សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

មន្ត្រី​សំខាន់ៗ​គណបក្ស​សម​រង្ស៊ី​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​​ចូលរួមជាកិត្តិយស ​ក្នុង​សមាជ​បក្ស​សិទ្ធិមនុស្ស​ថ្ងៃ​ទី​២២កក្កដា​


បន្ទាប់​ពីការ​បញ្ចប់​អរិភាព រវាង​គ្នា​កាល​ពី​ថ្ងៃទី១៧កក្កដា​ថ្មីៗ​​នេះ គណបក្សសិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ប្រឆាំង​​លំដាប់​ទី​២ក្នុង​ប្រទេស​កម្ពុជា​បាន​​ឲ្យ​​ដឹង​ថា​ ខ្លួន​បាន​អញ្ជើញ​រួច​​ហើយ ​មន្ត្រី​សំខាន់​ៗ​គណបក្ស​សម​រង្ស៊ី ឲ្យ​​ចូលរួម​ជាកិត្តិ​​សមាជ​​ថ្នាក់ជាតិ​​គណបក្ស​សិទ្ធិមនុស្ស​​ថ្ងៃទី ​២២ កក្កដា ។
លោក ប៉ុល ហំម អ្នកនាំពាក្យ គណបក្សសិទ្ធិ មនុស្ស
លោក ប៉ុល ហំម អ្នកនាំពាក្យ​គណបក្សសិទ្ធិ​មនុស្ស ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៏​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណបក្សសិទ្ធិ​មនុស្ស​​បានអញ្ជើញ​រួចហើយ ​មន្ត្រី​សំខាន់​ៗ​​គណបក្ស​សម​រង្ស៊ី​ឲ្យ​ចូល​រួម​ជាកិត្តិយស​​ក្នុង​សមាជ​​​​គណបក្សសិទ្ធិមនុស្ស ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​អាទិត្យ​ទី ​២២ កក្កដា​។
បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំងទាំងពីរ ​បាន​សម្រេច​គោលដៅ​នៃ​ដំណើរ​ឈានទៅ​រក​ការ​បង្រួប​បង្រួម​គ្នា​ជា​គណបក្ស​តែ​មួយ​​សម្រាប់​​ការ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៣ ​ខាង​មុខ​នេះ​ក្ដី , ប៉ុន្តែ​បើតាម​មន្ត្រី​នាំ​ពាក្យ​​រូប​នេះ​​ថា ​សមាជ​​នឹង​ពុំមាន​លើក​មក​និយាយ​ អំពី​ផែនការ​​នៃ​ការ​ច្របាច់បញ្ចូលគ្នា​​រវាង​គណបក្ស​ទាំងពីរ​ទេ ៕​

No comments:

Post a Comment

yes