សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

នាយការិយាល័យ ក២ ភូមិភាគ៤ លោក ម៉ូត សឿម កំពុងរកស៊ីឈើខុសច្បាប់យ៉ាងពេញបន្ទុក នៅខេត្តសៀមរាប គ្មានសមត្ថកិច្ចណាហ៊ានប៉ះនោះឡើយ


សេចក្តីរាយការណ៏ដែលសុំមិនបញ្ចេញឈ្មោះពីខេត្តសៀមរាប មកបានឲ្យដឹងថា ​នាយ​ការិយា
ល័ ​ក២ ​ភូមិ​ភាគ​៤ លោក ម៉ូត ​សឿម​ ដែលត្រូវ​ជា​កូន​ចៅ​របស់​លោក ​ជា ​ម៉ន ​មេ​ភូមិ​ភាគ​៤​កំពុង​តែ​យក​រថ​យន្ត​អង្គ​ភាព​ មក​ដឹក​ឈើ​ខុស​ច្បាប់​លក់​ចែក​ចាយ​ក្នុង​ក្រុង​សៀម​រាប ​យ៉ាង​អា​ណា​ធិបតេយ្យ ដោយ​គ្មាន​ជំ​នាញ​ណា​ម្នាក់ហ៊ាន​បង្រ្កាបនោះឡើយ ​។

សេចក្តីរាយការណ៏បានឲ្យដឹងបន្តរទៀតថា ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១២​ វេលា​ម៉ោង​៧និង៣៧​នាទី​យប់ មាន​រថ​យន្ត​ពណ៏ត្រេ​អ៊ី១គ្រឿង​ បានដឹក​ឈើ​ពេញ​ដោយមានទា​ហ៊ាន​អង្គុយ​ពី​លើ​ ហើយបានធ្វើ​ដំ​ណើរមក​ពី​ផ្លូវ​លេខ​៦៧​ ​សំ​ដៅ​ចូល​ក្រុង​សៀម​រាប​ តែដោយ​សារ​មាន​រថ​យន្ត​មេព្រៃ​ ​ដេញ​ប្រកិតពីក្រោយ ដោយមិនដឹងថាជារបស់លោក ជា ម៉ន មេភូមិភាគ៤ និងដើម្បី កុំឲ្យមានបញ្ហា រថយន្តពណ៌ត្រេអ៊ីដែលដឹកឈើពេញនោះ បានបើ​កចូលទៅ​ក្នុង​បន្ទាយ​ភូមិ​ភាគ​៤ ​បាត់​ទៅ​ ហើយបន្ទាប់ពីរថយន្តខាងលើបើកចូលក្នុងបន្ទាយភូមិភាគ៤ រថយន្តរបស់មេព្រៃខាង លើគឺមិនហ៊ានចូលទៅឆែកឆេនៅក្នុងបន្ទាយនោះឡើង បន្ទាប់មកក៏បានបើករថយន្តចេញទៅ​បាត់ទៅ


បន្ទាប់មកនៅថ្ងៃទី​១៦ ​ខែកក្កដា ឆ្នាំ២០១២ វេ​លា​ម៉ោង​៥និង​៣០​នាទី ​​រថ​យន្ត​ដដែល​នេះ​បាន​ដឹក​ឈើ​ពេញ​សា​ជា​ថ្មី​ម្តង​ទៀត​ដាក់​អោយ​ទា​ហ៊ាន​នៅអង្គុយ​ពី​លើ​ឈើដដែល​ ដោយបានដឹកចូល​មក​ក្នុង​ដីឡូ​របស់​លោក ​ម៉ូត ​សឿម ​នាយ​ការិយាល័ ​ក២ ​ភូមិ​ភាគ​៤ ដែល​ស្ថិតនៅ​ក្នុង​សង្កាត់
​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប

