ពោធិ៍សាត់: មានគ្រាប់បែកមួយគ្រាប់បានផ្ទុះយ៉ាងកក្រើកដី នៅវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១២ នៅខាងត្បូងផ្ទះសង្គមកិច្ចចំងាយ១០០០ម៉ែត្រ ខាងលិចផ្លូវលំថ្មី ប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
គ្រាប់បែកនេះបានផ្ទុះនៅលើដីឈូសឆាយ១ឆ្នាំមកហើយ ជាដីសម្បទានសង្គមកិច្ច។
ការសន្និដ្ឋានរបស់ប៉ូលិសបានឲ្យដឹងថា ការផ្ទុះគ្រាប់នេះ គឺមិនមែនផ្ទុះដោយខ្លួនឯងទេ ប្រហែលជាមានមនុស្សយកមកដាក់។
គួររម្លឹកថា កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១២ នៅពេលព្រឹកមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាតវ៉ានៅដីសម្បទានសង្គមកិច្ចដែលអេស្កាវ៉ាទ័រកំពុងឈូសឆាយលើដីព្រៃសម្បទានសង្គមកិច្ចនេះ។ រហូតដល់វេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៧ ក៏មានការផ្ទុះគ្រាប់តែម្តង។
ហេតុការណ៍នេះ ប៉ូលិសស្រុកបាកាន់កំពុងចុះធ្វើការស្រាវជ្រាវ។ ការផ្ទុះគ្រាប់បែកនេះ មិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕
No comments:
Post a Comment
yes