោះលែង​លោក​ម៉ម​សូណង់ដូ ​ពីព្រោះ​គាត់​មិន​ខុស​អ្វី​ឡើយ​។​យើង​ក៏មាន​គម្រោង​ប្រមូល​ញត្តិ​ដើម្បី​គាំទ្រ​ផងដែរ​។​

​មនុស្ស​ប្រមាណ​ជិត​១០០​នាក់​បាន​ចូល​រួមការ​បួងសួង​ឲ្យមាន​ការដោះលែង​លោក ម៉ម សូណង់ដូ នៅ​ព្រះ​អង្គដ​ងកើ​។​

​លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនខ្លួន​ពីអគ្គស្នងការដ្ឋាននគរបាលជាតិទៅដល់ តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង ១០ និង ២០ នាទី ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១២ ។ 

​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង ជា​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានឃាត់ខ្លួន​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០១២ ពាក់ព័ន្ធនឹងរឿង​ជម្លោះដីធ្លីនៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។​


​សូមរម្លឹកថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះ ដែលជាស្ថានីយ​វិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz នា ព្រឹកម៉ោង ជិត ៩ ថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា ឆ្នាំ ២០១២ ។ 

​ដីការបស់ចៅក្រមស៊ើបសួរ​របស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះ ថ្ងៃទី ២ កក្កដា ឆ្នាំ ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ​៕​ 

No comments:

Post a Comment

yes