ប្រភពខាងលើបានឲ្យដឹងបន្តរទៀតថា បើតាម​ការ​មើល​ជាក់​ស្តែង​ឈើ​ដែល​លោក ​ម៉ូត ​សឿម​ដឹក​យកមកទុកនេះ​ជា​ប្រភេទ​ឈើ​អា​លេខ​២ ​ដែល​មាន​កំរាស​៥​ហ៊ុន ​ទទឹង​២​តឹក ​បណ្តោយ​ពី​៤-៦​ម៉ែត្រ​ ហើយ​ដឹក​ពេញៗ​រថ​យន្ត​ស្ទើរ​បាក់​ថ្នល់​ដោយ​គ្មាន​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​ ​ហ៊ាន​បង្រ្កាប​ទេ​ព្រោះ​ខ្លាច​អំ​ណាច​បុណ្យ​សក្តិ​លោក ម៉ូត សឿម ណា​មួយ​ជាកូន​ចៅ​របស់លោក​ ជា​ ម៉ន ថែម​ទៀត​ផង ​។
ចំណែកឯប្រ​ជា​ពលរដ្ឋ​ដែលរស់នៅ​ក្បែរ​ផ្ទះ​របស់​លោក ​ម៉ូត ​សឿម ​បានប្រាប់ដោយសុំលាក់ការ ជាសំងាត់​អោយ​ដឹង​ថា រថ​យន្ត​ទា​ហ៊ាន​ដឹក​ឈើចូល​ផ្ទះរបស់​លោក ​ម៉ូត ​សឿម ​នេះ​មិន​មែន​ទើប​តែ​លើក​ទី​មួយ​នោះ​ទេ គាត់ថា​វា​ស្ទើរ​តែ​ជា​រៀង​រាល់​យប់ទៅហើយ ​។ ដោយគាត់ប្រាប់ទាំងរាង លាក់លាម និងរដេប រដុបថា គាត់បាន​ឃើញ​រថ​យន្ត​ដឹកឈើ​​ដាក់​ក្នុង​ដី​ឡូដែលជាកម្មសិទ្ធិរបស់ លោក ម៉ូត សឿម ​នេះជា​ច្រើន​ឆ្នាំ​មកហើយ គាត់ថា គាត់ធ្លាប់បានឃើញ​សមត្ថ​កិច្ច និង​អ្នក​កាសែត​ធ្លាប់តាម​មក​ដល់ទីកន្លែងនេះដែរ ​តែត្រូវបាន​កូន​ចៅរបស់លោក ម៉ូត ​សឿម ​កុ​ហក់អ្នក ទាំងនោះថា គឺ​យកឈើនោះមកដើម្បី​ធ្វើ​ផ្ទះ ។ គាត់បានប្រាប់ទៀតថា តែ​តាម​ពិត​ទំ​លាក់ពី​ឡាន​អស់ ហើយនៅ​ពេល​ស្ងត់ គេបាន​អោយ​រ៉ឺ​ម៉ក​ចូល​ទៅដឹកឈើទាំងនោះ ​ដាក់​​តាម​ដេប៉ូ​លក់ឈើ​​ឬយកទៅឲ្យអ្នកដែលម្ម៉ង់ទិញ​ ទើ​ប​បាន​ជា​មានការដឹក​ចេញតែ​រហូត​ មិន​ចេះ​ចប់មិន​ចេះហើយ។​ ប្រជាពលរដ្ឋដដែលបានបន្តរទៀតថា ពួកគាត់ក្នុងភូមិគឺមានការ​សង្ស័យ​ថា គេត្រូវ​រូវ​ជា​មួយ​លោក​ ជា ម៉ន​ ហើយថែមទាំងអាច​មាន​ភាគ​ហ៊ុន​ជា​មួយលោក ​ជា​ ម៉ន​ ថែមទៀតផង ​បាន​ជា​ហ៊ាន​ដឹក​ឈើ​គេច​ចូល​ភូមិ​ភាគ​៤ នៅពេល​ដែលមាន​សមត្ថ​កិច្ចដេញ​តាម​ពីក្រោយនោះ

សេចក្តីរាយការណ៏ក៏បានឲ្យដឹងទៀតផងដែរថា ប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធមូយចំនួនគឺធ្លាប់ បានរាយការាណ៏រឿងនេះទៅលោក ឡឹង សុខា​ ដែលជាមន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ ក្រុង​សៀម​រាប​ ផងដែរ តែ​លោក​មាន​ប្រ​សាសន៏ប្រាប់តមមកវិញថា ពុំ​ដែល​មាន​ន​រណា​គេ​ហ៊ាន​បង្រ្កាប​ផ្ទះ​លោក ម៉ូត សឿម ដែលជា​នាយ​ការិយាល័ ​ក២ ​ភូមិ​ភាគ​៤ នោះទេ ណា​មួយ​លោក​ជា​កូន​ចៅ​តូច​តាច
មិនមានលទ្ធភាពចាត់ការរឿងនេះឡើយ សូមជូនដំណឹង និងរាយការណ៏រឿងនេះទៅថ្នាក់លើជា បន្តរទៀតចុះ ។

