សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

សកម្មជន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ក្នុង​ពេល​ដើរ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ

បុរស​ចំណាស់​ម្នាក់​ដែល​ជា​សកម្មជន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​មួយ​រយៈ​កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​គាត់​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ។
បុរស​ចំណាស់​រូប​នោះ​ត្រូវ​គេ​ឲ្យ​ដឹង​ថា ​ឈ្មោះ ជ័យ ឡាយ អាយុ​៧៤ឆ្នាំ ​ជា​អាចារ្យ​វត្ត​ចិន​ដំដែក ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។
លោក ជ័យ ឡាយ បាន​រៀបរាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ដែល​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​នៅ​តំបន់​បឹងកក់ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចេញ​ពី​ពន្ធនាគារ​នោះ អាជ្ញាធរ​សង្កាត់​ស្រះចក​បាន​នាំ​ខ្លួន​លោក​ទៅ​កាន់​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូនពេញ​ដើម្បី​សួរ​នាំ។
លោក ជ័យ ឡាយ ត្រូវ​គេ​ឃាត់​ខ្លួន​អស់​រយៈ​ពេល​៤ម៉ោង​ដោយ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ ហើយ​សមត្ថកិច្ច​បាន​សួរ​ដេញ​ដោល​ពី​ការ​ធ្វើ​សកម្ម​ភាព​នេះ ព្រម​ទាំង​គំរាម​លោក​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ជ័យ ឡាយ បាន​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​នេះ​ក្តី លោក​មិន​បោះ​បង់​ភក្តី​ភាព​ជាមួយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក ជា បំរ៉ុង អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ការ​ឃាត់​ខ្លួន​លោក ជ័យ ឡាយ ដែល​ជា​សកម្មជន​របស់​លោក​នោះ គឺ​ជា​ការ​បំបាក់​ស្មារតី។ ហើយ​ថា បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន​ក្តី ក៏​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នឹង​គ្រោង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​នានា​ប្រចាំ​កម្ពុជា ព្រម​ទាំង​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ៕

No comments:

Post a Comment

yes