សមត្ថកិច្ចនាំយកស្ត្រីរងគ្រោះទៅសួរនាំនៅស្នងការដ្ឋាន
ក្រុងប៉ោយប៉ែត ៖ ស្រីស្អាតសាច់សខ្ចីវ័យប្រហែល២០ឆ្នាំម្នាក់ ទំនងជាត្រូវថ្នាំស្រាប់តែវង្វេងវង្វាន់លែងដឹងខុសត្រូវដែលសូម្បីតែឈ្មោះខ្លួនឯងក៏មិនចាំដែរ ហើយត្រូវបានអ្នកស្រុកប្រទះឃើញនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ កក្កដា រួចរាយការណ៍ឱ្យសមត្ថកិច្ចប៉េអឹមក្រុងនាំយកទៅសួរនាំ ។
ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចសួរនាំនាងហាក់មិនដឹងអ្វីទាល់តែសោះ ចេះតែគ្រវីក្បាល ហើយទឹកមុខហាក់មានភាពស្លេកស្លាំង ។ ស្ត្រីដែលឃើញហេតុការណ៍ និងជាអ្នករាយការណ៍ឱ្យសមត្ថកិច្ចឈ្មោះ ជិម ចាន់ធី អាយុ២៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅសណ្ឋាគារភ្នំពេជ្រ ក្នុងភូមិក្បាលស្ពាន១ប្រាប់ថា មុនគាត់រាយការណ៍ដល់ប៉េអឹមគឺគាត់ឃើញស្រីស្អាតខាងលើមកសុំការងារធ្វើ លុះនិយាយយូរៗទៅស្រាប់តែលែងដឹងខុសត្រូវ សួរតែឈ្មោះក៏នាងមិនដឹងដែរទើបរាយការណ៍ដល់់កម្លាំងប៉េអឹមក្រុងតែម្តង ។ ចំណែកឈ្មោះវី សុខកេង ភេទប្រុស អាយុ៣១ឆ្នាំជាអ្នករត់តាក់ស៊ី ព្រៃវែង-ប៉ោយប៉ែត មានទីលំនៅភូមិកញ្ជ្រៀចធំ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស្នាក់នៅសណ្ឋាគារភ្នំពេជ្របានប្រាប់ថា នៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី១៩ កក្កដានោះ គាត់បានឃើញនាងជិះម៉ូតូឌុបចេញពីផ្លូវលំមួយខាងកើតទីរួមខេត្តពោធិ៍សាត់ប្រហែល៥០គីឡូម៉ែត្រមកឃាត់រថយន្តរបស់គាត់ជិះមកប៉ោយប៉ែត ។ លុះមកដល់ប៉ោយប៉ែតនាងក៏ចុះតែពុំដឹងថាទៅណាទេ លុះវេលាម៉ោងជាង៤រសៀលស្រាប់តែឃើញនាងក្លាយជាបែបហ្នឹង ។
លោកហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែត ក្រោយពីឃើញនាងមានអាការៈប្លែកពីប្រក្រតីសួរលែងដឹងអត្តសញ្ញាណ ឬភូមិកំណើតបែបនេះក៏ឱ្យកម្លាំងក្រោមឱវាទរួមជាមួយស្ត្រីឈ្មោះជិម ចាន់ធី នាំទៅឱ្យគ្រូពេទ្យពិនិត្យហើយលោកបានសុំឱ្យអ្នកពត័ត៌មានជួយផ្សព្វផ្សាយ បើអាណាព្យាបាល ឬសាច់ញាតិណាបាត់សមាជិកក្នុងគ្រួសារមានរូបដូចក្នុងការចុះផ្សាយនេះសូមមកទទួលយកនៅក្រុងប៉ោយប៉ែតផង ៕
No comments:
Post a Comment
yes