សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ពលករ​ខ្មែរ​២៨​នាក់​ត្រូវ​បាន​សង្គ្រោះ

120702_09a

ភ្នំពេញៈ ពលករ​បម្រើ​តាម​ផ្ទះ​និង​កម្មករ​ទូក​នេសាទ ២៨ នាក់​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​អាហ្វ្រិក​ខាង​ត្បូង​ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ទាំង ២ និង​អង្គការ IOM ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​២៩​មិថុនា​​ របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ឲ្យ​ដឹង​ថា ស្ថាន​ទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​អន្តរាគមន៍​ជួយ​ពល​ករ ២៤​នាក់ ពីក្នុង​ខែ​មិថុនា ពួក​គេ​កំពុង​រង់ចាំ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។
លោក​បន្ត​ថា ពលករ ១២​នាក់ ក្នុង​នោះ ​មាន​ស្ត្រី​៤​នាក់ ត្រូវ​ឃុំ​ខ្លួន​នៅ​ការិយាល័យ​នគរបាល​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី។ លោក​ថា៖​«អ្នក​ដែល​ជាប់​ឃុំ​នៅ​នគរបាល​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី ត្រូវ​រក​ឃើញ​ធ្វើ​ការ​ខុស​ច្បាប់។ ស្ថានទូត​កម្ពុជា​ បាន​​សាក​សួរ​ពួក​គេ ដើម្បី​ធ្វើ​អន្តរាគមន៍»។
លោក​បញ្ជាក់​ថា ដោយ​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់ ស្ថាន​ទូត​កម្ពុជា​បាន​ចេញ​កំណត់​ច្បាប់​ដល់​ពួក​គេ ហើយ​ក៏​កំពុង​សហការ​ជាមួយ IOM ដើម្បី​ជួយ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​បញ្ជូន​ពួក​គេ​មក​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ។

ក្រៅ​ពី​អន្តរាគមន៍​ជួយ​ពលករ​កម្ពុជា​ទាំង​នេះ ពលករ​បម្រើ​តាម​ផ្ទះ​ពីរ​នាក់ បាន​សង្គ្រោះ​បញ្ជូន​មក​ជួប​ជុំ​គ្រួសារ​វិញ​នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា។ ​មាន​ពលករ​ជំនួយ​ការ​មេ​ផ្ទះ​ជាង ១០​នាក់​ដែល​ចង់​វិល​មក​ផ្ទះ​វិញ ក៏​ត្រូវ​បាន​ស្ថានទូត​កម្ពុជា​អន្តរាគមន៍​ឲ្យ​បាន​មក​ស្រុក​វិញ​ដែរ បន្ទាប់​ពី​ទទួល​បាន​សំណង និង​ប្រាក់​ឈ្នួល​ការងារ​។
លើស​ពី​នេះ​ទៀត ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ​នេសាទ​៤​រូប​ដែល​ធ្វើ​ការ​លើ​ទូក​នេសាទ​មួយ​រហូត​ទៅ​ដល់​ប្រទេស​ អាហ្វ្រិក​ខាង​ត្បូង​តាម​ក្រុមហ៊ុន Giant Ocean International Fishery ក៏​ត្រូវ​បាន​សង្គ្រោះ​ផង​ដែរ។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា៖​«ឥឡូវ​នេះ ពួក​គេ​នៅ​អាហ្វ្រិក​ខាង​ត្បូង។ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ស្ថាន​ទូត​នៅ​ប្រទេស​ថៃ​ ​បាន​ស្នើ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ថែទាំ និង​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​ពួក​គេ​មុន​ពេល​សហការ​ជាមួយ IOM ដើម្បី​នាំ​មក​វិញ​ឲ្យ​បាន​​ឆាប់»។
លោក​ស្រី លឹម មុនី អនុ​ប្រធាន​ផ្នែក​ស្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា តាម​​គ្រួសារ​កម្មករ​រងគ្រោះ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​នោះ​ដោយ​ក្រុមហ៊ុន Giant Ocean International ដែល​បាន​បិទ​ទ្វារ​តាំង​ពី​ខែ​មករា និង​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ។
លោក​ស្រី​បន្ត​ថា៖​«វា​ជា​អន្ត​រាគមន៍​ជួយ​ដ៏​ធំ​ តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​មិថុនា​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ តែ​វា​នៅ​មាន​ជន​រងគ្រោះ​ជា​ច្រើន​ទៀត​ដែល​កំពុង​រង​គ្រោះ​នៅ​បរទេសេ»។
លោក ជីវ ផល្លី​ អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ពួក​គេ​មក​ដល់​ស្រុក​វិញ ពួក​គេ​នឹង​ត្រូវ​សាកសួរ​ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួក​គេ​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​បរទេស​ដោយ​សារ​មូល​ហេតុ​អ្វី​៕ 

No comments:

Post a Comment

yes