លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាអាមេរិក-អ៊ីស្រាអែល នៅថ្ងៃសុក្រនេះនាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយគូរប្រជែងប្រធានាធិបតីគណបក្សសាធារណៈរដ្ឋលោក Mitt Romney។
លោកអូបាម៉ានឹងពុះពារក្នុងការបញ្ជាក់ពីការប្តេជ្ញារបស់គាត់ក្នុងបញ្ហាសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល សម្រាប់អ្នកបោះឆ្នោតជនជាតិជ្វីស-អាមេរិកនៅឯពិធីនៅសេតវិមានដែលចេញពាំងមុខលោក Romney ដែលបានចោទប្រកាន់រូបលោកធ្វើឲ្យរង្គោះរង្គើចំណងមិត្តភាពអាមេរិក-អ៊ីស្រាអែល។
សភាអាមេរិកបានអនុម័តកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធាអាមេរិក-អ៊ីស្រាអែលជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យលោកអូបាម៉ា និងគណបក្សសាធារណៈរដ្ឋកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យសេតវិមានលោក Tommy Vietor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «កិច្ចព្រមព្រៀងនេះនឹងរឹតចំណងកិច្ចសហប្រតិបត្តិការសន្តិភាពរបស់យើងជាមួយប្រទេសអ៊ីស្រាអែល ដោយការពង្រីកជំនួយយោធារបស់យើង និងផ្តល់ឲ្យអ៊ីស្រាអែលអាចប្រើប្រាស់ឧបករណ៍បន្ថែមទៀត»។
លោកអូបាម៉ាទទួលបានសម្លេងឆ្នោតពីជនជាតិជី្វស ៧៨ភាគរយកាលពីការបោះឆ្នោតឆ្នាំ២០០៨។ Reuter/លាង ផាន់ណារ៉ា
No comments:
Post a Comment
yes