សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

អតីត​ឧត្តម​សេនីយ៍​២រូប ត្រូវ​ជាប់​គុក​ជាង​១០​ឆ្នាំ​ម្នាក់

120704_09a

អតីតចៅ​ហ្វាយ​ខេត្ត​ឧត្តរមាន​ជ័យ ឡៃ វីរៈ និង​គូកន ត្រូវសមត្ថកិច្ច​​ពន្ធនាគារ​​នាំឡើង​​តុលាការ​​​
ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ បាន​ផ្តន្ទា​ទោស​លោក ឡៃ វីរៈ អតីត​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ឲ្យ​ជាប់​ពន្ធនាគារ ១២​ឆ្នាំ និង​លោក ឃួន រឿន អតីត​ឧត្តម​សេនីយ៍​មេ​បញ្ជា​ការ​រង​កង​យោធភូមិ​ភាគ​ពិសេស ឲ្យ​ជាប់​ពន្ធនាគារ​១៦​ឆ្នាំ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។
លោក អឿង សៀន ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​ទោស​របស់​ជន​សម​គំនិត ២​នាក់ នៅ​សវនា​ការ ដែល​អតីត​ឧត្តម​សេនីយ៍​ទោ​ទាំង​ពីរ​មិន​បាន​ចូល​រួម ហើយ​ប្រកាស​ថា ជន​មាន​ពិរុទ្ធ​ទាំង​៤ មាន​សិទិ្ធ​ប្តឹង​ឧទ្ធរណ៍ បើ​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​នេះ។
លោក ធុយ សុពន្ធ មេធាវី​លោក ឃួន រឿន សន្យា​ថា​នឹង​ប្រើ​សិទិ្ធ​នោះ។
លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា សេចក្តី​សម្រេច​របស់​តុលាការ​មាន​ភាព​អយុតិ្ត​ធម៌​ខ្លាំង​ចំពោះ​លោក ឃួន រឿន កូន​ក្តី​ខ្ញុំ ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​គ្មាន​ភស្តុ​តាង​ជាក់​ស្តែង​បង្ហាញ​ថា គាត់​ជា​ម្ចាស់​ថ្នាំ​ញៀន​នោះ។ ដើម្បី​រក​ការ​ពិត និង​យុតិ្តធម៌​ឲ្យ​កូន​ក្តីខ្ញុំ ខ្ញុំ​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​សាលា​ឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ»។

លោក ឡៃ វីរៈ និង ឃួន រឿន ព្រម​ទាំង​ជន​សម​គំនិត​គឺ ឈៀង ឈុន​លី និង​សូរ សីលា ត្រូវ​នគរបាល​ចាប់​ខ្លួន​នៅ​ជាយ​ក្រុង​ភ្នំពេញ ក្នុង​ភូមិ​អូរ​ដឹម ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។ នគរបាល​រឹប​អូស​បាន​ម្សៅ​មេតំ​ហ្វេតា​មីន​មួយ​គីឡូ​ក្រាម កាំ​ភ្លើង AK-47 ពីរ​ដើម និង​គ្រាប់ និង​វត្ថុ​បូរាណ​ធ្វើ​ពី​លង្ហិន​សម័យ​អង្គរ​សតវត្សរ៍​ទី១២ ដែល​នគរបាល​ជឿ់​ថា លោក ឡៃ វីរៈ រត់​ពន្ធ​ពី​ព្រំ​ដែន​ថៃ ពី​កន្លែង​ដែល​គាត់​ធ្លាប់​ដើរ​ល្បាត។
បន្ថែម​ពី​លើ​ទោស​ពន្ធនាគារ លោក ឡៃ វីរៈ ត្រូវ​បាន​ពិន័យ ២៥ លាន​រៀល ចំណែក​ឯ​លោក ឃួន រឿន ត្រូវ​បាន​ពិន័យ ៣២​លាន​រៀល។ ជន​សម​គំនិត ឈុន លី ត្រូវ​បាន​ផ្តន្ទា​ទោស​១២​ឆ្នាំ ពិន័យ ២៥ លាន​រៀល និង​ឈ្មោះ សីលា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០ លាន​រៀល។
ជន​សង្ស័យ​ទាំង​៤ បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​ឡៃ វីរៈ ថា លោក​មិន​មែន​ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ទេ ហើយ​លោក​មិន​បាន​ដឹង​ពី​គ្រឿង​ញៀន​លាក់​ទុក​ក្នុង​ប្រអប់​ស្រា ក្នុង​រថយន្ត​ឡើយ។ លោក​ថា ៖ «ខ្ញុំ​មិន​អាច​ទទួល​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ខ្ញុំ​គឺជា​ជន​គ្មាន​កំហុស»៕

No comments:

Post a Comment

yes