រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton ( ឆ្វេង ) និងអគ្គលេខាធិការបក្សកុម្មុយ
និស្តវៀតណាម នៅរដ្ឋធានីហាណូយកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានបំពេញទស្សនកិច្ចនៅ
វៀតណាមនៅថ្ងៃទី ១០ ខែកក្កដា ម្សិលមិញនេះ ក្រៅពីពង្រឹងដៃគូពាណិជ្ជកម្ម ប្រមុខការ
ទូតសហរដ្ឋអាមេរិកក៏បានលើកឡើងនូវក្ដីបារម្ភពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅ
ក្នុងប្រទេសវៀតណាមដែរ ។

លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា៖
ថ្លែងនៅក្នុងកិច្ចជំនួបការទូតរវាងប្រទេសទាំងពីរនៅរដ្ឋធានៅហាណូយកាលពីថ្ងៃទី ១០ ខែកក្ដដា
រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លិនតោន បានថ្លែងថា សហរដ្ឋអាមេរិកចង់ឲ្យ
ប្រទេសវៀតណាមធ្វើកំណែទម្រង់ផ្នែកនយោបាយ ទន្ទឹមនឹងការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច ។
លោកស្រីថ្លែងថា៖ "លទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនត្រូវដើរទន្ទឹមគ្នា, ការធ្វើកំណែទម្រង់
ផ្នែកនយោបាយ និងលូតលាស់ខាងវិស័យសេដ្ឋកិច្ចត្រូវផ្សារភ្ជាប់នឹងគ្នា និងសហរដ្ឋអាមេរិកចង់
គាំទ្រការរីកចម្រើនទាំងពីរវិស័យនេះ " ។
នៅតែរំលោភសិទ្ធិមនុស្ស៖
ប្រមុខការទូតអាមេរិក លោកស្រី ហ៊ីលឡារី ក្លិនតោន បានថ្លែងបន្តទៀតថា " ពីព្រោះមូលហេតុ
នេះហើយ បានជាខ្ញុំសម្ដែងនូវក្ដីបារម្ភអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្ស រួមទាំងការនៅតែបន្តឃុំខ្លួន
ក្រុមសកម្មជន, អ្នកច្បាប់ និងអ្នកសរសេរប្លក់ ដោយគ្រាន់តែពួកគេបញ្ចេញមតិ និងគំនិតដោយ
សន្តិវិធី ។ ជាពិសេស យើងខ្ញុំមានក្ដីបារម្ភដល់ការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិនៅលើប្រ
ព័ន្ធអិនធើណិត និងតុលាការរៀបនឹងកាត់ទោសពួកអ្នកបង្កើតក្លឹបអ្នកកាសែតសេរីនៅពេលខាង
មុខនេះ" ។
របាយការណ៍ថ្មីបំផុតស្ដីអំពីសិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយការណ៍
ថា សិទ្ធិនយោបាយនៅវៀតណាមត្រូវរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ខណៈដែលការបោះឆ្នោតរដ្ឋសភាមិន
មានសេរី និងតម្លាភាព និងប្រព័ន្ធច្បាប់វៀតណាមត្រូវបានគេអនុវត្តបញ្ច្រាសទិស ព្រោះឥទ្ធិពល
នយោបាយ និងគ្រោះនៃអំពីពុករលួយបានរាលដាលគ្រប់កន្លែង ។
ក្រុមអ្នកសរសេរប្លក់ទាំងនេះ ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទថា បានផ្សព្វផ្សាយប្រ
ឆាំងរដ្ឋាភិបាលតាមរយៈក្លឹបអ្នកកាសែតសេរី ។ ក្រុមនេះ បានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ក្នុង
គោលបំណងជម្រុញឲ្យមានកាសែតឯករាជ្យ និងសេរីភាពនៃការបញ្ចេញមតិ។
វៀតណាមបានច្រានចោលនូវរបាយការណ៍ស្ដីអំពីសិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋ
អាមេរិកដោយចាត់ទុកថា ជារឿងគួរឲ្យសោកស្ដាយ និងថា របាយការណ៍នោះ "គ្រាន់តែជាការ
កត់សម្គាល់ពឹងផ្អែកទៅលើព័ត៌មានមិនពិត " ។
ជម្រុញឲ្យមានការគោរពសិទ្ធិនៃការបញ្ចេញមតិ៖
មុនពេលការចេញដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាមមួយថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងការបរ
ទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លិនតោន , ពីទីក្រុង New York នៅថ្ងៃ ទី ០៩ ខែកក្កដា អង្គការ
ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយជម្រុញឲ្យប្រមុខ
ការទូតសហរដ្ឋអាមេរិកដាក់សម្ពាធវៀតណាមឲ្យដោះលែងក្រុមអ្នកបញ្ចេញយោបល់តាមប្រព័ន្ធ
អិនធើណិត និងឲ្យវៀតណាមគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពអិនធើណិត ។
សេចក្ដីផ្ដើមនៃសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកត់សម្គាល់ថា៖ "រដ្ឋមន្ត្រី
ក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លិនតោន គួរតែប្រកាសជាសាធារណៈជម្រុញឲ្យ
វៀតណាមគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង សេរីភាពអិនធើណិត ហើយដោះលែងក្រុម
អ្នកសរសេរប្លក់ល្បីៗ ពេលគាត់ [ហ៊ិលឡារី ក្លិនតោន] ទៅដល់វៀតណាមនៅថ្ងៃទី ១០ ខែកក្កដា
ឆ្នាំ ២០១២" ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក
Phil Robertson បានថ្លែងថា "រដ្ឋមន្រ្តី ហ៊ីលឡារី ក្លិនតោន គួរតែជម្រុញវៀតណាមឲ្យលុបចេញ
នូវសិទ្ធិព្រំដែនកំណត់របស់ពង្រាងច្បាប់អិនធើណិត មុនពេលវាត្រូវបានគេលើកឡើងនៅក្នុង
រដ្ឋសភា " ។
សូមបញ្ជាក់ថា វៀតណាមជាប្រទេសប្រកាន់យករបបកុម្មុយនិស្ត រាល់ស្ថាប័នព័ត៌មានក្នុងស្រុកសុទ្ធ
តែជាប្រព័ន្ធឃោសនារបស់បក្សរដ្ឋទាំងអស់ ។ វៀតណាមជានិច្ចកាលត្រូវបានអង្គការសិទ្ធិមនុស្ស
នៅក្រៅប្រទេស ក្នុងនោះមានសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ បានថ្កោលទោសថា "វៀតណាម
តែងតែងរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋរបស់ខ្លួន ក្នុងនោះមានពលរដ្ឋខ្មែរក្រោមជាម្ចាស់
ស្រុកនៃដែនដីកម្ពុជាក្រោម ផងដែរ " ៕

No comments:
Post a Comment
yes