សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

រក​ឃើញ​ទីតាំង​មួយ​កន្លែង​មាន​សារ​ធាតុ​គីមី​ចំនួន​៨៧​ធុង​​នៅ​ស្រុក​ភ្នំស្រួច


កំពង់ស្ពឺ ៖ សារធាតុ​គីមី​ជាច្រើន​ធុង​ ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ ខេត្តកំពង់ស្ពឺ ស្រាវជ្រាវ​រក​ឃើញ បន្ទាប់ពី​មាន​សេចក្តី រាយការណ៍​ពី​ប្រជាពលរដ្ឋ ហើយ​ករណីនេះ​រង់ចាំ​ក្រសួងមហាផ្ទៃ និង អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​កំពុងតែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ។
ការស្រាវជ្រាវ​រក​ឃើញ​សារធាតុ​គីមី​ដែល​ត្រូវ​បាន​រុករក​ឃើញ​នេះ​ កាលពី​រសៀល​ថ្ងៃទី០២ ខែ​កក្ក​ដា ឆ្នាំ២០១២ មាន​ទីតាំង​ម្តុំ​ដី​ចិន (ដី​អំបិល) ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក​ឧត្តម​សេនីយ៍​ម៉ែន ស៊ី​ប៊​ន ​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សារធាតុ​គីមី​ចំនួន៨៧ធុង ក្នុង​នោះ​ធុង​តូច​មាន​ចំនួន១១និង​ធុង​ធំ៧៦ដែល​អាច​សង្ស័យ​ពាក់​ព័ន្ធ​​ការផលិត​គ្រឿងញៀន ។ លោក​បន្ត​ទៀត​ថា​ការស្រាវជ្រាវ​រក​ឃើញ​នេះ​ដោយសារ​មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រជា​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សារធាតុ​គីមី​មួយ ចំនួន​អណ្តែត​ក្នុង​ទឹកស្ទឹង ហើយក៏​​បាន​រាយការណ៍​ជូន​កំលាំង​ប៉េអឹម​ប្រចាំ​គោលដៅ​នោះ រួច​ចុះទៅ​ធ្វើ​ស្រាវជ្រាវ​ម្តុំ​ចំណុច​ដែល​មាន​ការស​​ង្ស័​យ ដោយ​សុំ​យោបល់ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រុករក​ឃើញតែ​ម្តង ។

លោក​ម៉ែន ស៊ី​ប៊​ន​បាន​បន្តថា​ករណីនេះ​យើង​បាន​រាយការណ៍​ជូន​ថ្នាក់លើ ហើយ​ពេលនេះ​រង់ចាំ​ក្រសួងមហាផ្ទៃ និង អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ចុះ​មក​ធ្វើការ​ត្រួត​ ពិនិត្យ​ដើម្បី​បញ្ជាក់​ពី​សារធាតុ​ទាំងនោះ​។ លោក​បន្ត​ថា​ករណីនេះ​វា​ប្រហាក់ប្រហែល​រឿង​កាលពី​ឆ្នាំ២០០០។
មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ប្រាប់​ព័ត៌មាន​​ចុងក្រោយ​ថា​ករណីនេះ​យើង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា​សារធាតុ​គីមី​ទាំងនោះ​ផលិត​គ្រឿងញៀន​ឡើយ​ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពិសោធន៍​សិន៕

No comments:

Post a Comment

yes