ការចុះធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ពីសំណាក់មន្រ្តីមានសមត្ថកិច្ច ក៏ដូចជាមន្រ្តីដែលពាក់ព័ន្ធមួយចំនួន
ត្រូវបានតំណាងគណបក្ស សម រង្ស៊ី រាយការណ៏មកថា បាននិងកុំពុងតែប្រព្រឹត្តអំពើពុករលួយ
និងមានការរើសអើងផ្នែកនយោបាយយ៉ាងខ្លាំង ។
លោក ស៊ុន ធុន ក្រុមប្រឹក្សាខេត្តកំពង់ធំរបស់គណបក្ស សម រង្ស៊ី បានរាយការណ៏មកថា
នៅក្នុងខេត្តកំពង់ធំរបស់លោក មន្រ្តីអាជ្ញាធរដែលចុះធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរជូនប្រជាពលរដ្ឋ
នោះ គឺគេធ្វើឲ្យតែពលរដ្ឋណាដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះរបស់មេក្រុម
និងប្រធានភូមិតែ ប៉ុណ្ណោះ ដែលគេដឹងថាអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះរបស់មេក្រុម
និងប្រធានភូមិនោះ គឺជាអ្នកដែលមាននិន្នាការគាំទ្រមកលើគណបក្សកាន់អំណាចសព្វថ្ងៃ
ចំណែកពលរដ្ឋណាដែល គេបានដឹងថា មិនគាំទ្រគណបក្សប្រជាជននោះគឺគ្មានឈ្មោះនៅក្នុងបញ្ជីឈ្មោះ
សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណនោះឡើយ ។
ចំណែកឯនៅខេត្តកំពង់ឆ្នាំងឯនោះវិញ ក៏មិនសុខគ្នាពីខេត្តកំពង់ធំដែរ លោក ដួង
ចិន្ត្រា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង របស់គណបក្ស សម រង្ស៊ី ក៏បានរាយការណ៏មកឲ្យដឹងផងដែរថា
នៅខេត្តកំពង់ឆ្នាំង មន្រ្តីសមត្ថកិច្ច និងមន្រ្តីដែលពាក់ព័ន្ធមួយចំនួន
ចុះធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែនោះ គឺមានការរើសអើងផ្នែកនយោបាយខ្លាំងណាស់ ។
លោកថាបើទោះបីពលរដ្ឋនោះមានលិខិតបញ្ជាក់គ្រប់គ្រាន់យ៉ាងណាក៏ដោយ
ជាពិសេសការប៉ះពាល់នេះគឺទៅលើយុវវ័យ និងកម្មករ កម្មការិនី រោងចក្រកាត់ដេរតែម្តង ។
សូមជំរាបថាពលរដ្ឋនៅតាមមូលដ្ឋានក៏បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់
មន្រ្តីសម្ថកិច្ច
ដែលចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលមានការរើសអើងនិន្នាការ នយោបាយបែបនេះ
ហើយមួយវិញទៀតពួកគាត់ក៏បានសម្តែងការហួសចិត្តផងដែរ ដែលមន្រ្តីទាំងនោះ បានប្រព្រឹត្តអំពើពុលរលួយនៅពេលចុះធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរដោយតម្រូវឲ្យបង់ប្រាក់ចំពោះពលរដ្ឋណាដែលប្រញាប់នោះ
ចំនួនមួយម៉ឺនបីពាន់រៀលក្នុងម្នាក់ ហើយករណីនេះភាគច្រើនបានធ្លាក់ទៅលើកម្មករ កម្មការិនីរោងចក្រ
។ ពួកគាត់ថាការធ្វើរបៀបនេះ គឺ ជះឥទ្ធិពលអាក្រក់ណាស់សម្រាប់សង្គមខ្មែរ
ដែលពួកគាត់ក្រីក្រហើយ មន្រ្តីដែលចុះធ្វើអត្ត សញ្ញាណប័ណ្ណទាំងនោះ
ឆ្លៀតប្រព្រឹត្តអំពើពុករលួយមកលើពួកគាត់ទៀត ។
លោក ស៊ុន ធុន ក្រុមប្រឹក្សាខេត្តកំពង់ធំរបស់គណបក្ស សម រង្ស៊ី
ក៏បានប្រាប់ឲ្យដឹងផងដែរ ថាការរើសអើងផ្នែកនយោបាយចំពោះការចុះធ្វើអត្តសញ្ញាណប័ណ្ណបែបនេះ
