លោកបណ្ឌិត ឡៅ ម៉ុងហៃ
វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជានិយាយថា ការតស៊ូរបស់អ្នកនយោបាយ មិនថាឡើយនៅក្នុង ឬក្រៅប្រទេស គឺអាចមានជ័យជំនះបានដូចគ្នា។
«មានឧទហរណ៍នៅប្រទេសកម្ពុជាក៏មាន នៅប្រទេសគេក៏មាន ដូចជាជំនាន់យើងមានកងទ័ពវៀតណាមមកត្រួតត្រាប្រទេសយើងហ្នឹងក៏ឃើញ ថាដូចជា សម្តេចឪក៏នៅក្រៅប្រទេសដែរ ក៍ដឹកនាំចលនាទៅ។ ហើយមុនហ្នឹងទៀត សម័យលន់ ណុល ក៍សម្តេចឪគង្សនៅក្រៅប្រទេសដែរបាទ។ ម្ល៉ោះហើយគឺ ដឹកនាំចលនាអីក៏បានជោគជ័យម្យ៉ាងទៅ»។
នេះបើតាមការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលថ្លែងក្នុងកម្មវិធីហេឡូវីអូអេនៅយប់ថ្ងៃព្រហស្បតិ៍ទី២៦ ខែកក្កដា ឆ្នាំ២០១២។
លោកថ្លែងយ៉ាងដូច្នេះ គឺសំដៅទៅលើករណីនិរទេសខ្លួនរបស់លោក សម រង្ស៉ីនៅក្រៅប្រទេសគេចពីពិរុទ្ធភាពរឿងដកតម្រុយបង្គោលព្រំដែន កម្ពុជាវៀតណាម កាលពីឆ្នាំ២០០៩ក្នុងខេត្តស្វាយរៀង។ ការនិរទេសខ្លួននេះត្រូវគេដឹងថា ធ្វើឲ្យ សមាជិក និងពលរដ្ឋជាច្រើនដែលគាំទ្រគណបក្សសម រង្ស៉ី ព្រួយបារម្ភពីជីវិត នយោបាយរបស់លោក សម រង្ស៉ី និងលទ្ធផលបោះឆ្នោតទៅថ្ងៃអនាគត។

លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែលបានថ្លែងថាការបោះឆ្នោតក្នុងប្រទេសកម្ពុជា គឺពឹងផ្អែកលើវត្តមានប្រធានបក្សចូលរួមផ្ទាល់ក្នុងសកម្មភាពនានា ទាក់ទងនឹងការបោះឆ្នោត៕
No comments:
Post a Comment
yes