សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

លោក ឈឹម សៀកឡេង ប្ដឹង​ទាស់​ដីកា​សម្រេច​រក្សា​តួនាទី​ភារកិច្ច​និង​ត្រា


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស នរោត្តម រណឫទ្ធិ ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា លោក ឈឹម សៀកឡេង ប្រធាន​ស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាស់​នឹង​ដីកា​សម្រេច​រក្សា​តួនាទី ភារកិច្ច និង​ត្រា​គណបក្ស​ជា​បណ្ដោះ​អាសន្ន របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២។
អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​ថា គណបក្ស នរោត្តម រណឫទ្ធិ ធ្វើ​ការ​ប្ដឹង​ទាស់​ទៅ​សាលា​ដំបូង នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ ឲ្យ​ប្រឆាំង​នឹង​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២ ដែល​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក សៅ រ៉ានី។ លោក​បន្ត​ថា ដីកា​រក្សា​ការពារ​នេះ​មិន​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ​ទេ។
លោក​បញ្ជាក់​ថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ លក្ខន្តិកៈ​គណបក្ស និង​ប៉ះពាល់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ៖ «បក្ស នរោត្តម រណឫទ្ធិ សុំ​ប្ដឹង​តវ៉ា​ឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លុប​ចោល​ដីកា​រក្សា​ការពារ​លេខ​០៩ញ ចុះ​ថ្ងៃ​ទី​២៥ កក្កដា  ឆ្នាំ​២០១២ ជា​សេចក្តី​សម្រេច​ដែល​មិន​បាន​អញ្ជើញ​ភាគី​ចុង​ចម្លើយ​ទៅ​សាក​សួរ សូម្បី​តែ​មួយ​ម៉ាត់»

បណ្ដឹង​សុំ​រក្សា​ការពារ​តួនាទី និង​ភារកិច្ច របស់​លោក សៅ រ៉ានី ដែល​បាន​ដាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ គឺ​បន្ទាប់​មាន​សេចក្ដី​សម្រេច​របស់​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១២ បញ្ចប់​តួនាទី ភារកិច្ច ពី​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស៕

No comments:

Post a Comment

yes