សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

មិន​មាន​ការចាប់ខ្លួន លោក រ៉ុង ឈុន ទេ​

លោក រ៉ុង ឈុន

ភ្នំពេញ: នៅ​រសៀល​ម៉ោង​ជាង ៣ ថ្ងៃទី​៣​កក្កដា ឆ្នាំ​២០១២ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បានឲ្យដឹងថា លោក​មិន​ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​ដែល​លោក​ដឹកនាំ​កម្មករ​តវ៉ា នៅក្រៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ( Tai Yang ) នៅ​ខាងក្រោយ​ផ្សារ​បែក​ចាយ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​លោក រ៉ុង ឈុន បាន​ថ្លែង​តាម​ទូរស័ព្ទ ក្នុង​ពេល​លោក​កំពុងស្ថិត​នៅ​ជាមួយនឹង​កម្មករ​កាត់​ដេរ តា​យ យ៉ាង ថា ក្រុមកម្មករ​ប្រឆាំងនឹង​ដីកា​រក្សា​ការពារ ដែល​តុលាការ​បង្គាប់​ឲ្យ​កម្មករ ចូល​ធ្វើការ​ឡើង​វិញ​។ តែ​ករណី​នេះ ជា​រឿង​អយុត្តិធម៌ ព្រោះ​កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ តា​យ យ៉ាង បាន​ជូនដំណឹង​ត្រឹមត្រូវ តាម​ផ្លូវច្បាប់​។​

​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃ​ទី​៣​កក្កដា ឆ្នាំ​២០១២ កញ្ញា យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​ចូលរួម​ដឹកនាំ​កម្មករ​តវ៉ា​ជាមួយ​លោក រ៉ុង ឈុន បានឲ្យដឹងថា ការចរចា​រវាង​សហជីព​តំណាង​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​អាជ្ញាធរ នៅ​មន្ទីរ​ការងារ​ខេត្ត​កណ្តាល បាន​សម្រេច​តាម​សំណើ​របស់​កម្មករ​ជាង ៣.០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ហើយ​។​


​ក្រុមកម្មករ នៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង បាន​ទាមទារ​ប្រាក់​អត្ត​ប្រយោជន៍​ការងារ ចំនួន ៥ ចំណុច មាន​ជាអាទិ៍ ថ្លៃ​ចំណាយ​លើ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅចំនួន ១៥ ដុល្លារ ថ្លៃ​ទឹកដោះគោ​កូន ចំនួន ១៥ ដុល្លារ និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១៥ ដុល្លារ ជាដើម​៕​

No comments:

Post a Comment

yes