សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ព្រឹទ្ធា​ចារ្យ​ម្នាក់ ​ដែល​គាំទ្រ​ឲ្យ​ដោះ​លែង​លោក​ ម៉ម​ សូណង់​ដូ


សកម្ម​​ជន​សមា​គម​​​​អ្នក​ប្រជា​ធិប​តេយ្យ​ម្នាក់​​ត្រូវ​​​បាន​សមត្ថ​កិច្ច​​​រាជ​​​​ធានី​​​​ភ្នំ​ពេញ ​ឃាត់​​ខ្លួ​ន​មួ​យ​រយៈ​​និង​​គំ​​រាម​ឲ្យ​បញ្ឈប់​សកម្ម​ភាព​ដើរ​ប្រមូល​​​ស្នាម​​​មេ​ដៃ​​​​​ពី​ព​​ល​រដ្ឋ​​​​​ដើម្បី​​គាំ​ទ្រ​​​ឲ្យ​​​ដោះ​លែង​​លោក​ ម៉ម ​សូណង់ដូ​ ចេញ​ពី​ពន្ធ​នា​គារ។​​​​
លោក​ ជ័យ ​ឡាយ ​អាយុ​៧៤ឆ្នាំ​ ជា​អាចារ្យ​វត្ត​ចិន​ដំដែក​ នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​​​​ពេញ​​បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​​ថា​​ ​កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍​ម្សិល​​មិញ អាជ្ញា​ធរ​សង្កាត់​​នេះ បាន​នាំ​​ខ្លួន​​លោក​ទៅ​សួ​​រ​នាំ​នៅ​​អធិ​ការ​​​​​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដូន​ពេញ អស់​​​​​៤​​ម៉ោង​​ ​ខណៈ​​​ដែ​​​ល​លោក​​​​​​​កំពុង​ដើរ​ប្រ​​មូល​​ស្នាម​​​មេ​​​ដៃ​អ្នក​គាំ​ទ្រ​​​នៅ​តំ​​បន់​​​បឹង​កក់​ ដើម្បី​​សុំ​ឲ្យ​រ​​ដ្ឋា​ភិបាល​​​ដោះ​លែ​​​​ង​ប្រ​​ធាន​​​​របស់​​​លោក ​​គឺ​លោក ​ម៉ម​ សូណង់​​ដូ​ ចេញ​​​ពី​ព​​​ន្ធ​​​​នា​គារ​។ ​លោក ជ័យ​ ឡាយ ​បន្ត​ថា​​ការ​​ឃាត់​​ខ្លួន​​លោក​នៅ​ពេល​នោះ​​​ អាជ្ញា​ធរ​មិន​​​បាន​​​ប្រាប់​មូល​​​ហេ​​​​តុ​​​ទេ​ ដោយ​គ្រាន់​តែ​គំរាម​ឲ្យ​​​លោក​បញ្ឈប់​​​សកម្ម​ភាព​នោះ​ជា​បន្ទាន់ ​​ ​និង​សួរ​ដេ​​ញ​ដោ​​ល​ពី​ការ​ធ្វើ​សក​ម្ម​ភាព​នោះ​ មាន​ទទួល​​សំណូក​​ពី​សមា​គ​​ម​ឬ​​ក៏​យ៉ាង​ណា​។ ​លោកថា​​​បើ​ទោះ​​​ជា​​​​មាន​ការ​គំ​​រាម​​​កំ​​ហែង​​យ៉ាង​នេះ​ក្តី​ លោក​​មិន​បោះ​បង់​ភ​​ក្តី​ភាព​ជាមួ​យ​ស​​មា​គ​​ម​នោះ​ទេ​  ៖”ខ្ញុំ​ថា​​អត់​​មាន​​បាត់​​ស្មារតី​​ខ្ញុំ ថា​អូ! ខ្ញុំ​ខ្លាច​គេមិន​ទៅ ​ខ្ញុំ​អត់​​ខ្លាច​ទេ ព្រោះ​ខ្ញុំ​តស៊ូ​មួយ​ជាតិ​ហើយ ខ្ញុំ​អត់​ដែល​ខ្លាចគេ​ទេ ព្រោះ​តែ​ខ្ញុំ​មិន​ខ្លាច​ហើយ​បាន​ខ្ញុំ​ធ្វើ​ហ្នឹង​” 

