ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និង
គណបក្ស សិទ្ធិមនសុ្ស ដែលមានលោក សម រង្ស៊ី ជាប្រធាន
និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ
និងឥស្សរជននយោបាយជាន់ខ្ពស់ទាំងនៅក្នុងជួរគណបក្សប្រជាជន ក៏ដូចជាគណបក្សដ៏ទៃទៀតនោះ
បានធ្វើឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
កាន់អំណាចសព្វថ្ងៃមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្ទុះនៃការគាំទ្រមកលើចលនាមួយនេះកាន់តែខ្លាំងឡើងៗនោះ
។
អ្នកតាមដានស្ថានការណ៏នយោបាយបានលើកឡើងថា ការព្រួយបារម្ភបែបនេះបានធ្វើឲ្យគណបក្សប្រជាជន
ខុំប្រឹងរកគ្រប់វិធីដើម្បីធ្វើយ៉ាងណាទប់កម្លាំងនៃការគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាការ រកវិធីដើម្បីបិទផ្លូវរបស់លោក សម រង្ស៊ី ដែលជាប្រធាន ចលប្រជាធិបតេយ្យសង្គ្រោះជាតិ
មិនឲ្យវិលត្រឡប់ចូលមកក្នុងប្រទេស ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតខាងមុខ
ជាមួយនិងគណបក្សប្រជាជន ដែលជាគូប្រជែងតែមួយគត់របស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលគ្រោងនិងបង្កើតគណបក្សថ្មីមួយ រួមគ្នាជាមួយនិងគណបក្ស សិទ្ធិមនុស្ស ។
ក៏ដូចជាការប្រកាសរបស់លោក សម រង្ស៊ី ដើម្បីចូលមកក្នុងប្រទេសធ្វើការប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជននោះ
។
ការព្រួយបារម្ភរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
បែបនេះបានជំរុញឲ្យខ្លួនធ្វើសន្និសីទសារព័ត៌ មានភ្លាមៗនៅព្រឹកថ្ងៃទី២៥ ខែកក្កដា
ឆ្នាំ២០១២ ដែលតំណាងដោយលោក កែវ រេមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ដោយបាន សំអាងថាលោក សម រង្ស៉ី មិនមានសិទ្ធិឈរឈ្មោះជាបេក្ខជន
សម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះទេ
ដោយគេបានធ្វើការសំអាងថា ព្រោះលោក សម រង្ស៊ី មានឈ្មោះជាទណ្ឌិត ។ លោក កែវ រេមី បានបន្តថា ច្បាប់បោះឆ្នោតនៅកម្ពុជាបានបើកទូលាយឲ្យពលរដ្ឋគ្រប់រូប
អាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬធ្វើនយោបាយបាន លើកលែងតែអ្នកជាប់ពិរុទ្ធភាពប៉ុណ្ណោះ
ដែលច្បាប់នេះហាមឃាត់ ។
ឆ្លើយតបទៅនិងការព្រួយបារម្ភរបស់រដ្ឋាភិបាលបែបនេះ ដែលព្យាយាមបិទផ្លូវលោក សម
រង្ស៊ី ម្តងហើយម្តងទៀតនោះលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី
បានលើកឡើងថា រដ្ឋាភិបាលព្យាយាមមិនឲ្យលោក សម រង្ស៉ី ចូលស្រុកបែបនេះ ទំនងមកពីគេគេខ្លាចចាញ់ឆ្នោតនាពេលខាងមុខនេះហើយព្រោះ
ចលនាអ្នកប្រជាធិបតេយ្យសង្គ្រោះជាតិ
បាននិងរៀបចំបង្កើតគណបក្សថ្មីរួមគ្នាតែមួយរវាងគណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស ។ លោកថា គ្មានប្រទេសណាគេកាត់ទោសអ្នកស្នេហាជាតិ
វរជនដែលចេញមុខការពារទឹកដី ការពារយុត្តិធម៌ជូនប្រជាពលរដ្ឋទេ
មានតែប្រទេសកម្ពុជាដែលរដ្ឋាភិបាលសព្វថ្ងៃ ដែលត្រូវបានគេមើលឃើញថា
