សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

បារ៉ាក់ អូបាម៉ា ធ្វើ​ខួប​៥១​ឆ្នាំ​លើ​ទីលាន​វាយ​កូន​គោល

120806_20b 
ក្រុមគ្រួសារ​របស់​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​
ក្រុង​ញូវយ៉កៈ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រារព្ធ​ខួប​កំណើត​ដ៏​សោះ​កក្រោះ​ ដើម្បី​គម្រប់​អាយុ​៥១​ឆ្នាំ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ នៅ​លើ​ទីលាន​វាយ​កូន​គោល​ឯ​ជំរំ​លម្ហែ​កាយ​ដេវីត។ នៅ​ទីនោះ លោក និង​អ្នក​លេង​កូន​គោល​អាជីព​ ព្រម​ទាំង​មិត្ត​រួម​ថ្នាក់​ចាស់ៗ​បាន​មក​ជួប​ជុំ​គ្នា​ បើ​ទោះ​ជា​អាកាស​ធាតុ​នៅ​រដ្ឋ​ម៉ារីលេន មិន​សូវ​អំណោយ​ផល​ នា​រសៀល​ថ្ងៃ​នោះ​ក្ដី។
សេតវិមាន​មិន​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ កម្មវិធី​ជួបជុំ​លក្ខណៈ​ឯកជន​នោះ ឡើយ ខណៈ​ដែល​លើក​មុនៗ​ស្ត្រី​ទីមួយ គឺ​លោក​ស្រី មីសែល អូបាម៉ា ​ជា​ភរិយា​របស់​លោក​ថែម​ទាំង​បាន​ចេញ​ផ្សាយ​ទាំង​បញ្ជី​មុខ​ម្ហូប​ដែល​បម្រើ ​ក្នុង​រាត្រី​ខួប​កំណើត​នោះ​ទៀត​ផង។
កូន​ស្រី​ទាំង​ពីរ​របស់​លោក អូបាម៉ា ក៏​មាន​វត្តមាន​នៅ​ទីលាន​វាយ​កូន​គោល​នោះ​ផង​ដែរ ដោយ​នេះ​ជា​កីឡា​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​រូប​នេះ​ ចូល​ចិត្ត​ក្រៅ​ពី​ការ​លេង​បាល់​បោះ​នៅ​ចុង​សប្ដាហ៍​នោះ​។

អូបាម៉ា​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​ខុនិកធីខាត់ និង​ខូឡូរ៉ាដូ ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សយ​ត្រៀម​បោះឆ្នោត ជាមួយ​នឹង​ការ​ធ្វើ​ពិធីជប់​លៀង​រៃ​អង្គាស​ប្រាក់ ដោយ​រៀបចំ​ឡើង​របៀប​ជា​ពិធី​បុណ្យ​ខួប​កំណើត នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង​ឈីកាហ្គោ នៅ​ចុង​សប្ដាហ៍​នេះ៕

No comments:

Post a Comment

yes