សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ខ្មែរក្រៅស្រុកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សប្រជាធិបតេយ្យពីរនៅកម្ពុជា ដើម្បីសង្គ្រោះប្រទេសពីសំណាចផ្តាច់ការ


នៅបន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយជោគជ័យក្រោយជំ នួបចរចាររវាងគណបក្ស​ សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស នៅទីក្រុងម៉ានីលឡា ប្រទេសហ្វី លីពីន កាលពីថ្ងៃទី១៦ និង១៧ រួចមក គឺមានការគាំទ្រយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋានចំពោះចលនា មួយនេះ ។

យ៉ាងណាម៉ិញបន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានប្រកាសជាផ្លូវការហើយមួយថ្ងៃ គឺក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី ក៏បានចេញសេចក្តីថ្លែងការណ៏គាំទ្រចំពោះចលនា​នេះផងដែរ ។ ហើយនៅក្នុងរបាយការណ៏របស់លោកស្រី មូរ សុខហួរ ដែលជាប្រធានអគ្គលេខា ធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ធ្លាប់បានបង្ហាញផងដែរថា គឺមានប្រជាពលរដ្ឋ រួមជាមួយនិងឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូប បានសម្តែងការគាំទ្រនិងអញ្ជើញមក​ចូល​រួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងរួមគ្នារវាងគណ​បក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស យ៉ាងច្រើនលើសលប់គួរឲ្យកត់សម្គាល់ ។


សូមជំរាបជូនផងដែរថា ជាមួយនិងមានការគាំទ្រយ៉ាងច្រើនលើសលប់បែបនេះ ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងផងដែររ ចំពោះគោលជំហររបស់​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលដើរលើរបត់នយោបាយតែមួយដូចគ្នា ហើយបាន សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយក្នុងការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូច​ជាការបង្កើតគណបក្សថ្មីរួមគ្នាតែមួយ ដើម្បីចូលរួមបោះឆ្នោតដើម្បីបញ្ចប់អំណាចផ្តាច់ការ​នៅ​ក្នុង​ប្រទេសកម្ពុជាឲ្យបានផងដែរ នៅគ្រាដែលការបោះឆ្នោតថា្នក់ជាតិឆ្នាំ២០១៣ ជ្រើសរើសតំ​ណាងរាស្រ្ត អាណត្តិទី៥ ដែលនឹងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

នៅក្នុងលិខិតប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានចង្ហាញថា​ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ទើបសម្រេចរួមបញ្ចូលគ្នាជា​សម្លេងតែមួយ និងបានបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាទង្វើដែលចាប់ផ្តើមមួយ ដ៏ល្អដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា ។ ព្រោះយើងទាំងអស់គ្នាដែល ជាអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ និងដែលចង់ឃើញស្រុកទេសមានការផ្លាស់ប្តូរ យើង​ខ្ញុំ​​សូមគាំទ្រយ៉ាងពេញទំហឹង និងបន្តរលើកទឹកចិត្ត ក៏ដូចជាការចូលរួមចំណែកបន្ថែមទៀត ឲ្យ​បាន​កាន់តែច្រើនតាមតែអាចធ្វើទៅបានដើម្បីឲ្យចលនានេះទទួលបានជោគជ័យដូចអ្វីដែលជា​ការរំពឹងទុក ។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះ ក៏បានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែង​របស់គណបក្សប្រឆាំងទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបានធ្វើការ​សម្រេចចិត្ត រួមគ្នាក្រោយពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុង ម៉ា​នីលឡា ប្រទេសហ្វីលីពីន នាពេលកន្លងទៅ ដើម្បីសម្របសម្រួល សកម្មភាពរបស់ខ្លួនទៅ​តាម​ស្ថានការណ៏នយោបាយបច្ចុប្បន្ន ក៏ដូចជាសុំណូមពររបស់ប្រជាពលលរដ្ឋខ្មែរ ដែលបានទទូចសុំ នាពេលកន្លងមកនោះ ។

លិខិតខាងលើក៏បានបន្តរទៀតថា ការរួមបញ្ចូលគ្នានៃគណបក្សប្រឆាំងទាំងពីរ ឲ្យទៅជាគណ​បក្សថ្មីមួយ គឺជាការចាំបាច់ខ្លាំងណាស់នៅក្នុងយុទ្ធសាស្រ្តដើម្បីសង្គ្រោះជាតិខ្មែរ ឲ្យផុតពីការ​គ្រប់គ្រងនៃបរទេសជិតខាងជាពិសេសគឺយួន ដែលបានយកគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ធ្វើជាឈ្នាន់ ។ លិខិតដដែលបានបន្តរទៀតថា គណបក្សប្រជាជនដែលកាន់អំណាច សព្វថ្ងៃនេះ គឺធ្វើអ្វីៗដើម្បីតែផលប្រយោជន៏របស់បក្សខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ មិនបានគិត ផលប្រយោជន៏របស់រាស្រ្ត និងប្រទេសជាតិជាធំនោះទេ មួយវិញទៀតក៏ដើម្បីបំរើបរទេសផងដែរ ដែលពួកគេទាំងនោះ យើងបានដឹងហើយថាពួកគេគឺមានមហិច្ឆតាធំធេងណាស់គឺចង់បំបាត់ពូជ សាសន៏ខ្មែរ និងចង់លេបត្របាក់ដឹកដីរបស់យើងទាំងមូលផងដែរ ដែលនេះគឺជាបំណងដ៏ធំបំ ផុត​របស់យួនហាណូយ ។

