សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

លោក កឹម សុខា ប្រកាស​ដល់​សមាជិក​ខ្លួន ពី​ការរួបរួម​ជា​គណបក្ស​សមរង្ស៊ី​

Photo by DAP-NEWS

ភ្នំពេញ: ​សមាជ​លើក​ទី​២ របស់​គណបក្ស​សិទ្ធិមនុស្ស បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែកក្កដា​ឆ្នាំ​២០១២​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សិទ្ធិមនុស្ស ដែលមាន​សមាជិក​ក្រុមប្រឹក្សា និង​ក្រុម​ប្រឹក្សាជាតិសរុប​ប្រមាណ ២​ពាន់​នាក់​។​

​នៅក្នុង​សមាជ​នោះដែរ មាន​តំណាង​ដៃគូ​គណបក្ស​សម្ព័ន្ធ គឺ​គណបក្ស​សមរង្ស៊ី ដែល​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​។​

​នៅក្នុង​ពិធី​សមាជ​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​ពី​កិច្ចប្រជុំ​ជា​ផ្លូវការ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស និង​សមរង្ស៊ី កាលពី​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០១២ នៅ​ប្រទេស​ហ្វីលីពីន​កន្លងមក ដែល​បានសម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុននឹង​ឈានដល់​ការបង្កើត​គណបក្ស​ថ្មី​មួយទៀត នៅពេល​ខាងមុខ ដោយ​ប្រើប្រាស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួមគ្នា​។​


​លោក កឹម សុខា បាន​បញ្ជាក់ថា “​ជា​ជោគជ័យ​ដ៏​ធំធេង​របស់​គណបក្ស​សិទ្ធិមនុស្ស ហើយក៏​ជាការ​ឆ្លើយតប​ទៅនឹង​គោលបំណង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដែល​ចង់​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចាប់ដៃគ្នា​ក្នុងទិសដៅ​យុទ្ធសាស្ដ្រ​ចម្បង គឺ​ការផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​តាមរយៈ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ជួយ​ប្រជា​ពល​ដ្ឋ​ឲ្យ​រួច​ផុតពី​អំពើពុករលួយ និង​របប​ផ្ដាច់ការ ព្រមទាំង​ការរំលោភច្បាប់​ផ្សេងៗ​”​។ 

​លោក កឹម សុខា បានបង្ហាញ​ពី​សំឡេងគាំទ្រគណបក្ស​សិទ្ធិមនុស្ស ដែលមាន​ការកើនឡើង​ចាប់តាំងពី​សមាជ​លើក​ទី​១ ដែលមាន​អ្នកគាំទ្រ​ប្រមាណ ២​សែន​នាក់ ហើយ​នៅ​ឆ្នាំ​២០០៨ មាន​អ្នកគាំទ្រ​កើនឡើង​ដល់ ៤​សែន​នាក់ ហើយ​នៅ​ឆ្នាំ​២០១២ មាន​អ្នកគាំទ្រ​ជិត ៦​សែន​នាក់ ដែល​ឆ្លង​តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​សិទ្ធិ​ទទួល​អាសនៈ ៨០០​អាសនៈ និង​ជាប់​ជា​មេឃុំ ១៨​ឃុំ​៕​ 

No comments:

Post a Comment

yes