ចំណែឯលោក យឹម ស៊ីវន​ ដែលជានាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ប្រា​សាទ​បាគង ​និង​ក្រុង​សៀម​រាប ​បាន​ប្រាប់ផងដែរថា លោក​នៅ​ឆ្ងាយ​កំពុង​តែ​វាស់​ដីចែក​ជូន​ប្រ​ជាពល​រដ្ឋ​ជា​មួយ​ក្រុម​យុ​វជន​ស្ម័ក្រ​ចិត្តមិនមានពេលចាត់ការរឿងនេះទេ សូម​រាយការណ​ទៅ​អ្នក​ផ្សេង ឬទៅថ្នាក់​លើ​ទៅ

បន្ទាប់ពីប្រជាពលរដ្ឋ និងមន្រ្តី មួយចំនួនបានទទួលដំណឹងនេះ ធ្វើឲ្យពួកគាត់គ្រប់ គ្នាស្រងាក​ចិត្តជាខ្លាំង ដោយពួកគាត់បានលើកឡើងថា មន្រ្តីរដ្ឋបាលព្រៃឈើ​ធំៗ ​នៅ​ក្នុង​ខេត្ត​សៀមរាប គឺមិនហ៊ានប៉ះលោក ម៉ូត សឿម ទាល់តែសោះ ដែលពួកគេខ្លាចលោក ម៉ូត សឿម ជាងខ្លាច​លោក ហ៊ុន សែន ទៅទៀត ។
សូមជំរាបថា នៅ​ខេត្ត​សៀម​រាប​ នាពេល​បច្ចុប្បន្ននេះ​គ្មាន​មន្រ្តី​ជំ​នាញ​ណា ​ឬ​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ទប់​ស្កាត់ ​ឬបង្រ្កាប​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​ដែល​មាន​អំ​ណាច​នោះ​ទេ​ ដោយសមត្ថកិច្ចទាំង​នោះ គេ​បង្រ្កាប​បាន​តែ​ក្រុម​អ្នក​ក្រ​ដឹក​អុស និង​ដឹក​ធ្យូង រកស៊ីតូចតាច​តែ​ប៉ុណ្ណោះ។

ដូចនេះមន្រ្តីដែលពាក់ព័ន្ធ ជាពិសេសគឺមេរដ្ឋបាលព្រៃឈើលោក ស៊ុន គឹមស្រ៊ុន ត្រូវតែចាត់ការ ចំពោះករណីជួញឈើល្មើសច្បាប់ពីសំណាក់លោក ម៉ូត សឿម ដែលជា​នាយ​ការិយាល័ ​ក២
ភូមិ​ភាគ​៤ និងអ្នកដែលពាក់ព័ន្ធឲ្យបានប្រញាប់ និងមានប្រសិទ្ធភាព ដើម្បីកុំឲ្យបទល្មើសនេះ​កើតឡើងដដែលជាដដែលទៀត នៅក្នុងជួរមន្រ្តីរាជការ និងសមត្ថកិច្ច ព្រោះកាលពីពេលកន្លង ទៅលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការប្រកាសផងដែរថា មន្រ្តីមានសមត្ថកិច្ចទាំង អស់ត្រូវតែដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើសផ្សេងៗ និងជៀសឲ្យផុតពីការប្រព្រឹត្តអំពើពុករលួយ ។ តែគេសង្កេតឃើញថាបទបញ្ជារបស់លោក ហ៊ុន សែន ខាងលើគ្មានមន្រ្តីថ្នាក់ក្រោមណាម្នាក់ យកទៅអនុវត្តទាល់តែសោះ ។ ដូចនេះជាថ្មីម្តងទៀត លោក ហ៊ុន សែន ត្រូវតែដាក់បទ​បញ្ជា​
អោយ​បាន​តឹង​រឹងជាងមុនបន្ថែមទៀត ​​ចំ​ពោះ​ឥឡូវនេះអ្នក​មាន​អំ​ណាច​ បុណ្យសត្តិ បានយក​តួនាទីរបស់ខ្លួន ទៅ​រក​ស៊ី​ខុស​ច្បាប់ដែល​ខ្លួន​ជា​អ្នក​កាន់​ច្បាប់បែរ​ជា​យក​ច្បាប់​មក​ទ្រាប់គូទ​អង្គុយទៅ​វិញនោះ ដែលទង្វើនេះគឺជា​គំ​រូ​មួយអា​ក្រក់ជាទីបំផុត មិនគួរឲ្យកើតមានទៀតនោះ ឡើយ ៕


No comments:

Post a Comment

yes