លោកស្រី មូរ សុខហួរ ដែលត្រូវបានតែងតាំងជាប្រធានអគ្គលេខាធិកាដ្ឋាន ចលនាប្រជាធិប
តេយ្យសង្គ្រោះជាតិ បានបង្ហាញនៅក្នុងរបាយការណ៏របស់លោកស្រីឲ្យដឹងថា បន្ទាប់ពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបង្កើតឡើងកាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា
ឆ្នាំ២០១២ និងបន្ទាប់ពីមានសេចក្តីអំពាវនាវពីលោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិបតេយ្យជាបន្តរបន្ទាប់មក
គឺមានប្រជាពលរដ្ឋ និងអ្នកនយោបាយជាច្រើនបាននិងកុំពុងតែអញ្ជើញមកចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលបានបង្កើតឡើងរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
លោកស្រី មូរ សុខហួរ ក្នុងនាមជាប្រធានអគ្គលេខាធិការ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលមកចូលរួមជាមួយនឹង
ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិនោះ
គឺមានទាំងឥស្សរជននយោបាយជាន់ខ្ពស់របស់គណបក្សកាន់អំណាចសព្វថ្ងៃ និងមក អ្នកមកពីគណបក្ស
ហ៊្វុនស៊ិនប៉ិច ក៏ដូចជាគណបក្ស នរោត្តម រណឬទ្ធិ ផងដែរ ។
អ្នកតាមដានស្ថានការណ៏នយោបាយបន្ទាប់ពីបានជ្រាបរឿងនេះបានលើកឡើងថា ពិតជាមិននឹក
ស្ថានដល់ទាល់តែសោះ ជាលទ្ធផលគ្រាន់តែ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បង្កើតឡើងមិនដល់មួយសប្តាហ៏ផង គឺមានការទទួលស្គាល់ និងមានការគាំទ្រទាំងមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ
និងឥស្សរជននយោបាយជាន់ខ្ពស់ ។ ដែលអ្នកតាមដានស្ថានការណ៏នយោបាយ បានលើកឡើងថា
ពួកគាត់គឺបានគិតគូពីផលប្រយោជន៏របស់ជាតិជាធំ ដែលមានចិត្តគំនិត និងឆន្ទះដូចជា ក្រុម
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតរួមគ្នារវាងគណបក្ស សម រង្ស៊ី និង
គណបក្ស សិទ្ធិមនុស្ស ។
ប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ
ដែលបានថ្លែងនៅក្នុងពិធីសមាជគណបក្ស សិទ្ធិមនុស្ស ដែលមានការអញ្ជើញដោយផ្ទាល់ បានមាន
ប្រសាសន៏ថា ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ
គឺមានក្រុមបច្ចេកទេសកំពុងតែធ្វើការសិក្សា អំពីផ្លូវច្បាប់នៅក្នុងប្រទេស
ដើម្បីត្រៀមបង្កើតគណបក្សនយោបាយប្រជាធិបតេយ្យថ្មីមួយ ដែល មានរបៀបនៃការគ្រប់គ្រងតាមប្រព័ន្ធប្រជាធិបតេយ្យសុតសាធ
ដើម្បើត្រៀមចូលរួមប្រកួតប្រជែងមួយទល់និងមួយជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ
នៅក្នុងពេលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។
លោកស្រី មូរ សុខហួរ ក៏បានមានប្រសាសន៏បញ្ជាក់បន្ថែមទៀតផងដែរថា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិក៏គ្រោងនឹងចុះទៅកាន់មូលដ្ឋាននានាដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហរ
និងគោលបំណងនៃ ចលនាប្រជាធិបតេយ្យ ធ្វើយ៉ាងណាដើម្បីទទួលបានសម្លេងគាំទ្របន្ថែមទៀត
ពីសំណាក់ប្រជាពលរដ្ឋ ។
លោកស្រី មូរ សុខហួរ បានឲ្យដឹងទៀតថា លើសពីនេះទៅទៀត នៅលើឆាកអន្តរជាតិថ្នាក់ដឹកនាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ត្រៀមធ្វើសកម្មភាពរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ
ក៏ដូចជាប្រទេសធំៗនៅលើសលើលោកដែរ ដែលគេជានិច្ចជាកាលគឺតែងតែយកចិត្តទុកដាក់ពីបញ្ហាប្រជាធិបតេយ្យ
ក្នុងការជួយជ្រោមជ្រែងចំពោះសកម្មភាពនៃ ចលនាប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហា និងស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា
។
លោកស្រី មូរ សុខហួរ ក៏បានបញ្ជាក់បន្ថែមទៀតថា
សកម្មភាពនេះនិងចូលរួមដោយផ្ទាល់ពីសំ ណាក់លោក សម រង្ស៊ី ប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុ ប្រធាន
ដែលនិងចាប់ផ្តើមពីខែសីហាខាងមុខនេះតទៅ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋ អាមេរិក ។
គួរជំរាបជូនផងដែរថា ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ
និងបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានធ្វើការសម្រេចរួមកម្លាំងច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយ
ដើម្បីធ្វើការប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ដែលបានបង្កើតឡើងដោយសារយួន និងបានកាន់កាប់អំណាចអស់រយៈពេលជាងសាមសិបឆ្នាំទៅហើយនោះ
ដែលធ្វើឲ្យរាស្រ្តខ្លួនឯចេះតែក្រីក្រទៅ និងរងទុក្ខវេទនាគ្មានល្ហែនោះ ដែលស្គាល់តែពាក្យខ្លៅ
ខ្លាច ហើយនិងឃ្លៀនតែប៉ុណ្ណោះ ។ ហើយជាហ៊ានដំបូងនេះគណបក្សទាំងពីរបានធ្វើការបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីប្រមូលយកអ្នកប្រជាធិបតេយ្យ
ស្នេហាជាតិទាំងអស់ ឲ្យមកចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មួយនេះ ។
លោកស្រី មូរ សុខហួរ បានថ្លែងឲ្យដឹងថា នៅជំហ៊ានបន្ទាប់គឺ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងបង្កើតគណបក្សថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោត ដោយនៅក្នុងនោះគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស មិនចូលរួមការបោះឆ្នោតនោះឡើយ ។ ក្នុងន័យនេះលោកស្រីបានបញ្ជាក់ថា
គឺប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រចំពោះតែគណបក្សថ្មីដែលនឹងបង្កើតឡើងរវាង គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស តែមួយប៉ុណ្ណោះ ។
អ្នកវិភាគបានលើកឡើងថា ដូចនេះសម្លេងគាំទ្រមកលើគណបក្សថ្មី
ដែលគណបក្សប្រជាធិបតេយ្យពីរនឹងបង្កើតរួមគ្នាតែមួយនេះ។ ហើយពេលនោះសម្លេងគាំទ្រនឹងមានតុល្យភាពជាមួយនិង
គណបក្សកាន់អំណាចសព្វថ្ងៃ ។ ហើយមួយវិញទៀតប្រសិនបើមានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវ
គណបក្សថ្មីនោះនិងអាចយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃ បានទាំងស្រុង
ថាមិនត្រូវផងដែរ ។
អ្នកវិភាគបានលើកឡើងទៀតថា បើយោងតាមការបោះឆ្នោតនាពេលកន្លងមកគឺគណបក្ស សម រង្ស៊ី
ទទួលបានសម្លេងគាំទ្រសរុបប្រមាណជា២១ភាគរយ និងគណបក្ស សិទ្ធិមនុស្ស ទទួលបាន
សម្លេងគាំទ្រប្រមាណ១០ភាគរយ ហើយធ្វើការបូកបញ្ចូលគ្នាបានចំនួន៣១ភាគរយ ក្នុងចំនួនអ្នក
ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតបានប្រមាណតែ៦០ភាគរយតែប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគបានលើកឡើងទៀតថា នៅពេលដែលគណបក្សថ្មីបានបង្កើតឡើងចេញជារូបរាង
គេរំពឹងថា នឹងទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត
ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤០ភាគរយ ដែលមិនបានទៅបោះឆ្នោតនោះ ។
ដូចនេះជាលទ្ធផលរំពឹងទុកគណបក្សប្រជាជន
និងទទួលនូវបរាជ័យនៅពេលបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះជាក់ជាមិនខាន
។
ជាមួយគ្នានោះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ លោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ខេត្តកណ្តាល ក៏បានធ្វើការប្រជុំ សមាជិកក្រុមប្រឹក្សាស្រុក-ខេត្តដែលជាប់ឆ្នោត ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦
និង១៧ខែកក្កដា កន្លងទៅនេះផងដែរ
។
លោក អេង ឆៃអ៊ាង បានធ្វើការជំរាបប្រាប់ទៅក្រុមប្រឹក្សាខេត្ត និងស្រុករបស់គណបក្ស សម រង្ស៊ី ជាប់ឆ្នោតក្នុងខេត្តកណ្តាលទាំងអស់ឲ្យបានជ្រាបថា ការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដោយបង្កើតជា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី
ជាប្រធាន និងលោក កឹម សុខាជាអនុប្រធាន ដែលនៅពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងបង្កើតគណបក្សថ្មីមួយ គឺដើម្បីឲ្យប្រទេសកម្ពុជា
មានប៉ូលនយោបាយតែពីរក្នុងការប្រកួតប្រជែងគ្នា
គឺប៉ូលនយោបាយដែលកាន់អំណាច និងប៉ូលនយោដែលបាយប្រឆាំង ។ លោកថា នៅពេលដែលកម្ពុជាមានប៉ូលនយោបាយតែ២
វាកាន់តែងាយស្រួលសំរាប់ការប្រកួតប្រជែងគ្នា និងកាន់តែធ្វើឲ្យគណបក្សប្រឆាំងមានឥទ្ធិពលនៅលើឆាកអន្តរជាតិ និងមានប្រជាប្រិយភាពមកលើប្រជាពលរដ្ឋក្នុងប្រទេសផងដែរ ៕
No comments:
Post a Comment
yes