សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ចេញពីស្រុក មិនប្រាប់ម៉ែឪ លួចជួប សង្សារនៅភ្នំពេញ ជិះម៉ូតូទៅបុកគេឱ្យរង របួស ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

Photo by DAP-NEWS
ភ្នំពេញ ៖ យុវជនម្នាក់ ដោយសារតែនឹក សង្សាររបស់ខ្លួន ជាទីស្រឡាញ់ខ្លាំងពេកដែល មកធ្វើការកាត់ដេរនៅរោងចក្រ ក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្ដចាកចេញ ពីស្រុកកំណើត ដោយស្ងាត់ៗ មិនប្រាប់ឪពុកម្ដាយឱ្យដឹង ប៉ុន្ដែជាគ្រោះអកុសល បានបើកម៉ូតូទៅបុកអ្នករុញរទេះ លក់ភេសជ្ជៈតាមផ្លូវឱ្យរងរបួសធ្ងន់ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួននាំទៅដោះ ស្រាយនៅកន្លែងប៉ុស្ដិ៍នគរបាល ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០ នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានសង្កាត់ ឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះឈ្មោះង្វៀន ធីឃួន អាយុ៣៩ ឆ្នាំ ជាជនជាតិវៀតណាម ខណៈកំពុងរុញ រទេះលក់ភេសជ្ជៈនៅតាមដងផ្លូវ ស្រាប់តែ ពេលនោះ យុវជនញ៉ែម នី អាយុ២១ឆ្នាំ ដែលមានស្រុកកំណើតនៅស្រុកបាធាយ ខេត្ដ កំពង់ចាម បានជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 1A-9736 មកពីខាងក្រោយ បានជ្រុលទៅបុកពេញ មួយទំហឹង បណ្ដាលឱ្យស្ដ្រីរូបនេះរងរបួស ធ្ងន់ ដួលទៅលើថ្នល់ ។

មន្ដ្រីនគរបាលបន្ដថា ដោយឡែកយុវជន ញ៉ែម នី ត្រឹមតែរងរបួសស្រាលប៉ុណ្ណោះ ហើយក៏ត្រូវឃាត់ខ្លួនយកទៅដោះស្រាយ នៅប៉ុស្ដិ៍នគរបាលសង្កាត់ឫស្សីកែវ ដើម្បីចេញ ថ្លៃព្យាបាលនិងការខូចខាតទៅឱ្យជនរង គ្រោះ ។
ក្រោយពីការសាកសួរពីសមត្ថកិច្ចនៅ ប៉ុស្ដិ៍នគរបាលសង្កាត់ឫស្សីកែវ យុវជនញ៉ែម នី បាននិយាយថា តាមពិតខ្លួនរស់នៅក្នុង ស្រុកបាធាយ ខេត្ដកំពង់ចាម ប៉ុន្ដែដោយសារ តែនឹកសង្សារខ្លាំងពេក ដែលកំពុងធ្វើការជា កម្មការិនីកាត់ដេរ នៅរោងចក្រក្នុងរាជធានី ភ្នំពេញ រួចហើយក៏សម្រេចចិត្ដធ្វើដំណើរតែ ម្នាក់ឯង មកជួបសង្សារ ដោយមិនបានប្រាប់ ម៉ែឪនោះទេ ។
យុវជនរូបនេះ បានបន្ដទៀតថា មិនទាន់ បានទៅជួបសង្សាររបស់ខ្លួនផង ពោលទៅ ផឹកស៊ីជាមួយមិត្ដភក្ដិស្រាប់តែពេលជិះម៉ូតូមកវិញតែម្នាក់ឯង ក៏ជួបហេតុការណ៍បែប នេះតែម្ដងទៅ ។
យ៉ាងណាក៏ដោយមិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចថា ដោះស្រាយយ៉ាងណានោះទេ ក្រោយពេលដែលឃាត់ខ្លួនយុវជនរូបនេះយក ទៅសួរនាំនិងដោះស្រាយនៅកន្លែងប៉ុស្ដិ៍នគរបាល៕

No comments:

Post a Comment

yes