សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

ក្មេង​បុរី​កីឡា​ម្នាក់​ឆ្លង EV 71ក្នុង​ចំណោម​១២​នាក់

120723_06
ស្ថាន​ភាព​រស់​នៅ​​របស់​ក្មេង​ៗ​នៅបុរីកីឡា ​បន្ទាប់​ពីអាជ្ញាធរ​​
ឈូ​សបំផ្លាញ​ផ្ទះ​​សម្បែង​អស់​​
ភ្នំពេញៈ ក្នុង​ចំណោម​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​តំបន់​បុរី​កីឡា ១២​នាក់ ដែល​ឪពុក​ម្តាយ​អាណា​ព្យាបាល​កើត​កង្វល់​និង​សង្ស័យ​ពី​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ EV-71 កាល​ពី​ថ្ងៃ​សុក្រ​នោះ មាន​តែ​កុមារា​អាយុ​បី​ឆ្នាំ​ម្នាក់​គត់​ដែល​ត្រូវ​គ្រូ​ពេទ្យ​នៃ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បញ្ជាក់ថា មាន​ឆ្លង​មេរោគ​ជំងឺ​ថ្មី​នេះ ហើយ​ត្រូវ​ធ្វើ​ការ​ថែទាំ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់។
កាលពី​ថ្ងៃ​សុក្រឪ​ពុកម្ដាយ​ អាណា​ព្យាបាល​កុមារ ១២​នាក់ ក្នុង​សហគមន៍​ក្រីក្រ​មួយ​នេះ ​មាន​អាការ​គ្រុន​ក្តៅ​ខ្លាំង​ជា​ហេតុ​នាំ​ឲ្យ​ពួកគាត់​សង្ស័យ​ពី​ការ​ឆ្លង ជំងឺ​ថ្មី​ដែល​ពិភព​លោក ពិសេស​នៅ​កម្ពុជា​យើង​កំពុង​តែ​បារម្ភ​និង​មាន​កង្វល់ ហើយ​ក៏​បាន​បញ្ជូន​ពួក​គេ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ជា​មន្ទីរ​ពេទ្យ​តែមួយ​គត់​ដែល​ទទួល​ព្យាបាល​ជំងឺ​កុមារ​ដោយ​មិន​យក​ប្រាក់ ​ដើម្បី​ពិនិត្យ​និង​ព្យាបាល។
ប៉ុន្តែ ក្នុង​ចំណោម​នោះ​មាន​តែ​កុមារ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​វេជ្ជ​បណ្ឌិត​ក្នុង​មន្ទីរពេទ្យ​នេះ​អះ​អាង​ថា មាន​ជំងឺ​ដោយ​ការ​ឆ្លង​មេរោគ EV-71។
អ្នក​ស្រី រស់ សារឹម អាយុ​២៤​ឆ្នាំ ជា​ម្ដាយ​មីង​ដែល​មើល​ថែ​កុមារា ចេប លាភ​ហេង អាយុ​៣ឆ្នាំ ដែល​កើត​ជំងឺ EV-71 បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិល​មិញថា ក្រុម​វេជ្ជប​ណ្ឌិត​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ប្រាប់​ថា ​ជំងឺ​ក្មួយ​ប្រុស​គាត់ នៅ​មិន​ទាន់​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ទេ។

អ្នកស្រី​និយាយ​ថា៖​«គ្រូពេ​ទ្យ​ប្រាប់​ថា ក្មួយ​ប្រុស​ខ្ញុំកើត​ជំងឺ EV-71 តែ​ថ្វីត្បិត​តែវា​ស្រាល ប៉ុន្តែ ក៏​មិន​អាច​ធ្វេស​ប្រហែស​បាន​ដែរ ព្រោះ​វាអាច​ប្រែ​ប្រួល​ទៅជា​ធ្ងន់ធ្ងរ​និង​រាល​ដាល​ទៅ​កុមារ​ដទៃ​ទៀត បាន ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង»។
អ្នក​ស្រី​បាន​បន្ត​ថា មក​ទល់​ពេល​នេះ​អាការ​ជំងឺ​ក្មួយ​ប្រុស​គាត់​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​តម្រូវ​ឲ្យ​គាត់​នាំ​កូន​មក​ពិនិត្យ​និង​បើក ​ថ្នាំ​ទៅ​ព្យាបាល​រាល់​បីថ្ងៃ​ម្ដង រហូត​ដល់​ជា​សះ​ស្បើយ។
យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​និង​ក្រសួង​សុខាភិបាល កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ​ថា កុមារ​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​បី​ឆ្នាំ ដល់១១​ឆ្នាំ ចំនួន​៦៤​នាក់ ក្នុង​ចំណោម​៧៨​ករណី បាន​ស្លាប់ ដោយ​សារ​កើត​ជំងឺ EV-71 ចាប់​ពី​ខែ​មេសា មក។
លោក​វេជ្ជ​បណ្ឌិត សុខ ទូច ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​និង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​មិន អាច​ទំនា​ក់​ទំនង​សុំ​ការ​អធិប្បាយ​បាន​ទេ ជុំវិ​ញ​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​ករណី​ជំងឺ​មួយ​នេះ កាល​ពី​ម្សិល​មិញ។
អ្នក​ស្រី ជុំ ង៉ាន់ តំណាង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​បុរី​កីឡា​ជាង​១០០​គ្រួសារ ដែល​រស់​នៅ​ក្រោម​កាំ​ជណ្ដើរ​ និង​ដំបូល​តង់ សំយាប​អគារ​ផ្ទះ​ល្វែង ក្នុង​តំបន់​បុរី​កី​ឡា ក្បែ​រគំនរ​សំរាម​និង​កាក​សំណល់​ស្អុយ​រលួយ​បាន​និយាយ​ថា វាពិបាក​ណាស់​សម្រាប់​ពួក​គាត់​ក្នុង​ការការ​ពារ​កូន​ៗ ឲ្យរួច​ផុត​ពី​កា​រឆ្លង​ជំងឺ EV-71 ដែល​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​កំពុង​កើត​ក្តី​កង្វល់​នេះ​។
អ្នកស្រី​បន្ត​ថា៖ ​«យើង​មាន​ក្ដី​បារម្ភ​នឹង​ជំងឺ​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​អាច​កើត​និង​ឆ្លង​រាលដាល​មក​លើ​កូនៗ​របស់​យើង ដោយ​សារ​តែការ​រស់​នៅ​ក្នុង​បរិស្ថាន​មិន​ល្អ​បែប​នេះ​»។
អ្នកស្រី​បាន​បន្ត​ថា៖ «យើង​សូមឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​នូវ​ដំណោះ​ស្រាយ​ជា​ផ្ទះ​ល្វែង​ឲ្យ​យើង​ខ្ញុំ​ឲ្យ​បាន​ឆាប់ នោះ​ទើប​ជា​មធ្យោបាយ​មួយ​ឲ្យ​កូន​ចៅ​ពួក​ខ្ញុំ​បាន​ផុត​ទុក្ខ​ភ័យ»៕

No comments:

Post a Comment

yes