កាលពីថ្ងៃទី៩ កក្កដា កន្លងទៅនេះ អង្គការសហប្រជាជាតិបានសុំទោសជាផ្លូវការហើយដល់ប្រទេសកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានចងទង់ជាតិកម្ពុជាបញ្រ្ចាស់នៅខាងមុខទីស្នាក់ការធំក្នុងទីក្រុងញូវយ៉ក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លាចំពោះកំហុសឆ្គងរបស់អង្គការសហប្រជាជាតិ ដែលបានចងទង់ជាតិប្រទេសកម្ពុជាពុំត្រឹមត្រូវនៅទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ ពេលនេះអង្គការសហប្រជាជាតិបានធ្វើការសុំទោសជាលាយលក្ខអក្សរចំពោះកំហុសឆ្គងរបស់ខ្លួនហើយ។ ព្រមទាំងបានសន្យាថា នឹងខិតខំធ្វើយ៉ាងណាមិនឲ្យឧប្បត្តិហេតុបែបនេះកើតឡើងជាថ្មីម្តងទៀតនាពេលអនាគតឡើយ។
គួររំលឹកថា កាលពីដើមខែនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ពេលដែលគេបានឃើញទង់ដែលតំណាងឲ្យប្រទេសកម្ពុជាខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិបានបង្ហោះដោយកំពូលប្រាសាទអង្គរវត្តចុះមកក្រោម។ ការបង្ហោះទង់ជាតិកម្ពុជាបញ្រ្ចាស់នៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិនេះ ក៏បានធ្វើឲ្យមានប្រតិកម្មខ្លាំងក្លាផងដែរពីសំណាក់ពលរដ្ឋខ្មែរនៅគ្រប់ទិសទីនៃពិភពលោក៕
No comments:
Post a Comment
yes