សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ក្រសួង​​សុខា​ភិ​បាល​​​បញ្ជាក់​ថា​​ជម្ងឺ ​​​​EV-71​​មិន​​​កើន​​ឡើង​​ទៀត​​ទេ​

new-virus-mobiworld-shop
ជម្ងឺ​ឆ្លង EV71 (MobileWorld)
មន្ត្រី​ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា​ ជម្ងឺ​​​​ប្រភេទថ្មី ឈ្មោះ EV-71 ដែល​សម្លាប់​កុមារជាង ​៦០​នាក់​​ កន្លងមកនោះ មិន​ឃើញ​មាន​ការ​រាតត្បាត​បន្តទេ​ តែ​​មន្រ្តី​សុខាភិ​បាល​​អំពាវ​​នាវ​​​ឲ្យ​​ឪពុក​​ម្តាយ ​ឬ​អាណា​ព្យា​បាល​​ទាំង​អស់​ នាំ​គ្នា​ជួ​យ​បង្ការ​​​ដោយ​អនា​ម័យ​​ឲ្យ​កូន​។
ថ្លែង​នៅ​ក្នុង​បទបង្ហាញ​​ស្តី​ពី​របក​គំហើញ​ចុង​ក្រោយ​ ក្នុង​ការតាម​ដាន​ជម្ងឺ​​ EV-71 ​​ ​នៅ​​​រសៀល​​ថ្ងៃ​​សុក្រ​​នេះ​ ប្រ​ធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​​ជម្ងឺ​ឆ្លង​​ នៃ​ក្រសួង​​សុខាភិ​បាល​ លោក សុខ ​ទូច ​​មាន​ប្រសាសន៍ថា​​​​ ​ជម្ងឺ​ចម្លែក​ EV-71 នេះ​​​​ មិន​ឃើ​ញ​​មាន​​ការ​រីក​រាល​​ដាល​​ទៀត​ទេ​ សម្រាប់​ថ្មីៗ​​នេះ​​ ហើយ​ការ​ស្រាវ​ជ្រាវ​​ថ្មី​​ៗ​នេះ​ ក៏មិន​ទាន់​មាន​ថ្នាំ​អ្វី​សម្រាប់​ព្យាបាល​នៅ​ឡើយ​ដែរ​។ តែ​លោកសូម​ឲ្យ​មាតា​​គ្រប់​រូប​ជួយ​បង្កា​រ​ធម្ងឺនេះ ដោយ​ធ្វើ​អនា​ម័យ​ឲ្យ​កូន​បាន​គ្រប់​ពេល​វេលា​​​​ ៖ “យើងអត់ទាន់មានករណីថ្មីទៀតទេ។”

គួរ​បញ្ជាក់​ថា ជម្ងឺ​នេះ​​ច្រើន​កើតលើ​កុមារ​ដែល​មាន​អា​យុ​ចាប់​ពី​​ ៣​ខែ​ដល់​​ ១១​ឆ្នាំ​​ ហើយ​ថា​ រោគ​សញ្ញា​នៃ​ជម្ងឺ​នេះ​រួម​មាន​​​​ក្តៅ​ខ្លួន​ ឈឺ​មាត់​ ពង​កន្ទួល​​ក្រហម​ និង​ពង​បែក​លើ​ដៃ​​ជើង​ និង​​គូទ​​ជា​ដើម​។ ជម្ងឺ​នេះ ​ឆ្លង​តាម​រយៈការ​​ប៉ះពាល់​​ផ្ទាល់​​ទៅនឹង​​សំបោ​រ​ កំហាក​ទឹក​មាត់​​​​ ទឹក​រងៃ​ចេញ​​ពី​ពង​បែក​ ឬ​លាមក​​របស់​អ្នក​ជម្ងឺ​​ ហើយ​ឆ្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទី​១​ និង​អាចឆ្លង​ទៅ​​ ​ទៅ​សប្តាហ៍​បន្ត​បន្ទាប់។
ជម្ងឺប្រភេទ​ថ្មី​ ឈ្មោះ EV-71 នេះបានសម្លាប់កុមារ​កម្ពុជា អស់ប្រមាណ៦០នាក់។ ជម្ងឺ​​ប្រភេទ EV-71 ​នេះ​គេ​រក​ឃើញ​ថា​ បាន​កើត​ឡើង​ដំ​បូង​នៅ​​ប្រទេស​វៀត​ណាម​​កាល​​ពី​​ឆ្នាំ​​មុន ដែល​​បណ្ដាល​​ឲ្យ​​ពលរដ្ឋ​​វៀត​ណាម​ជាង ១១​​ម៉ឺន​​នាក់​ ​ឈឺ និង​​បាន​​សម្លាប់​​មនុស្ស​​ចំនួន ១៦៦​​នាក់ ដែល​​ភាគ​​ច្រើន​​ជា​​កុមារ។ ចំណែក​​​​នៅ​​ប្រទេស​​ចិន​​វិញ ជម្ងឺ​​ថ្មី​នេះ បាន​កើត​ឡើង​នៅ​​ឆ្នាំ​​២០១២ នេះ​ដែរ និង​បាន​សម្លាប់​​មនុស្ស​ ២៤០​​នាក់​៕

No comments:

Post a Comment

yes