សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

សុខ ជំនោរ បដិ​សេធ​មាន​មិត្ត​ស្រី​ថ្មី ព្រោះ​នៅ​អាល័យ​​សុគន្ធ​ នី​សា


រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បែក​​បាក់​​គូ​ស្នេហ៍​​ជា​ច្រើន​ឆ្នាំ​​ស្ទើរ​ចាក់​ទឹក​មិន​​លិច​រវាង​អ្នក​និពន្ធ​សុខ ជំនោរ និង​តារា​ចម្រៀង​សុគន្ធ នីសា ជិត​មួយ​ឆ្នាំ​មក​នោះ ស្រាប់​​តែ​ថ្មី​ៗនេះ​មាន​ព័ត៌​មាន​​លេច​ឮ​ថា ​អ្នក​និពន្ធ​ដែល​មាន​ចរិត​ស្រគត់​ស្រគំ​​លោក​សុខ ជំនោរ ​បាន​ចាប់​ផ្តើម​​មាន​ទំនាក់​ទំនង​​ជា​មួយ​មិត្ត​ស្រី​ថ្មី ដើម្បី​យក​មក​ស្អំ​បេះដូង​​ដែល​​​ធ្លាប់​រង​របួស ។ ប៉ុន្តែ​សុខ ជំនោរ បាន​ធ្វើ​ការ​បដិ​សេធ​​ចំពោះ​ការ​លេច​ឮ​នូវ​ព័ត៌​មាន​នេះ ដោយ​លោក​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​លោក​​នៅ​មិន​ទាន់​មាន​មិត្ត​ស្រី​ថ្មី​នៅ​ឡើយ​ទេ ដោយ​សារ​តែ​លោក​នៅ​​អាឡោះ​អាល័យ​​សង្សារ​ចាស់ គឺ​នាង​សុគន្ធ នីសា ។
បើ​​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​វដ្តី​​ក្នុង​ស្រុក​មួយ​បាន​អះ​អាង​ថា ​​លោក​សុខ ជំនោរ ​កំពុងតែ​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​​ស្រស់​សោភា​មិន​ចាញ់​សុ​គន្ធ នីសា ឡើយ ហើយ​មនុស្ស​ដែល​គេ​​បាន​ឃើញ​នោះ គឺ​ត្រូវបាន​គេ​គិតថា ជា​មិត្ត​​​ស្រី​​ថ្មី​របស់​លោក ។ ប្រភព​​បន្តថា ការ​សង្ស័យ​នេះ​​បាន​កើត​ឡើង​​​បន្ទាប់​ពី​គេ​​ឃើញ​លោក​សុខ ជំនោរ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ដោយ​មាន​ស្ត្រីវ័យ​ក្មេង​ស្រស់​ស្អាត​ពីរ​នាក់​​ទៅ​ថត​រូប​ជា​មួយ​ទេស​ភាព​នៅ​ផ្លូវ​ខាង​មុខ​កាំកូស៊ីធី​ កាល​ពី​ពេល​ថ្មីៗ​នេះ ។ ​ក្នុង​ចំណោម​ស្ត្រី​ទាំង​ពីរ​នាក់​នោះ គឺ​មាន​ម្នាក់​​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​មិត្ត​ស្រី​របស់​​លោក​សុខ ​ជំនោរ ព្រោះគេ​សង្កេត​ឃើញ​​លោក​សុខ ជំនោរ ​មាន​ការ​យក​ចិត្ត​ទុ​ក​ដាក់​​ខ្លាំង​​ជាង​​​​ស្ត្រី​ម្នាក់​ទៀត។

No comments:

Post a Comment

yes