សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ឯកឧត្ដមបណ្ឌិត​​ ជា​​ ចំ​​រើន​​ បាន​​​ទទួល​​​ពាន​​​រង្វាន់​​ “ អប់​​​រំ​​​នៃ​​​ភាព​​​ជា​​​អ្នក​​​ដឹក​​​នាំ​ ​”​ (The ​Educational​ Leadership​ Award)​


Popzone Asia សូមធ្វើការបកប្រែមិនផ្លូវការអំពីសន្ទរកថារបស់ឯកឧត្ដមបណ្ឌិត ជា ចំរើន ស្ថាបនិកនៃ សកល​វិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា និងជាទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុង កម្មវិធី​​​ប្រគល់ពាន​រង្វាន់ការអប់រំនៃភាពជាអ្នកដឹកនាំ (The Educational Leadership Award) នាថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០១២ នៅ​ប្រទេសសិង្ហបុរី
ជាកិច្ចចាប់ផ្ដើមឯកឧត្ដមបណ្ឌិត ជា ចំរើន បានមានប្រសាសន៍ថា​ថ្ងៃ​នេះ​គឺ​ជាថ្ងៃ​ដ៏​រីក​រាយ​បំ​ផុត​សម្រាប់​រូប​​ឯកឧត្ដម ភរិយា និង​កូន​ៗរបស់​ឯកឧត្តម ព្រម​ទាំង​ក្រុម​ការ​ងារ​របស់​ឯកឧត្ដមផ្ទាល់​ដែល​បានចូល​រួម​ក្នុង​​កម្មវិ​ធី​ប្រ​គល់​រង្វាន់​របស់ Asia’s Best B-school Award ដែល​បាន​រៀប​ចំ​ឡើង​ដោយសភា​អប់​រំ​ពិ​ភព​លោក​​ ​(World Education Congress), CMO Asia និង CMO Council
ឯកឧត្ដមបានបន្ថែមទៀតថាពានរង្វាន់ អប់រំនៃភាពជាអ្នកដឹកនាំ (The Educational Leadership Award) នេះ គឺមិនមែនសម្រាប់តែឯកឧត្ដមមួយរូបនោះទេ ប៉ុន្តែវាគឺសម្រាប់បង​ប្អូនប្រជាពលរដ្ឋ​ខ្មែរ​ទាំង អស់គ្នា ជាពិសេសនោះគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រា​ជាណា ចក្រ​កម្ពុជា​ដែលសម្ដេច តែងតែ​ធ្វើការ​គាំទ្រ និងជ្រោមជ្រែងឯកឧត្ដម​នៅក្នុងកិច្ចកា​រអភិវឌ្ឍន៍​ធនធាន មនុស្ស និងកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋខ្មែរ ដោយតាមរយៈការបង្កើតអង្គការអភិវឌ្ឍ​យុវ​ជនខ្មែរសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា មជ្ឈមណ្ឌលព័ត៌មានខ្មែរ វិទ្យាសាស្រ្ត និងវិទ្យាស្ថាន​កម្ពុជា​ដើម្បី​អភិវឌ្ឍ និងសិទ្ធិមនុស្ស។

