ភ្នំពេញៈនៅថ្ងៃសុក្រនេះ ប្រធានស្តីទីគណបក្សនរោត្តមរណឫទ្ធិលោក ឈឹម សៀកឡេងបានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងជំទាស់ទៅនឹងដីកា សម្រេចការពាររបស់សាលាដំបូងរាជធានីដែលបានសម្រេចរក្សាការពារតួនាទី ភារកិច្ចនិង ត្រាគណបក្សជាបណ្តោះអាសន្នរបស់លោកសៅ រ៉ានី អគ្គលេខាធិកាបក្ស និងអគ្គលេខាធិការង និងសមាជិកអចិន្ត្រៃយ៍នៃគណបក្សនរោត្តមឫទ្ធិដែលត្រូវបានបណ្តេញចេញពីបក្សដោយសម្តេចក្រុងព្រះនរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តមរណឫទ្ធិ។
យោងតាមលោកប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សនរោត្តមរណឫទ្ធិបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលនេះថា ដីកាការពាររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១២នេះ មិនបានផ្តល់ភាពយុត្តិធម៌ ដល់គណបក្សនរោត្តមរណឫទ្ធិដែលដឹកនាំដោយសម្តេចក្រុងព្រះនរោត្តមរណឫទ្ធិទេ។ វាបានធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈគណបក្ស និងសិទ្ធិស្វ័យសម្រេចរបស់ប្រធានគណបក្សនរោត្តមរណឫទ្ធិទាំងមូល។
លោកប៉ែន សង្ហារក៏បានសុំឲ្យតុលាការលុបចោលដីកាសម្រេចនេះផងដែរ។
No comments:
Post a Comment
yes