សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ពលករ​រាប់រយ​នាក់ និង​ត្រាក់ទ័រ​រាប់​សិប​គ្រឿង ក្នុង​សមរភូមិ​រាន​ព្រៃឈើ​ចន្លោះ​៣​ស្រុក​

Give our kids a better deal

ខេត្តបន្ទាយមានជ័យ: ​សេចក្ដីរាយការណ៍​នានា អះអាង​ថា​មក​ទល់​ថ្ងៃនេះ មាន​ត្រាក់ទ័រ​ភ្ជួរ​រាប់​សិប​គ្រឿង​និង​ពលករ​ស៊ីឈ្នួល​រាប់រយ​នាក់ កំពុង​សំរុក​វាយ​ផ្ដាច់​ក្នុង​សមរភូមិ​រាន​ដីព្រៃ​រដ្ឋ សេសសល់​ចុងក្រោយ​នៅ​ភូមិសាស្ត្រ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧត្តរមានជ័យ​និង​ស្រុក​ភ្នំស្រុក , ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​នានា​នោះ​ប្រាប់​គេហទំព័រ CEN ថ្ងៃអាទិត្យ​ទី ២២ កក្កដា​ថា​: ជាមួយនឹង​ការ ប្រើ​ត្រាក់ទ័រ មាន​ស្រាប់​របស់​ខ្លួន និង​ដែល​ស៊ីឈ្នួល និង​ត្រាក់ទ័​រទិញ​ថ្មី បន្ថែម​ក្នុង​ពេល​ថ្មីៗ​នេះ បូករួម​នឹង​ប្រើ​ពលករ​ស៊ីឈ្នួល​រាប់រយ​នាក់​បាន​នឹង​កំពុង សំរុក "​វាយ​ផ្ដាច់​" ក្នុង​សមរភូមិ ភ្ជួរ​រាស់​រានទន្ទ្រាន​យក​ដី​ព្រៃឈើ​រដ្ឋ​សេសសល់​ចុងក្រោយ​ដោយ​ខុសច្បាប់​ក្នុង​ភូមិសាស្ត្រ ឃុំ បេង ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ និង​ឃុំ​ប៉ោយចារ , ណាំតៅ ស្រុក​ភ្នំស្រុក , ឃុំ​គោក​កឋិន , ភូមិ​ថ្មី , ថ្មពួក និង បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​


​ប្រភព​និយាយ​បន្តថា​: ត្រាក់ទ័រ​ភ្ជួរ​រាស់​ស៊ីឈ្នួល ពី​ស្រុក​ម៉ាឡៃ , ក្រុង​សិរីសោភ័ណ , ស្រុក​មង្គល​បូរី ព្រះនេត្រព្រះ , ស្រុក​ភ្នំស្រុក , ស្រុក​ស្វាយចេក , ស្រុក​ថ្មពួក , ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង ពី​ស្រុក​បន្ទាយ​អម្ពិល , ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​ពី​ស្រុក​ក្រឡាញ់ , ស្រីស្នំ ខេត្តសៀមរាប និង​ត្រាក់ទ័​រទិញ​ថ្មី​ដោយ​ម្ចាស់​រាន​ដី​ព្រៃឈើ​ក្នុង​ភូមិសាស្ត្រ​ដី​ព្រៃឈើ​ខាងលើ កំពុង​សំរុក​ទាំងយប់​ទាំង​ថ្ងៃ ភ្ជួរ​រានទន្ទ្រាន​ឈូស​កាប់រំលំ រួច​ដាំដំឡូង​មី​ថ្មី​លើ​ដី​ព្រៃឈើ​សេសសល់​ចុងក្រោយ​។​

​ការ​បំផុស​ចលនា "​អ្នក​ណា​ហ៊ាន អ្នក​នោះ​បាន​" "​ចាប់​រួច​ដាំ​ដុះ​លើ​ដី​ព្រៃ​អោយ​បាន​នឹង​ត្រូវ​រដ្ឋ​ប្រគល់​ជូន​" "​បាន​ដី​កុំ​ទុកចោល​" . . . កំពុង​ជុំរុញ​សកម្ម​ផុសផុល អោយមាន​ការហ៊ុំព័ទ្ធ​យក​ដី​ព្រៃឈើ​រដ្ឋ​យ៉ាង​ខ្លាំង​។​