នៅក្នុងលិខិតរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកបានបន្តរទៀតថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយ គណបក្សប្រជាជន និងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនបានគោរពច្បាប់របស់ប្រទេស នោះទេ គឺគេបានបណ្តោយឲ្យជនអន្តោប្រវេសន៏យូនខុសច្បាប់ ប្រមាណជាងប្រាំលាននាក់ចូល មករស់នៅក្នុងប្រទេសកម្ពុជា  ហើយនៅក្នុងចំណោមជនអន្តោប្រវេសន៏យួនខុសច្បាប់ទាំងនោះ គឺពួកគេ ស្ទើរតែទាំងអស់មានសិទ្ធិបោះឆ្នោតយ៉ាងស្រួលដោយគ្មានឧបសគ្គ ។ ដែលផ្ទុយទៅវិញ​ប្រជារាស្រ្តខ្មែរក្រីក្រ ស្លូតត្រង់ គ្មានមធ្យោបាយប្រមាណ២លាននាក់ ត្រូវបានអាជ្ញាធរ​ខ្មែរនិង​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើភ្លៀងធ្វើផ្គរ បង្កើតឧបសគ្គគ្រប់បែបយ៉ាង ដើម្បី​ដកហូតសិទ្ធិបោះឆ្នោតចេញពីប្រជាពលរដ្ឋខ្មែរទាំងនោះ ដើម្បីកុំឲ្យបានទៅបោះឆ្នោត ។

លិខិតដដែលបានបងន្តរទៀតថា ដើម្បីធានាឲ្យប្រជារាស្រ្តខ្មែរអាចទៅបោះឆ្នោតជ្រើសរើសអ្នក ដឹកនាំខ្លួនបានតាមឆន្ទះ ដែលខ្លួនចង់បាននោះយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែររស់នៅ​ក្រៅ​ស្រុកសង្ឃឹមថា ចលនាប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស យើងខ្ញុំរំពឹងថាចលនានេះនិងយក សន្និសញ្ញាសន្តិភាពទី ក្រុង​ប៉ារីសស្តីពីកម្ពុជាថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩១ មកធ្វើជាគោល ដើម្បីតម្រូវឲ្យរដ្ឋបាលខ្មែរ មានភាពអព្យាក្រឹត្ត មានប្រព័ន្ធតុលាការសុច្ចរឹត និងយុត្តិធម៌ ព្រមទាំងតម្រូវឲ្យរដ្ឋាភិបាលខ្មែរ ចេះ​គោរពសិទ្ធិនៃម្ចាស់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ពួកគាត់ ។

សូមជំរាបជូនផងដែរថា ជាមួយនិងមានការគាំទ្រចំពោះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ពីគ្រប់មជ្ឈដ្ឋាននោះ សាខាគណបក្ស សម រង្ស៊ី នៅក្រៅប្រទេសក៏បានចេញសេចក្តីថ្លែងការណ៏ របស់ខ្លួនដោយបានបញ្ជាក់ថា សាខារបស់គណបក្ស សម រង្ស៊ី នៅក្រៅប្រទេសទាំងអស់មាន សេចក្តីសោមនស្សរីករាយសូមធ្វើការប្រកាសជាឱឡារិតនូវការគាំទ្រមិនងាករេចំពោះបន្ទាត់ នយោបាយតែមួយរបស់គណបក្សទាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។ បន្ទាត់នយោបាយវិជ្ជមានចុងក្រោយនេះ ស្របពេលប្រជាបលរដ្ឋ និងមាតុភូមិកម្ពុជាកំពុងប្រ​ឈម និងគ្រោះថ្នាក់ទាំងនៅខាងក្រៅ និងក្នុងប្រទេស ។

សេចក្តីថ្លែងការណ៏បានបន្តរទៀតថា យើងខ្ញុំសូមសាទរយ៉ាងពេញទំហឹងចំពោះមេដឹកនាំទាំងពីរ រូបគឺលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងភាពជាអ្នកដឹកនាំ សេចក្តីក្លាហាន និងសេចក្តីប្រា ថ្នាចង់បានការរួមកម្លាំងគ្នាតែមួយឲ្យក្លាយជាការពិត ។ នេះជាពេលរំជួលចិត្តមែនទែន  ដោយ​មានរូបមន្តឈ្នះមួយសម្រាប់អ្នកប្រជាធិបតេយ្យខ្មែរនៅជុំវិញពិភពលោក ។ ប្រជាពលរដ្ឋ និង​មាតុភូមិកម្ពុជា និងទទួលបានផ្លែផ្កាពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើង​ដោយគណបក្សប្រជាធិបតេយ្យពីរនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ៕

No comments:

Post a Comment

yes