គឺធ្វើឲ្យប៉ះពាល់ ខ្លាំង ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ ចំពោះពលរដ្ឋណាដែលមានន្និន្នាការគាំទ្រមកលើគណបក្សប្រឆាំងនោះ
ហើយមួយវិញទៀតក៏បង្ករការលំបាកដល់ពលរដ្ឋក្នុងការស្វែងរកការងារធ្វើផងដែរ ។
ចំណែកឯនៅស្រុកជ័យសែន ខេត្តព្រះវិហារឯណោះវិញបើយោងតាមសេចក្តីរាយការណ៏មក ក៏
បានឲ្យដឹងផងដែរថា អាជ្ញាធរស្រុកជ័យសែន បានធ្វើសកម្មភាពគំរាមកំហែងចុះដកអត្តសញ្ញា ណប័ណ្ណផុតសុពលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
ដែលជាហេតុធ្វើឲ្យប្រជា ពលរដ្ឋមានការព្រួយបារម្ភ
ពីការខកខានមិនបានចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ នៅ
ខណៈដែលការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ក៏កាន់តែខិតជិតចូលមកដល់ផងដែរនោះ ។
តំណាងប្រជាពលរដ្ឋរស់នៅក្នុងស្រុកជ័យសែន ដែលនិយាយក្នុងនាមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា
អាជ្ញាធរស្រុកជ័យសែននៅពេលថ្មីៗនេះ
បានធ្វើសកម្មភាពកំរាមកំហែងប្រជាពលរដ្ឋនៅក្នុងឃុំធ្នារ
ដោយបានដកអត្តសញ្ញាណប័ណ្ណផុតកំណត់ប្រើប្រាស់របស់ ពួកគាត់
ដោយមិនបានប្រាប់ពីមូលហេតុឲ្យដឹងនោះឡើយ ។
តំណាងរបស់ប្រជាពលរដ្ឋខាងលើបានឲ្យដឹងបន្តរទៀតថា
ការដកអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរ
ពីប្រជាពករដ្ឋខាងលើនេះគឺបានបង្ករឲ្យមានការព្រួយបារម្ភពីការខកខានក្នុងការចេញទៅរកការ
ងារធ្វើ
ជាពិសេសគឺប្រជាពលរដ្ឋមានការព្រួយបារម្ភពីការមិនបានចុះឈ្មោះបោះឆ្នោតជាតិដើម្បី
ជ្រើសរើសតំណាងដែលពួកគាត់ស្រលាញ់ និងទុកចិត្តនោះ ។
ទាក់ទងទៅនិងការដកអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរ
ពីប្រជាពលរដ្ឋដែលអាជ្ញាធរបានធ្វើដោយ មិនប្រាប់ពីមូលហេតុនេះលោក សុខ ណារៀន
ក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស សម រង្ស៊ី បានប្រាប់ឲ្យដឹងថា
ទង្វើរដែកអាជ្ញាធរស្រុកជ័យសែន ដែលធ្វើនេះគឺផ្ទុយទៅនិងអនុក្រឹត្ត របស់លោក ហ៊ុន សែន
ដែលបានប្រកាសផ្តល់សុពលភាពចំពោះអត្តសញ្ញាណប័ណ្ណដែលផុត កំណត់
ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់រហូតដល់ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ នេះ ។
ក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស សម រង្ស៊ី បានធ្វើការសង្កត់ធ្ងន់ថា
ការដកអត្តសញ្ញាណ ប័ណ្ណ ពីប្រជាពលរដ្ឋបែបនេះគឺដោយសារតែអាជ្ញាធរទាំងនោះ មានការភ័យខ្លាចប្រជាពលរដ្ឋ
អស់ជំនឿមិនគាំទ្រទៅលើគណបក្សប្រជាជន ខណៈដែលអាជ្ញាធរស្រុកជ័យ សែន បានបើកដៃឲ្យឈ្មូញកាប់ឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនោះ
។
សូមជំរាបថាការរើសអើងផ្នែកនយោបាយក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ
ការប្រព្រឹត្តអំពើពុករលួយពេលចុះធ្វើអត្តសញ្ញាណប័ណ្ណ
និងការដកអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋដោយគ្មានមូលហេតុបែបនេះ ត្រូវបានអ្នកវិភាគបានលើកឡើងថា