​បើ​មើល​ពេលយប់​ចលនា​ភ្ជួរ​ប្រៀបបាន​នឹង​ទីក្រុង​ថ្មី​មួយ​ដែល​គេ​កំពុង សាងសង់​ព្រោះ​ភ្លើង​ត្រាក់ទ័រ​ទៅមកៗ "​ភ្ជួរ​និង​រាន​ដី​" យ៉ាង​គគ្រឹក​។ តែ​បើ​មើល​ពេល​ថ្ងៃ ប្រៀប​បាន​សមរភូមិ​១​ដែល​កម្លាំង​ម្ខាង​គឺ កម្លាំង​អ្នករំលោភ​ព្រៃឈើ​បាន​ឈ្នះ​ព្រៃឈើ​ទាំងស្រុង ព្រោះ​ឮ​សំលេង​ខ្ទរខ្ទារ , ដើមឈើ​និង​រុក្ខជាតិ​ទាំងឡាយ​បាន​ដួលរលំ ត្រូវ​គេ​វាយប្រហារ​ខ្ទេចខ្ទីរ​។ កន្លែង​ខ្លះ​ដី​ស្ងួត​ក៏​ហ៊ុយ​ធូលី ឡើង​ជាមួយ​នឹង​ផ្សែង ពី​ម៉ាស៊ីន​ត្រាក់ទ័រ​ដែល​ប្រឹង​រុញ​ដើមឈើ​ឬ​ភ្ជួរ​ដី​ថ្មី​លាយ​ឫស​ឈើ​និង​ព្រៃ​ចន្លោះ​។​

​ម្ចាស់​គោយន្ត ដែល​អ្នកសារព័ត៌មាន​មួយក្រុម​ជួល​ជិះ ដើម្បី​ទៅ​យក​ព័ត៌មាន​ពី​ការប្រយុទ្ធ​បំផ្លាញ​ព្រៃ​ចាប់យក​ដី​នេះ លែង​ហ៊ាន ជូន​ទៀតហើយ ព្រោះ​ឈ្មួញ​រាន​ដី​រឹប​យក​ដី​ព្រៃឈើ​រដ្ឋ​បាន​គំរាមកំហែង​សន្តិសុខ​និង​ជីវភាព​។​

​ពួក​អ្នករាន​រឹប​យក​ដី​ព្រៃឈើ ក្រោយ​បទបញ្ជា​លេខ ០១ , អនុសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី ថ្ងៃទី ៨ មិថុនា​២០១២ បាន​និយាយ​បញ្ឈឺ​បញ្ឆិតបញ្ឆៀង​និង​ចំអក​អោយ​អ្នកយកព័ត៌មាន​ថា​: ឈឺឆ្អាល ហួស មិន​មើល​ទិស​ខ្យល់​ដែល​គេ​សំរុក​ចាប់យក​ដី​ថ្មី ដែល​ជា​ឱកាស​រដ្ឋ​ផ្ដល់ជូន បើ​បានជា​ដី​ស្រឡះ​និង​ដាំ​ដុះ​ហើយ​។​

​ពួកគេ​និយាយ​បន្តថា​:"​ដី​ព្រៃឈើ​ទាំងនោះ​បើ​ពួកយើង​មិនឆាប់​ចាប់យក​ទេ ក៏​គង់​រដ្ឋ​ប្រគល់​អោយ​ក្រុមហ៊ុន​វិនិយោគ​ដែរ នាពេលខាងមុខ ឬ​ប្រគល់​ជា​ដី សង្គមកិច្ច​យោធិន​និង​អ្នក​ចូលនិវត្តន៍​"​។ 

​បើ​ច្រើន​គ្នា​ចូល​ធ្វើ​(​រាន​ដី​ព្រៃឈើ​) អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពុំ​ដឹង​ជា​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ខាង​មុន​កើត​ដែរ​។ ពោល​គឺ​រដ្ឋ និង​គណបក្ស មិន​ចង់​ប៉ះទង្គិច​នឹង​ប្រជាជន​ទៀត​ទេ ព្រោះ​រាន​ដីព្រៃ​ទៅធ្វើ​ចម្ការ​និង​ស្រែ​ដាំ​ដុះ​ជាក់ស្ដែង កុំអោយ​តែ​ព័ទ្ធ​ទុក​ដូច​មុនៗ​៕​

No comments:

Post a Comment

yes