ជាមួយគ្នានោះឯកឧត្ដមក៏បានមានប្រសាសន៍ឲ្យដឹងថាបើយើងក្រលេកមើលប្រវត្តិសាស្រ្តខ្មែរ ប្រទេស កម្ពុជា បានរួច​ផុតពីរបបប្រល័យពូជសាសន៍ប៉ុល​ពត ដែលរបបនេះបានធ្វើឲ្យ​ឯកឧត្តមក្លាយជា​ក្មេង​កំ​ព្រា ហើយនៅកំលុង​ទសវត្សឆ្នាំ ១៩៨០ ឯកឧត្តមត្រូវបានគេជម្លៀសទៅកាន់​ជំរុំជនភៀសខ្លួន​សាយ​ធូ​នៅព្រំដែនថៃ។ ឯកឧត្ដម បានធ្វើ​មាតុភូមិនិវត្តន៍មកវិញនៅឆ្នាំ ១៩៩៣។ កាលពីនៅជំរុំឯកឧត្ដម​ត្រូវ​បាន​ចូលរៀន និងបង្រៀនមុខវិជ្ជា គិណិតវិទ្យា ដល់ក្មេងៗ និងយុវជនជាច្រើន។
ឯកឧត្ដមគឺ ជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ហើយ ឯកឧត្តម ក៏បានធ្វើការចែករំលែក ចំណេះដឹង​ ទៅដល់អ្នក​ដែលមានចំណេះដឹងតិចតួច  និងអ្នកដែលមិនចេះអ្វីទាំងអស់តាមរយៈការ​បង្រៀន​របស់​​ឯក​​​ឧត្តម​​។ ​​ដោយ​ការ​ឆ្លង​កាត់​នូវពេល​វេ​លា​ដ៏​ជូរ​ចត់​នា​ពេល​កន្លង​មក​ធ្វើ​ឲ្យ​​ឯកឧត្ដម​កំណត់​នូវទស្សនៈ​ផ្ទាល់​ខ្លួនមួយថា​ ​“ស្នាម ញញឹម នាពេលចុងក្រោយគឺ មានន័យជាងការ សើចនាពេលដំបូង ” ដែល​មាន​ន័យ ថាការឆ្លងកាត់នូវឧបសគ្គ នានា ជាជំហានឈានទៅរកភាពត្រចះត្រចង់នាពេលអនាគត។ អនាគតដ៏ ត្រចះត្រចង់នោះ គឺជាការខិតខំប្រឹងប្រែង រៀនសូត្រដោយខ្លួនឯកឧត្តមផ្ទាល់ នៅឯសាលា​រៀន ពី​ក្រុម​គ្រួសារ អង្គការ​នានា ក៏ដូចជាពីសង្គមទាំងមូលដើម្បី​អោយឯកឧត្ដមចេះ​តែមានការរីក​ចំ​រើន​។ ហើយថ្ងៃ នេះគឺជាលទ្ធផលដែលឯកឧត្តម បានទទួលស្គាល់អំពីសភាអប់រំពិភពលោក CMO Asia និង​ CMO Council ព្រម​ទាំង​បាន​ផ្ដល់​នូវ​ចំ​ណេះ​ដឹង​ជា​សកល​លោក​ចំពោះ​ឯក​ឧត្តម។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា ដើម្បីធ្វើការអភិវឌ្ឍន៍សម្ថភាពផ្ទាល់​ខ្លួន ឯកឧត្តមបានខិតខំប្រឹង​ប្រែង​​ក្នុង​ការ​ពង្រីក​​នូវ​ចំ​ណេះ​ដឹង​ផ្ទាល់​ខ្លួន​ ដើម្បី​ធ្វើការ​អភិ​វឌ្ឍន៍​លើ​គ្រប់​អង្គ​ភាព និង​សង្គម​ទាំង​​មូល។
ជាចុងបញ្ចប់ឯកឧត្តមបានសម្ដែងនូវភាពសោមនស្សរីករាយជាខ្លាំង ដែលសភាអប់រំពិភពលោក​ (World Education Congress),  CMO Asia និងCMO Council​ បានប្រគល់ពានរង្វាន់ ​អប់រំនៃភាព​ជាអ្នកដឹក​នាំចំពោះរូបឯកឧត្តម ​ហើយឯកឧត្តមក៏បានបញ្ជាក់ម្ដងទៀតដែរថាពានរង្វាន់នេះមិនមែនសម្រាប់តែ​ ឯកឧត្តមម្នាក់នោះទេ​ តែ​គឺ​សម្រាប់​​​ប្រ​ជា​ព​ល​រដ្ឋ​កម្ពុជា​គ្រប់​រូប និង​ជា​ពិ​សេស​គឺ​សម្ដេចអគ្គមហា​សេនា​បតីតេជោហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។
Popzone Asia សូមធ្វើការថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមបណ្ឌិត ជា ចំរើន និង សូម​ជូនពរ ឯកឧត្តម និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត​ឡើយ។Popzone Asia​​ សង្ឃឹមថាយុវជនកម្ពុជានឹងចាត់ទុកឯកឧត្តមជាគំរូដ៏ត្រចះត្រចង់ និង រួបរួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិយើងទាំងមូល។

No comments:

Post a Comment

yes