សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣០


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គ្រោង​បង្ហាញ​គោលដៅ​រួម​របស់​ចលនា​នេះ ទៅ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា។
RFA/Sok Serey
២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។
សេចក្ដី​ជូន​ដំណឹង​របស់​លេខាធិការដ្ឋាន​​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា អោយ​ដឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តាម​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា នឹង​ជួប​ជុំ​គ្នា​នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស សិទ្ធិ​មនុស្ស នៅ​ក្នុង​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ខាង​មុខ។
ក្នុង​ការ​ជួប​ប្រជុំ​នោះ គឺ​ជា​ការ​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ពី​ស្មារតី នៃ​ចលនា​អ្នក​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទៅ​តាម​គម្រោង​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។

លេខាធិការ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ជួប​ប្រជុំ​គឺ​ជា​ការ​បញ្ជូន​សារ​រួម​ពី​កិច្ច​សហការ​រវាង​សមាជិក​គណបក្ស​ទាំង​ពីរ៖ «ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ ថ្នាក់​ឃុំ ថ្នាក់​មូលដ្ឋាន ក៏​ត្រូវ​តែ​យល់​នូវ​អ្វី​ដែល​ជា​សេចក្ដី​សម្រេច នៃ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​កម្លាំង​ជា​អ្នក​ប្រជាធិបតេយ្យ រូបភាព​តែ​មួយ សារ​តែ​មួយ គោលការណ៍​តែ​មួយ ដើម្បី​ប្រជាពលរដ្ឋ​អោយ​បាន​នៅ​គ្រប់​ជាន់​ថ្នាក់»
សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​អោយ​ដឹង​ទៀត​ថា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ចូល​រួម​ជំនួប​នោះ ចំណែក​ប្រធាន​គណបក្ស សម រង្ស៊ី នឹង​ចូល​រួម​ថ្លែង​ពី​ប្រទេស​បារាំង តាម​រយៈ វីដេអូ ខុនហ្វើរេន (Video Conference)៕

No comments:

Post a Comment

yes