សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

កម្ពុជា​ព្យាយាម​ការ​ពារ​ខ្លួន ក្នុង​ការ​មិន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម


hor-nam-hong-khorn01
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង

រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា អះ​អាង​នៅ​ថ្ងៃ​នេះ​ថា កម្ពុ​ជា​បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ដោះ​ស្រា​យ​​បញ្ហា​​​សមុទ្រ​ចិន​ខាង​ត្បូង​​ បើ​ទោះ​បី​ជា​កម្ពុជា​មិន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​នៅ​ក្នុង​កិច្ច​​ប្រជុំ​​​អាស៊ាន​​​កន្លង​ទៅ​ក៏​ដោយ។
ថ្លែង​ក្នុងស​ន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​សុក្រនេះ រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង លើក​ឡើង​ថា កម្ពុជា​មិន​មែន​ជា​តុលាការ​អន្តរ​ជាតិ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​នោះ​ទេ តែ​កម្ពុជា​ជា​អ្នក​​សម្រប​​សម្រួល​​ឲ្យ​ការ​ចរចា​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សន្តិ​ភាព ៖ “ពេល​នេះ​យើង​ក្នុង​ដៃ​អាស៊ាន ខ្ញុំ​បាន​ខិត​ខំអស់​លទ្ធ​ភាព ខិត​ខំ​ពីឆ្នាំ​២០០២​ សម្រេច​បាន DOC ជា​ឯក​សារ​មួយ​សំខាន់ណាស់​ សំរាប់​ដោះ​ស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ ២០១២ ដប់​ឆ្នាំ​ក្រោយ​មក ពេល​ធ្វើ​ប្រ​ធាន កម្ពុជាក៏​កំពុ​ង​តែ​ខិត​ខំ​ដើម្បី​អោយ​ឈាន​ទៅ​រក​ការ​ចរ​ចា​​ បញ្ហា​ក្រម​ប្រតិបត្តិ COC ទៀត”។
លោកហោ ណាំហុង ក៏​បាន​រិះ​គន់​​​ទៅ​លើ​​ប្រទេស ដែល​លើក​ឡើង​ថា នេះ​ជា​​ប្រវតិ្ត​សាស្រ្ត​​ហើយ ដែល​​ពុំ​ដែល​​មាន​ប្រទេស​​ជា​​សមាជិក​​អាស៊ាន​ណា មិន​អាច​​ចេញ​សេច​ក្តី​​ថ្លែង​​ការណ៍​រួមបាន ៖ “ប៉ុន្តែ យើង​ត្រូវ​និយាយ​ថា ក្នុង​រយៈ​ពេល ៤៤​ឆ្នាំ​នេះ​ដែរ មិន​ដែល​​មាន​ប្រទេ​ស​អាស៊ាន​ណាមួយ​ឬ​ពីរ​ យក​សេច​ក្តី​​ថ្លែង​​ការណ៍ សេចក្តី​ប្រ​កាស​រួម​ ធ្វើ​ជា​ចំណាប់​ខ្មាំង ធ្វើជា​ចំណាប់​ខ្មាំង របស់​ការ​ទាម​ទារ​របស់​​ខ្លួន​ទេ”។

លោកមានប្រសាសន៍​បន្ថែម​ថា រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ាន​​បាន​ឯក​ភាព​គ្នា លើ​ចំណុច​ជា​​គោល​​​ការណ៍​​ចំនួន​៦ ទាក់​ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​​ដោយ​សន្តិ​ភាព និង​​គោរព​តាម​គោល​ការណ៍​អន្តរ​ជាតិ។ លោក​បន្ថែម​ថា គោល​ការណ៍​ទាំង​នោះ​ផ្តោត​ទៅ​លើ​​ការ​អនុ​វត្តសេចក្តី​ថ្លែង​ការណ៍នៃ​ក្រម​ភាគី (DOC) និង​ការ​តាក់​តែងក្រម​ប្រតិបត្តិ (COC) ជម្លោះ​ទ្វេ​ភាគីលើ​​ដែន​សមុទ្រ និង​​តំបន់​​​សេដ្ឋ​កិច្ច​ផ្តាច់​មុខ​លើ​តំបន់​ផ្ទៃ​រាប​សមុទ្រ ៖ “ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ បើ​ទោះ​ជា​មាន​​ដាក់បញ្ហា​ជម្លោះ​ទ្វេ​ភាគី ក៏​មិន​មែន​ជា​ដំណោះ​ស្រាយ​បញ្ហា​ដែរ”។
ទាក់​ទង​នឹង​បញ្ហា​នេះ បណ្ឌិត​វិទ្យា​សាស្រ្ត​នយោបាយ និង​អ្នក​វិភាគ​សង្គម លោក សុខ ទូច មាន​​ប្រ​សាសន៍​ថា ​ការ​​បរាជ័យ​នេះ កម្ពុជា​ត្រូវ​តែ​ទទួល​ស្គាល់​ពី​ភាពអ​សមត្ថ​ភាព​​របស់​ខ្លួន ​ទៅ​​លើ​​ការ​ចេញ​សេច​ក្តី​​ថ្លែង​ការណ៍​រួម ៖ “នៅ​ពេល​ណា​គេ​ប្រជុំ​ស្អី​មួយ គេ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ហើយ​សំរាប់​​ប្រ​វត្តិ​សាស្ត្រ​អាស៊ាន នេះ​ជា​លើក​ទី​មួយ​​ហើយ ដែល​យើង​អត់​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ការ​ដែល​យើង​មិន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​នេះ​ហើយ ដែល​យើ​ងបង្ហាញ​អំពី​អវិជ្ជ​មាន ក្នុង​តួ​នាទី​​ជា​អ្នក​ដឹក​នាំ​អង្គ​ប្រ​ជុំ​"។
បន្ទាប់ពីកិច្ចប្រជុំអាស៊ាន ប្រទេស​កម្ពុជា​ត្រូវ​បាន​រិះ​គន់​ទៅ​លើ​ការ​មិន​បាន​ចេញ​​សេច​ក្តី​​ថែ្លង​​ការណ៍​​រួម ដោយ​សារ​ប្រទេស​កម្ពុជា​ទទួល​គំនាប​ពី​ប្រទេស​ចិន។
គួរ​បញ្ជាក់​ថា ជម្លោះ​សមុទ្រ​​ចិន​ខាង​​ត្បូង​​ មាន​​ជាប់​ទាក់ទ​ងនឹង​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​មាន​ដូច​ជា ហ្វីលីពិន ​ម៉ាឡេស៊ី វៀត​ណាម ប្រុយ​ណេ និង​ប្រទេស​ចិន៕

No comments:

Post a Comment

yes