VOD​មិន​​អាច​សុំ​ការ​បំភ្លឺពី​អធិការ​នគរ​បាល​ខណ្ឌ​ដូ​នពេ​ញ​ លោក ​ហ៊ុ​ន​ សុធី​​​ បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ​ ​ចំពោះ​មូល​ហេតុ​​នៃ​ការ​ឃាត់​ខ្លួន​សកម្ម​ជន​សមា​គម​អ្នក​​ប្រជា​​ធិប​តេយ្យ​​នោះ​ ខណៈ​នាយ​ប៉ុស្តិ៍​នគរ​​​បាល​​​ស​​ង្កាត់​​​​​ស្រះ​ចក​ លោក​ ផាន់​ ណា​ អះ​អាង​ថា​មិន​ដឹង​ហេតុ​ការណ៍​នេះ ។​
អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​លោក​ ជា​ បំរ៉ុង ​ចាត់​ទុក​ថា ​ការ​ឃាត់​​​ខ្លួន​​​សកម្ម​​​ជន​រ​​បស់​​​​លោក​នៅ​ពេល​នេះ​ គឺ ​ជា​ការ​បំបាក់​ស្មារ​តី​អ្នក​ប្រជា​ធិប​តេយ្យ ​៖”តាម​ទស្សនៈ​របស់​ខ្ញុំ​វា​ជា​ការ​​បំ​បាក់​ស្មារតី​ហើយ ព្រោះ​ប្រជាពល​រដ្ឋ​ខ្ញុំ​អ្នក​ដែល​ធ្វើ​សមាជិក​ ឬ​តំណាង​សមាគម​លោក​មាន​ការ​​ភ័យ​​ព្រួយ​​គ្រប់​កន្លែង​ដោយ​យោង​ទៅ​តាម​ឆន្ទៈ​ខ្លាំង​ក្លា​របស់​គាត់​ គាត់​នៅ​តែ​រក​វិធី​ដោះ​ស្រាយ​ទប់​ទល់​ជា​មួយ​អាជ្ញាធរ​អញ្ចឹង​ហើយ ក៏​ទៅតាម​លទ្ធភាព​គាត់​អាច​ធ្វើ​បាន​កន្លែង​ខ្លះ​ ខ្លាំង​មិន​ងាច​ធ្វើ​បាន​តែ​ម្ដង​ក៏​មាន​ដែរ​” ។
លោក ជា បំរ៉ុង ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រមូល​ស្នាម​មេ​​​ដៃ​​សកម្ម​ជ​​ន​រប​ស់​​​លោក​នៅ​ពេល​​នេះ​ បាន​ជាង​មួយ​ម៉ឺន​ស្នា​ម​​មេដៃ​ហើយ ​បើ​ទោះ​បី​ជា​មា​​​ន​ការ​រារាំង​ពី​អាជ្ញា​ធ​រ​​មួយ​​​ចំ​​​​នួន​​​នៅ​តាម​​ខេត្ត​​ដូច​ជា​ខេត្ត​ក្រចេះ​ ខេត្ត​តាកែវ ​ព្រៃវែង​ កំពង់ចាម ​និង​ខេ​​ត្ត​មួយ​ចំនួ​ន​ទៀត​​​ក៏​​​ដោយ​។ លោកថា​​យុទ្ធ​នា​ការ​នេះ​គ្រោង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ប្រមូល​ស្នាម​មេ​ដៃ​​ ដា​ក់​ញត្តិ​ទៅ​​​កាន់​​ស្ថាន​​​​​​ទូត​​​​បរទេស​នានា​ប្រចាំ​ប្រទេសក​ម្ពុជា​ និង​សា​​លា​ដំបូង​រាជ​ធា​​នី​ភ្នំ​​ពេញ​ឲ្យ​​ពិចា​​រ​ណា​​ករណី​​​ចោទ​​​ប្រ​កាន់​​លោក​ ម៉ម សូណង់ដូ ​ឡើងវិ​ញ​ ។
លោក ម៉ម ​សូណង់ដូ​ ត្រូវ​បាន​ជាប់​​​ចោទ​​​៤​ករណី​ គឺ​​​ទី​១​ ផ្ដួច​ផ្ដើម​​គំនិត​​ប្រឆាំ​ង​​អ្នក​​រាជ​ការ​​សាធារណៈ ទី​​២ ​ធ្វើ​​កុប្បកម្ម ​ទី​​៣​ ជ្រៀត​​​ជ្រែក​​ខុស​​ច្បាប់​​​នៅ​​ក្នុង​​​​ការ​​បំពេញ​​មុខ​ងារ​​សាធារណៈ​ និង​ទី​៤​ ញុះ​ញង់​​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​កាន់​​​​​អាវុធ​​ប្រឆាំង​​នឹង​​អាជ្ញា​​​​ធរ​​ស្រប​​ច្បាប់​ទាក់​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​​ក្រចេះ​។​​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នោះ ​ត្រូវ​បាន​​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ ​និង​​​អន្ត​​រជាតិ​​​ថ្កោ​​ល​​​ទោស​ថា​ មិនមាន​​​​មូល​​ដ្ឋាន​ច្បាស់​លា​​ស់ ​និង​ទាម​ទារ​ឲ្យ​រដ្ឋា​​ភិបាល​ដោះ​លែង​លោ​ក ម៉ម​​ សូណង់​​​​​ដូ ​​ឲ្យ​​​មាន​​​សេ​​រី​ភាព​​​វិញ​។ ​តែ​មន្រ្តី​រដ្ឋា​ភិបាល​​អះ​អាង​ថា ​នេះ​ជា​សមត្ថ​កិច្ច​របស់​​តុលា​ការ​ ៕

No comments:

Post a Comment

yes