សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

មន្ត្រីប៉ូលិស ស្រុក​សេសា​ន​ម្នាក់ ជាប់ចោទ​លួច​ក្របី​អ្នកភូមិ ទៅ​លក់​ឱ្យ​ឈ្មួញ​

ស្ទឹងត្រែង: មន្ត្រីប៉ូលិស​ម្នាក់ និង​ត្រូវជា​ក្មួយ​ប្រសា​រលោក​អធិការ​ស្រុក​សេ​សាន​ផង​នោះ បាន​ជាប់ចោទ​ពីបទ​ចោរកម្ម លួច​ក្របី​អ្នកភូមិ យកទៅលក់​ឱ្យ​ឈ្មួញ​។ ប៉ុន្តែ​ជនសង្ស័យ​រូបនោះ ត្រូវបាន​គេ​ដោះលែង ដោយ​មិន​យកទោស​ពៃ​អ្វី​ទាំងអស់ បន្ទាប់ពី​បាន​សង​ប្រាក់ ចំនួន ៤​លាន​រៀល ទៅ​ម្ចាស់​ក្របី កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២​។​

​ស្ត្រី​ឈ្មោះ សង កក អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ឈ្មោះ សុំ សាយ ជា​ក្មួយ ប្រសា​រលោក អន សំអាត អធិការ​ស្រុក​សេ​សាន​ជាប់ចោទ លួច​ក្របី​របស់ខ្លួន​។ 

​ស្ត្រី​រូបនោះ បាន​និយាយទៀតថា ខ្លួន និង​ប្តី បាន​រកឃើញ​ក្របី​មេ​មួយ​ក្បាល នៅ​ចំណុច​ទួល​គ្រួស ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង គឺជា​កន្លែង​ចំណតរថយន្ត​ធំ សម្រាប់​នាំចេញ​គោ​-​ក្របី ទៅ​លក់​ក្រៅប្រទេស​។​
​    ​
​សង​កក បញ្ជាក់ទៀតថា ខ្លួន​បាន​បាត់​ក្របី​អស់​ចំនួន​បី​ក្បាល​រួចមកហើយ ទើបតែ​រកឃើញ​នៅពេលនេះ​ទេ​។ ចំណែកឯ​អ្នកភូមិ​ជាច្រើន​នាក់​ទៀត ក៏​បាត់​ដែរ រក​មិនឃើញ​សោះ​។ 
​លុះ​មក​ប៉ះចំ​ក្របី​ខ្លួនឯង ត្រូវ​ចោរលួច ទៅ​បាត់ កាលពី​ថ្ងៃ​២៣ ខែមិថុនា ឆ្នាំ​២០១២ ស្ត្រី​រូបនោះ បាន​រកឃើញ​វិញ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២​។​


​ក៏ប៉ុន្តែ​ឈ្មោះ សុំ សាយ បាន​យល់ព្រម​សងលុយ​ចំនួន ៤​លាន​រៀល ឬ​ស្មើ ១.០០០ ដុល្លារ ទៅឱ្យ​ម្ចាស់​ក្របី ឈ្មោះ សង កក ជា​ថ្នូរ​នឹង​ការមិន​ប្តឹង ក្នុងករណីនេះ​។ 

​នាង សង កក ក៏បាន​យល់ព្រម​ថា មិន​ប្តឹង​មន្ត្រីប៉ូលិស ដែល​លួច​ក្របី​របស់ខ្លួន​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ការបាត់​ក្របី​នេះដែរ អាជ្ញាធរខេត្ត​ស្ទឹងត្រែង គួរ​មាន​វិធានការ​ចំពោះ​ឈ្មួញ ដែល​ប្រមូល​ទិញ​គោក្របី ក្នុង​ខេត្តស្ទឹងត្រែង នាំចេញ ទៅ​ក្រៅប្រទេស​ពិនិត្យ ឱ្យបាន​ត្រឹមត្រូវ​៕​

No comments:

Post a Comment

yes