សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

កម្មករ​រោងចក្រ​តៃណាន​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​សមត្ថកិច្ច


សេចក្តី​រាយ​ការណ៍​មួយ​ពី​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​កម្មករ​រោងចក្រ​តៃណាន​ អតីត​រោងចក្រ​តៃយាន​ប្រមាណ​៤ពាន់​នាក់​ដែល​កំពុង​ធ្វើ​កូដកម្ម​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​បញ្ជូន​មក​ដើម្បី​បំបែក​ហ្វូង​កម្មករ។
លោក រ៉ុង ឈុន ដឹកនាំកម្មកររោងចក្រតៃយានធ្វើកូដកម្ម
តាម​សេចក្តី​រាយ​ការណ៍​ដដែល កម្មករ​កម្មការិនី​នៃ​រោងចក្រ​តៃណាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រមាណ​៤ពាន់​នាក់​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​ ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៥ចំណុច។ ប៉ុន្តែ​ខណៈ​ដែល​លោក រ៉ុង ឈុន កំពុង​ថ្លែង​តាម​រយៈ​ឧគ្ឃោសនស័ព្ទ ស្រាប់​តែ​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​៦០នាក់​បាន​សម្រុង​ចូល​ទៅ​ក្នុង​ហ្វូង​កម្មករ ហើយ​ក៏​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ។
គួរ​រំលឹក​ថា កម្មករ​នៃ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយាន​នេះ បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​៨ថ្ងៃ​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៥ចំណុច ដែល​រួម​មាន ៖
១-​សុំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់​ចំពោះ​ការ​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន។
២-​សុំឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ។
៣-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់រង្វាន់​ទៀងទាត់​ចំនួន ១៥​ដុល្លារ ក្នុង​មួយ​ខែ។

៤-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ។
និង ៥- ​សុំឱ្យ​ក្រុមហ៊ុន​កុំ​យកមុខ​តំណែង និង​បច្ចេកទេស​មក​ទូទាត់ នៅ​រាល់​ពេល​កម្មករ​និយោជិត និង​ថ្នាក់​ដឹកនាំ​សុំច្បាប់ ចាប់ពី​៣​ថ្ងៃ​ឡើង​ទៅ៕

No comments:

Post a Comment

yes