ធ្វើអ្វីដើម្បីបម្រើផលប្រយោជន៏របស់បរទេសនោះ ។ លោកថា យើងនឹងខិតខំប្រឹងប្រែងធ្វើការរបស់យើងជាមួយនឹងអន្តរជាតិ
ជាមួយនឹងមតិសាធារណៈក្នុងប្រទេស ហើយយើងសង្ឃឹមថា បញ្ហានយោបាយ ជាពិសេសករណីរបស់លោក សម រង្ស៊ី
នឹងត្រូវបានដោះស្រាយឲ្យរួចរាល់មុនការបោះឆ្នោតជាតិមកដល់ឆ្នាំ២០១៣ខាងមុខនេះ ។
លោក គង់ គាំ បានបន្តរទៀតថាក្នុងបញ្ហានយោបាយកម្ពុជានេះលោក សម រង្ស៊ី
មិនមែនជាអ្នកនយោបាយស្នេហាជាតិទី១ទេ
ដែលត្រូវអ្នកមានអំណាចនៅកម្ពុជាដែលក្បត់ផលប្រយោជន៏ជាតិ
ដែលក្បត់ប្រជាពលរដ្ឋខ្មែរវិនិឆ័យទោសនោះ លោកថាសូម្បីតែព្រះប្រមុខរដ្ឋ នរោត្តម សីហនុ
ជាដើមមក ក៏ត្រូវបានតុលាការ និងអ្នកមានអំណាចក្នុងប្រទេសដែលក្បត់ផលប្រយោជន៏របស់ប្រទេសជាតិ
និងប្រជាពលរដ្ឋខ្លួនឯងក៏ធ្លាប់បានកាត់ឲ្យមានទោសយ៉ាងដូចច្នោះដែរ ។ លោក គង់ គាំ
បានបន្តរទៀតថា លោក សម រង្ស៊ី ពេលនេះក៏ដូចជាអ្នកស្នេហាជាតិផ្សេងទៀតផងដែរ
ដែលតែងតែរកគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារប្រទេសជាតិ ហើយនិងបំរើប្រជាពលរដ្ឋខ្មែរ
។ លោកថាការខិតខំទាំងនោះឥឡូវ បានលេចចេញជារូបរាងហើយ និងបានបង្កើតជា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ហើយលោកគិតថានៅពេលខាងមុខនេះប្រជាពលរដ្ឋខ្មែរនិងបន្តរគាំទ្រមកលើចលនានេះបន្ថែមទៀតឲ្យបានច្រើនឡើងៗ
ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជា ។
លោក គង់ គាំ បានបន្តរថា ក្រោយពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
បានសម្រេចបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
រួមគ្នានិងឆ្ពស់ទៅបង្កើតគណបក្សថ្មីមួយទៀត
គឺប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាមានតែពីរទេ គឺប៉ូលគណបក្សដែលបង្កើត
ឡើងដោយអ្នកប្រជាធិបតេយ្យ និងប៉ូលរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ដែលធ្វើការបំរើបរទេស
។
គួរជំរាបជូនផងដែរថា លើសពីនេះទៅទៀត នៅលើឆាកអន្តរជាតិថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ត្រៀមធ្វើសកម្មភាពរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ក៏ដូចជាប្រទេសធំៗនៅលើសកលលោកដែរ
ដែលគេជានិច្ចជាកាលគឺតែងតែយកចិត្តទុកដាក់ពីបញ្ហាប្រជាធិបតេយ្យ
ក្នុងការជួយជ្រោមជ្រែងចំពោះសកម្មភាពនៃ ចលនាប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហា
និងស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា ។ ដែលសកម្មភាពនេះនិង
មានការចូលរួមដោយផ្ទាល់ពីសំណាក់លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងលោក កឹម សុខា ជាអនុប្រធាន ដែលនិងចាប់ផ្តើមពីខែសីហាខាងមុខនេះតទៅ ។ កត្តា
ទាំងអស់នេះហើយដែលធ្វើឲ្យគណបក្សកាន់អំណាចកាន់តែព្រួយបារម្ភពីប្រជាប្រិយភាពរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលគ្រោងឆ្ពស់បង្កើតគណបក្សថ្មី ដើម្បីបញ្ចប់អំណាច
ផ្តាប់ការនៅកម្ពុជាឲ្យបាននៅក្នុងឆ្នាំ២០១៣ ជាដាច់ខាតនោះ ៕
No comments:
Post a Comment
yes