សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

រដ្ឋបាល​ព្រៃឈើ​សហការជាមួយ​ស៊ី​អាយរឹប​អូស​បាន​គ្រឿងចក្រ​ពី​ក្រុម​NEOVISOIN​ដែល​ឈូស​ឆាយ​ខុសច្បាប់​


ភ្នំពេញ ​៖ ​អេស្កាវទ័រ​មួយ​គ្រឿង​និង​ត្រាក់ទ័រ​បី​គ្រឿង​របស់​ក្រុមហ៊ុន​NEO​VISION ​ត្រូវ​បាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង​សហការ​ជាមួយ​ស៊ី​អាយ​ និង ​បញ្ជា​ផ្ទាល់​របស់​លោក​ព្រះរាជអាជ្ញា​ខេត្ត​ធ្វើការ​ចាប់​​បាន​ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​គំរប​ដី​ព្រៃ​របស់​រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​កាលពី​ថ្ងៃទី ​១៦ ​ខែ​ កក្កដា ឆ្នាំ​២០១២​ វេលា​ម៉ោង​ ១២ ថ្ងៃត្រង់​ ស្ថិតនៅ​ចំណុច​​អូពងមាន់​ ភូមិ ​ស្ទឹង​ថ្មី​ ឃុំ ​ប្រមោល​ ស្រុក​ វាលវែង​ ខេត្តពោធិ៍សាត់​។​​ ​
បើ​តាម​លោក ថន ប៊ុន​ថេត ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ វាលវែង​ឲ្យ​កម្ពុ​ជាថ្មី ដឹង​ថា ក្រុមហ៊ុន NEOVISOIN នេះ គឺ​គេ​បាន​យក​គ្រឿងចក្រ​ឈ្នួល​ឈូសឆាយ​តាំងពី​ខែ កុម្ភៈ ឆ្នាំ ២០១២​មក​ម្ល៉េះ ដោយ​គេ​ថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ឈូស​ឆាយដី​ព្រៃ​របស់​រដ្ឋ​បាន​​ផ្ទៃដី ៦២,៥២ ​ហិកតា ខណៈនោះ​សមត្ថកិច្ច​របស់​លោក​រួម​ជាមួយ​កម្លាំង​ស៊ី​អាយ ​ក៏បាន​ត្រួតពិនិត្យ​ច្បាប់ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នេះ ចេះតែ​ពន្យារពេល ដោយយក​លេស​នេះ​លេស​នោះ ទំនងជា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ទើប​លោក​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​សុំ​សហការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្ដង​។ លោក ថន​ប៊ុន​ថេត បន្តថា ​ពេល​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង កម្លាំង​ស៊ី​អាយ​ចុះទៅ និង មានការ​បញ្ជា​ផ្ទាល់​របស់លោក តន់ សីហ​តេ​ជៈ ព្រះរាជអាជ្ញា​ខេត្ត​ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​យក​គ្រឿងចក្រ ទាំង​នោះ​មក​រក្សាទុក​នៅ​ស្នាក់ការ​អាយ​ស៊ី​ជា​បណ្ដោះអាសន្ន​ ។ ពួកគេ​ដែល​ធ្វើការ​ក្រុមហ៊ុន​នោះ​ឆ្លើយ​ថា គឺ​មិនដឹង​ទេ​ព្រោះ​ថៅកែ​របស់​គេ​ទៅ​កូរ៉េ​បាត់​ទៅហើយ ៗឲ្យ ពួកគេ​យក​គ្រឿងចក្រ​ឈូស​ឆាយ​តំបន់​ដីព្រៃ​នេះ​។​

​ ​លោក តន់ សីហ​តេ​ជៈ​ ព្រះរាជអាជ្ញា​ខេត្ត​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ក្រុមហ៊ុន​ខាងលើ ពុំមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ឡើយ​ គឺ​ធ្វើ​ការបំពាន​ដី​ព្រៃ​របស់​រដ្ឋ ​ហើយ​យើង​នឹង​ធ្វើការ​កិច្ចការ​នេះ​បន្ត​ទៀត ​មិន​ឲ្យ​ក្រុមហ៊ុន នេះ​ឈូសឆាយ​អនាធិបតេយ្យ​បែបនេះ​ទៀត​ឡើយ​។ ការ​ឈូស​ឆាយ​កន្លងមក​បាន​ផ្ទៃដី​ជាង ៦២ ហិកតា គឺ​ដក​ទូ​ជា​សម្បត្តិ​រដ្ឋ​វិញ​ ដោយឡែក​សម្ភារៈ​គ្រឿងចក្រ​នៅ​សេល​សល់​នោះ​យើង​នឹង​បន្ត​ឲ្យ​ផ្នែក​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ដកហូត​បន្តទៀត ព្រោះ​ក្រុមហ៊ុន​ខាងលើនេះ បំពានច្បាប់​រដ្ឋ​ទាំងស្រុង​៕


No comments:

Post a Comment

yes