វាអាចនិងធ្វើឲ្យការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនៅឆ្នាំ២០១៣នេះ
មិនមានភាពប្រជាធិបតេយ្យនោះឡើយ ព្រោះពលរដ្ឋដែលគាំទ្រមកលើគណបក្សប្រឆាំង
ជាពិសេសគឺគណបក្ស សម រង្ស៊ី មិនមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតដើម្បីសម្រេចជោគវាសនារបស់ជាតិ
។ តែបើគេគ្រលែកមកមើលជនអន្តោប្រវេសន៏យួនខុសច្បាប់វិញ
គឺមានអត្តសញ្ញាណប័ណ្ណកាន់នៅនិងដៃគ្រប់ៗគ្នា ដែលសំណាង ជាងប្រជាពលរដ្ឋខ្មែរទៅទៀត
ដែលរស់នៅលើទឹដីកំណើតរបស់ខ្លួនហើយ មិនត្រូវបានគេធ្វើអត្តសញ្ញាណប័ណ្ណឲ្យ និងថែមទាំងមានការដកហូតអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ
ដោយគ្មានមូលហេតុ គឺវាប្រៀបបីដូចជា ប្រជាពលរដ្ឋខ្មែរក្លាយទៅជាជនអន្តោប្រវេសន៏ខុសច្បាប់ទៅវិញហើយ
។ ហើយបើយោងតាមព័ត៌មានច្បាស់ការណ៏បានប្រាប់ឲ្យដឹងថា ការធ្វើរបៀបនេះពីសំណាក់មន្រ្តី
ដែលចុះធ្វើអត្តសញ្ញាណប័ណ្ណនោះ គឺមានលក្ខណៈជាប្រព័ន្ធទៅហើយ ព្រោះនៅគ្រប់តំបន់ដែលមានការធ្វើអត្តសញ្ញាណប័ណ្ណនេះគឺមានករណីដូចខាងលើ
កើតឡើងដូចៗគ្នា ។ ហើយអ្វីដែលគណបក្សប្រជាជនបានធ្វើនេះ គឺពួកគេមានការភ័យខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស
សម រង្ស៊ី ដែលមាន ការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។
វាស្របពេលដែល ចលនាសង្គ្រោះជាតិខ្មែរ ត្រូវបានបង្កើតឡើងដោយគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ទទួលបានជោគជ័យ
រួមជាមួយនិងការបង្កើតគណបក្សថ្មីមួយ
ទៀតនៅពេលដ៏ខ្លីខាងមុខនេះ រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដើម្បីចូលរួមបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ក្នុងន័យបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជា
។
ដូចនេះមន្រ្តីគណបក្ស សម រង្ស៊ី មន្រ្តីអង្គការសង្គមស៊ីវិល អ្នកវិភាគ
និងប្រជាពលរដ្ឋ បានលើក ឡើងដោយសុំណូមពរដល់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមចុះតាមដាន់
ត្រួតពិនិត្យ និងចាត់វិធានការចំពោះសកម្មភាពរបស់មន្រ្តីក្រោមឱវាទរបស់លោកដែលបង្ករបញ្ហាររំខានដល់
ប្រជាពលរដ្ឋក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណ ក៏ដូចជាការប្រមូលយកអត្តសញ្ញានប័ណ្ណ
ពីប្រជា ពលរដ្ឋដោយគ្មានហេតុផល
ដែលអាចធ្វើឲ្យពួកគាត់បាត់បង់សិទ្ធិក្នុងការចូលរួមបោះឆ្នោតនៅ ឆ្នាំ២០១៣ ខាងមុខនេះបាន
។ ដើម្បីជាភាពកក់ក្តៅ និងការផ្តល់ក្តីទុក្ខចិត្តមកលើស្ថាប័នរដ្ឋ លោក ស ខេង
ត្រូវតែចាត់វិធានការចំពោះករណីខាងលើនេះឲ្យមានប្រសិទ្ធិភាពជាទីបំផុត
ហើយករណីនេះគឺមិនត្រឹមតែមានប៉ុន្មានខេត្តដែលបានរៀបរាប់មកខាងលើនេះទេ គឺនៅមាន
តាមបណ្តាខេត្តនានាមួយចំនួនទៀត ៕
No comments:
Post a Comment
yes