សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ពល​រដ្ឋ​ខ្មែរ​​ចំនួន​​​៤​​នាក់​​ ដែល​​ត្រូវ​​បាន​​ជួយ​​​សង្គ្រោះ​​​នៅ​​អា​ហ្វ្រិក​​ខាង​​ត្បូង​​​នឹង​​ត្រឡប់​​មក​​កម្ពុជា​វិញ​​ថ្ងៃទី៥ កក្កដា


រាជ​​ធានី​ភ្នំពេញ ៖ ​  ​​លោក​កុយ ​គួង អ្នក​​នាំ​​ពាក្យ​​​ក្រសួង​​ការ​​បរ​​ទេស និងសហ​ប្រតិបត្តិ​​​ការ​អន្តរ​ជាតិបានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៥ កក្កដា ​២០១២ ​ពលរដ្ឋ​​ខ្មែរ​ចំនួន​៤​នាក់ ​​ដែល​បាន​​ទៅ​ធ្វើការ​​ងារ​​ជា​កម្មករ​នេសាទ​​យ៉ាង​លំបាក​វេទនា​នៅ​អាហ្វ្រិក​​ខាងត្បូង ​​តាមរយៈ​​ក្រុម​ហ៊ុន Giant Ocean International Fishery Co., Ltd. ​​អស់​រយៈ​ពេល​ជាច្រើន​ខែ​ឆ្នាំ​ ហើយ​ត្រូវ​បាន​ជួយសង្គ្រោះ​​​នា​ពេល​ថ្មីៗ​កន្លងទៅ​នេះ នឹង​ត្រូវ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​វិញ នៅថ្ងៃទី៥ កក្កដា ២០១២ ខាងមុខនេះ ។
ពលរដ្ឋ​ខ្មែ​ចំនួន​​៤​នាក់នេះ រួមមាន​១-សេង ​សុខា ​ភេទប្រុស អាយុ​២៥​ឆ្នាំ នៅខេត្ត​កំពត ២-​ផាន ចាន់ដែន ​ភេទប្រុស ​អាយុ​៣៤​ឆ្នាំ នៅខេត្ត​​កំពង់ចាម ​៣-​ផា ណារ៉ា ភេទប្រុស ​អាយុ​២៤​ឆ្នាំ នៅ​ខេត្ត​កំពង់ចាម ​និង​៤-​ចាប ស៊ីណាត ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​នៅ​ខេត្ត​​សៀមរាប  ។
ដោយ​មាន​​កិច្ច​ខិតខំ​ប្រឹងប្រែង​​ និងកិច្ច​សហ​ការ​យ៉ាង​ល្អ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការ​បរ​ទេស​​ និង​សហប្រតិបត្តិ​​ការអន្តរ​ជាតិ ជាមួយ​អាជ្ញា​ធរ​អាហ្វ្រិក​ខាង​ត្បូង និង​ជា​មួយ​អង្គ​ការ​ទេសន្តរប្រវេសន៍​​អន្តរ​ជាតិ (IOM) ពលរដ្ឋ​​​ខ្មែរ​ទាំង​៤នាក់នេះ នឹង​វិលត្រឡប់​មកដល់កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៥ កក្កដា  ឆ្នាំ​២០១២ ​​វេលាម៉ោង​៩ និង​៥​នាទីព្រឹក ៕

No comments:

Post a Comment

yes