ក្រុងម៉ាទ្រីត: ពលរដ្ឋអេស្ប៉ាញគ្មានការងារ រាបរយនាក់ដែលបានដើរចម្ងាយរាប់រយគីឡូម៉ែត្រមកកាន់ក្រុងម៉ាទ្រីត បានចូលរួមធ្វើការតវ៉ាកាលពីថ្ងៃសៅរ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ម៉ារីញ៉ាណូ រ៉ាចយ និងចំ ណាត់ការរបស់រដ្ឋាភិបាលនោះ ចំពោះវិបត្តិសេដ្ឋកិច្ចមួយ។
បាតុកម្មបានកើនឡើង នៅទូ-ទាំងអេស្ប៉ាញ ចាប់តាំងពីរដ្ឋាភិ បាលស្ដាំនិយម បានប្រកាសការកាត់បន្ថយចំណាយថ្មី ៦៥ពាន់លានដុល្លារកាលពីពីរសប្ដាហ៍កន្លងទៅ ដើម្បីកាត់បន្ថយឱនភពរបស់ខ្លួន និងដើម្បីវាសវាងថវិកាសង្គ្រោះពេញបន្ទុកដោយក្រុមអ្នកពន្លត់អគ្គិភ័យ និងប៉ូលិស ចូលរួមនៅក្នុងមហាបាតុកម្មនេះ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។
មនុស្សរយនាក់ បានធ្វើដំណើរថ្មើរជើងពីតំបន់អាន់ដាលូស៊ី ភាគខាងត្បូងដែលមានអត្រាគ្មានការងារច្រើននៅអេស្ប៉ាញ និងមកពីរដ្ឋកាតាលូណាភាគខាងជើង និងតំបន់ជាច្រើនទៀតដើម្បីសបង្ហាញពីគ្រោះកាចនៃការគ្មានការងារធ្វើនៅអេស្ប៉ាញ៕
No comments:
Post a Comment
yes