សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ពលការិនី​ខ្មែរ​ម្នាក់​ត្រូវ​ថៅកែ​ចាប់​រំលោភ


ពលការិនី​ខ្មែរ​វ័យ​១៨​ឆ្នាំ​ម្នាក់​ ដែល​បំរើ​ការ​ងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​អំពាវ​នាវ​សុំឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង ស្ថាន​ទូត​ខ្មែរ​ក្នុង​ប្រទេស​នេះ ជួយ​អន្តរាគមន៍​បន្ត​ទៅ​សមត្ថកិច្ច​ប្រទេស​ម៉ាឡេស៊ី ឲ្យចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ដាក់​ទោស​ទៅ​បុរស​ម្ចាស់​ផ្ទះ ដែល​បាន​ចាប់​រំលោភ​នាង។
កញ្ញា ស្រី​ យ៉ន់ អាយុ​១៨​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​ថា បុរស​ជន​ជាតិ​ម៉ាឡេស៊ី​ឈ្មោះ លីវ ហ្វស ជីង (Liew Fos Ching) ប្ដីស្ត្រីម្ចាស់​ផ្ទះឈ្មោះ គីម ហុង (Kim Hong)​​ដែល​នាងបាននៅ​បំរើការងារផ្ទះ​នោះ​ បាន​ចាប់​រំលោភ​នាង​ចំនួន​ពីរ​ដង​ ប៉ុន្តែ​បាន​សម្រេច​តែ​មួយ​ដង និង​បង្ខំឲ្យ​នាង​ធ្វើការ​ហួស​កម្លាំង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ មួយ​សប្តាហ៍​ក្រោយ​ពី​នាង​បាន​ប្ដឹង​ទៅ​អង្គការ​ GANARATA ​​ក្នុង​តំបន់​នោះ។
នាង​បាន​ថ្លែង​ថា៖«ទោះ​ជា​បែប​ណា​ក្ដី ខ្ញុំ​សុំឲ្យ​ស្ថាន​ទូត​ខ្មែរ​នៅ​ក្នុង​ប្រទេស​[ម៉ាឡេស៊ី] នេះ ជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ប្រទេស​នេះ ដាក់​ទោស​ទណ្ឌឲ្យ​ធ្ងន់​ធ្ងរ​បំផុត​ទៅ​លើ​បុរស​នេះ ដែល​បាន​ចាប់​រំលោភខ្ញុំ»។

No comments:

Post a Comment

yes