សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

ក្រុម​ហ៊ុន​​ជប៉ុន​​ធ្វើ​​ពិព័​រណ៍​​ដើម្បី​​ផ្តល់​​ការ​ងារ​​ឲ្យ​​ពល​រដ្ឋ​​ខ្មែរ​


ក្រុមហ៊ុន​ជប៉ុន​ចំនួន៣៣ ប្រ​ចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ពិ​ធី​ពិ​ព័រណ៍​ដើម្បី​ផ្តល់​ការ​ងារ​ដល់​ ប្រជា​ជន​ខ្មែរ​ដែល​មាន​បំណង​ចង់​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​នៅ​ កម្ពុជា។ ការ​តាំង​ពិព័រណ៍​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៨ ខែ​កក្កដា នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។
លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា ជប៉ុន បាន​មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​កម្ម​វិធី​ពិព័រណ៍​ការ​ងារ​ក្រុម​ហ៊ុន​ជប៉ុន​នេះ​ឡើង​គឺ​ដោយ​សារ ​តែ​មាន​ក្រុម​ហ៊ុន​ជប៉ុន​កើន​ឡើង​គួរ​ឲ្យកត់​សំគាល់​នៅ​ក្នុង​ប្រទេស​ កម្ពុជា និង​ផ្តល់​ឱកាស​ការងារ​ឲ្យ ពលរដ្ឋ​ខ្មែរ​បាន​បម្រើ​ការ​ងារ​ក្នុង​សមាគមន៍​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា​ ។
ក្នុង​នោះ​ដែរ និស្សិត អ៊ឹម ឌឺប៉េរ៉េ ដែល​បាន​ចូល​រួម​ក្នុង​ពិព័រណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​តាំង​ពិព័រណ៍​ការងារ​នេះ​ពិត​ជា​ឱកាស​មួយ​ដ៏ល្អ​សំរាប់​ប្រជាពលរដ្ឋ​ ខ្មែរ​ដែល​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ ហើយ​ក្រុម​ហ៊ុន​ទាំង​នេះ​សុទ្ធ​តែ​ជា​ក្រុម​ហ៊ុន​ល្អៗ​។
និសិ្សត​ដដែល​បាន​បញ្ជាក់​ថា៖ «ដូច្នេះ​សូម​និស្សិត​ក៏​ដូចជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ឡាយ​រួស​រាន់​ដាក់​ពាក្យ ​ព្រោះ​វា​ជា​ឱ​កាស​ល្អ​សំរាប់​ពួក​យើង​ហើយ​»។
ការ​តាំង​ពិព័រណ៍​ការងារ​នេះ​មាន​ការ​ដាក់​តាំង​ក្រុមហ៊ុន​ចំនួន​៣៣ ហើយ​ក៏មាន​ការ​សំភាសន៍​ជា​មួយ​អ្នក​ចូល​រួម​ជនជាតិខ្មែរ​ដែល​មាន​បំណង​ធ្វើ​ ការ​នៅ​ក្រុម​ហ៊ុន​ទាំង​នេះ៕

No comments:

Post a Comment

yes