កំពត៖ ក្រុមអង្គភាពដាក់ជញ្ជីងថ្លឹងរថយន្តដែលដឹកទំនិញលើសទម្ងន់នៅស្រុកអង្គជ័យ និងស្រុកទឹកឈូខេត្តកំពត ដែលនៅឈរជើងដាក់ជញ្ជីងថ្លឹងរថយន្ត ដែលធ្វើចរាចរណ៍ចេញចូលតាមផ្លូវជាតិលេខ ៣ និង៣៣ ពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្លងកត់ខេត្តកំពត ទៅភ្នំពេញ គេសង្កេតឃើញមានអង្គភាពដាក់ជញ្ជីងថ្លឹងរថយន្តដែលដឹកទំនិញលើសទម្ងន់កំណត់ ពុំដែលឃើញថ្លឹងឲ្យទៀតទាត់តាមច្បាប់ចរាចរណ៍ជម្រុញឲ្យធ្វើ និងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់ ហើយដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការអនុវត្តន៍ និងពិនិត្យទម្ងន់ឲ្យផ្ទុករបស់យានយន្តផ្នែកលើមូលដ្ឋានមួយចំនួន ដូចព្រះរាជក្រមលេខ ន.សរកម.០២ ០៧.០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសចែងក្នុងមាត្រា ៥៤ និងមាត្រា ៨៤ អនុក្រិតលេខ ១៤១ អរប្រក.ក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើនគណៈកម្មាធិការដឹកនាំត្រួតពិនិត្យលើសទម្ងន់កំណត់។
បើយោងតាមប្រការ ថ្នាក់លើគួរតែជួយមើលកូនចៅខាងក្រោមផង បើនិយាយឲ្យចំទៅ ក្នុងមួយចំណូលខាងជញ្ជីងថ្លឹងរថយន្តពីរកន្លែងមិនពី ២០ លាន ទៅ ៣០ លានរៀលទេក្នុង១ខែ តែមិនដឹងយកលុយទៅណា ឬមួយលុយកំពុងជាប់រវល់ បានជាមិនព្រមយកមកចំណាយធ្វើផ្លូវខ្លះផង ព្រោះខេត្តកំពតមានផ្លូវខូចជាច្រើនកន្លែង ដោយសាររថយន្តដឹកលើសទម្ងន់ឆ្លងកាត់៕
No comments:
Post a Comment
yes